លោក ឃឹម ហ្វីណង់៖ សូមផ្ញើរជូនដោយទទូចដល់បងប្អូនអ្នកបង្កើតមាតិកាដើម្បីស្វែងរកប្រាក់ចំណូលនៅលើបណ្តាញសង្គម៖ សុំចិត្តកុំផ្សព្វផ្សាយព័ត៌មានមិនពិត និងយកវិស័យកសិកម្មមកលេងសើច ដើម្បីគ្រាន់តែឱ្យគេចូលមើលច្រើនអី។ ការលើកឡើងបែបចំអកថាថ្លៃស្រូវត្រឹមតែ៨០០៛គឺជារឿងមិនត្រឹមត្រូវ និងពិតជាបានបង្កឱ្យមានការយល់ច្រលំពីសំណាក់សាធារណៈជនជាទូទៅ។ ចួនកាល ការសម្តែងដោយខុសបែបនេះថែមទាំងអាចជះឥទ្ធិពលជាអវិជ្ជមានដល់ថ្លៃស្រូវពិតប្រាកដរបស់បងប្អូនកសិករយើងទៀតផង។
សេដ្ឋកិច្ច
ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគ និងធុរកិច្ចចំនួន២៥ បន្ថែមមានទុនជាង៩០០លានដុល្លារ..
រាជរដ្ឋាភិបាលកម្ពុជា ចែកគ្រាប់ស្រូវពូជប្រមាណជាង២៥៧តោន ជូនដល់កសិករជាង ២ពាន់គ្រួសារ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
រាជរដ្ឋាភិបាលកម្ពុជាចែកជូនគ្រាប់ស្រូវពូជចំនួន៦០០តោន ដល់ប្រជាកសិករចំនួន ៦១១៩ គ្រួសារ នៅខេត្តក្រចេះ ដែលរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង..
ក្រុមហ៊ុន Blue Circle របស់បារាំង ចាប់អារម្មណ៍វិនិយោគលើថាមពលកកើតឡើងវិញ ពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់នៅកម្ពុជាក្រោយក្រុមហ៊ុននេះបានកត់សម្គាល់ឃើញថាខេត្តចំនួនពីរនៅកម្ពុជា មានខេត្តកំពត និងខេត្តមណ្ឌលគិរី ដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់បាន។ ក្នុងកិច្ចជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង លោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើន នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Blue Circle និងអំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានគូសរំលេចជូនសម្តេចធិបតីថា ក្រុមហ៊ុន របស់លោក គឺជាក្រុមហ៊ុន មានជំនាញ និងបទពិសោធន៍ក្នុងអាជីវកម្មថាមពលកកើតឡើងវិញ ពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់ ហើយកន្លងមកតំណាងក្រុមហ៊ុនរបស់លោក បានធ្លាប់មកកាន់តំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ និងបានជួបពិភាក្សាជាមួយក្រុមហ៊ុនដែលជាដៃគូក្នុងស្រុក ក្នុងការសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្រ្តនៅកម្ពុជា និងរកទីតាំងដែលសម្បូរខ្យល់ ក្នុងកម្រិតល្បឿនល្អដែលអាចផលិតជាថាមពលអគ្គិសនីបាន។ […]
នៅទូទាំងប្រទេសកម្ពុជា ប្រេងសាំងធម្មតានឹងលក់ក្នុងតម្លៃ ៤,១៥០៛/លីត្រ រីឯប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,១០០៛/លីត្រ សម្រាប់រយៈពេលកំឡុងពេល ១០ថ្ងៃខាងមុខនេះ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនៅក្នុងពេលថ្មីៗនេះ។ តាមពិតទៅបើផ្អែកតាមទីផ្សារអន្តរជាតិសម្រាប់តម្លៃប្រេងឥន្ធនៈកំឡុង ១០ថ្ងៃខាងមុខ ប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ ៤,៤១៦៛/លីត្រ រីឯប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,៣៦៦៛/លីត្រ។ ប៉ុន្តែសម្រាប់កម្ពុជាបានលក់ក្រោមទីផ្សារអន្តរជាតិនេះ គឺដោយសារតែមានការជួយជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាផ្ទាល់ ក៏ដូចជាការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈផងដែរ ដើម្បីជួយសម្រួលដល់ជីវភាពបងប្អូនកម្ពុជាយើងទាំងអស់គ្នា។ គួរបញ្ជាក់ផងដែរ បើប្រៀបធៀបនឹងតម្លៃកាលពីកំឡុងជិត១០ថ្ងៃមុនចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ សាំងធម្មតាគឺលក់ក្នុងតម្លៃ ៤,១៥០៛/លីត្រ រីឯ ម៉ាស៊ូតលក់ក្នុងតម្លៃ ៤,១០០៛/លីត្រ នៅទូទាំងប្រទេសកម្ពុជា៕
ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui officia deserunt mollit anim id est laborum.
Lorem ipsum dolor sit amet, consetetur sadipscing elitr, sed diam nonumy eirmod tempor invidunt ut labore et dolore magna aliquyam erat, sed diam voluptua. At vero eos et accusam et justo duo dolores et ea rebum. Stet clita kasd gubergren, no sea takimata sanctus est Lorem ipsum dolor sit amet.