ទីបំផុត! លោក ដួង តារា ត្រូវបានចៅក្រមចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នពីបទឆបោក។
ជីវិតនិងសង្គម
កុំភ្លេចចូលរួមថ្ងៃនេះដើម្បី២០ឆ្នាំថ្ងៃមុខ! ឆ្នាំនេះគឺជា គំរប់ខួប២០ឆ្នាំរបស់អង្គការមូលនិធិកុមារកម្ពុជា។ ការចូលរួមរបស់អ្នកទាំងអស់គ្នា នឹងធ្វើអោយអង្គការមូលនិធិកុមារកម្ពុជាអាចបន្តជួយកុមារដែលងាយរងគ្រោះ និង ទទួលបានការអប់រំដែលត្រូវការសម្រាប់អនាគតរបស់គេ។ អាចបរិច្ចាគតាមអនឡាញ៖ https://link.payway.com.kh/i4283240C
សាស្ត្រាចារ្យ សំបូ ម៉ាណ្ណារ៉ា ៖ ការចោទប្រកាន់ខ្មែរគ្នាឯង អាយ៉ងយួន បាននាំឲ្យខ្មែរខ្លួនឯងមានសង្គ្រាម។
ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី៣១ ខែមីនា ឆ្នាំ២០២៤ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានធ្វើពិធីចែកនូវប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន២១នាក់ ក្រោមធអិបតីភាព លោក សឿង សុធាន ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងលោកស្រី អឿង សុគន្ធា ។ កម្មវិធីនេះបានរៀបចំដោយលោក ឈឺន សុជាតិ និងក្រុមការងារ នៃសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានធ្វើពិធីចែកជូនប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា គ្មានទីពឹង ប្រមាណ១៧៤នាក់ផងដែរ នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅសាលាសង្កាត់ស្ទឹងមានជ័យទី២ មានកម្មវិធីចែកជូននូវប័ណ្ណសមធម៌សុខាភិបាល ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន១៧៤គ្រួសារ ។ កម្មវិធីនេះបានរៀបចំដោយសមាគសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងមានការគោរពអញ្ជើញពីលោក សឿង សុធានី ប្រធានសមគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ជាអធិបតី និងមានការចូលរួមសហការពីលោក លួស ស៊ីហា ប្រធានសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្ត និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា និងលោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ នៅសាលាសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ថ្លែងក្នុងពិធីចែកជូននូវប័ណ្ណសមធម៌សុខាភិបាលនេះ លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានលើកឡើងថា ការធ្វើប័ណ្ណសមធម៌នេះ គឺសមាគមបានធ្វើឡើងជូនដល់ប្រជាពលរដ្ឋក្រក្រីពិតប្រាដក ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ សាសនា ពិសេសលោកបានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរក្រោម ដែលអញ្ជើញចាកចេញពីដែនដីកម្ពុជាក្រោម មករស់នៅព្រះរាជាណាចក្រកម្ពុជា ឬរាជធានីភ្នំពេញ សូមបងប្អូនមេត្តាប្រញាប់ធ្វើលិខិតស្នាមឲ្យបានត្រឹមត្រូវ ដើម្បីក្លាយជាប្រជាពលរដ្ឋខ្មែរស្របច្បាប់ និងបានសំណូមពរឲ្យបងប្អូនខ្មែរក្រោម ដែលរស់នៅប្រទេសកម្ពុជា ដែលមានជីវភាពក្រីក្រ សូមរុះរាន់ទំនាក់ទំនងមកក្រុមការងារដើម្បីរៀមចំឯកសារធ្វើប័ណ្ណសមធម៌ដូចប្រជាពលរដ្ឋខ្មែរខ្វះខាតទូទៅផងដែរ។ លោក សឿង […]
ព្រៃវែង៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ដឹកនាំដោយលោកប្រធាន សឿង សុធានី និងក្រុមការងារ បាននាំយកអំណោយ ធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងចែកជូនប្រជាពលរដ្ឋខ្វះខាត និងចាស់ជរាចំនួន២គ្រួសារ ស្ថិតក្នុងភូមិប៉ាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។ អំណោយសម្រាប់ទាំងពីរគ្រួសារ ដោយគ្រួសារទី១ ជាប្រជាពលរដ្ឋខ្វះខាត និងចាស់ជរាលោកយាយលោកតាពីរនាក់ប្តីប្រពន្ធមានអាយុជាង៩០ឆ្នាំហើយ ទទួលបានអង្ករចំនួន១បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ និងថវិកាចំនួន២០ម៉ឺនរៀល។ គ្រួសារទី២ជាប្រជាពលរដ្ឋខ្វះខាត និងមានជម្ងឺប្រចាំកាយ ទទួលបាន មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១ឡូត៍ ថវិកា១០ម៉ឺនរៀល។ ឆ្លៀតក្នុងឱកាសនោះ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ក៏បានចែកជូននូវប័ណ្ណសមធម៌ ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦នាក់ផងដែរ សម្រាប់ការការពិនិត្យសុខភាព និងព្យាបាលដោយឥតគិតថ្លៃពីសំណាក់មន្ទីរពេទ្យរដ្ឋ កំឡុងពេលមានជម្ងឺ ឬឈឺស្កាត់ផ្សេងៗ។
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៣ និង០០នាទីរសៀល លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានអញ្ជើញជាអធិបតីក្នុងពិធីចែកជូននូវប័ណ្ណសមធ៌ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៤០គ្រួសារ ដោយមានការរៀបចំដោយលោក ឈឺន សុជាតិ ប្រធានក្រុមការងារសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងក្រុមការងារ ព្រមទាំងមានការសហការពីអាជ្ញាធរមូលដ្ឋាន ស្ថិតក្នុងភូមកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ដោយមានការយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងហានិភ័យ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជារជីវៈ ត្រូវផ្តល់នូវប័ណ្ណសមធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ ដើម្បីបានទទួលសេវាព្យាបាល និងពិនិត្យសុខភាពដោយពុំចាំបាច់ចំណាយថវិកា នៅតាមគ្រប់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ទូទាំងប្រទេស ។ ឆ្លើយតបនឹងតម្រូវការដ៏មានសារៈសំខាន់នេះ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងអាជ្ញាធរ បានចុះតាមមូលដ្ឋានដើម្បីពាំនាំអំពីអត្ថប្រយោជន៍នេះ ដល់ប្រជាពលរដ្ឋក្រីក្រ និងសម្របសម្រួលក្នុងការធ្វើប័ណ្ណសមធម៌ដើម្បីអោយប្រជាពលរដ្ឋក្រីក្រទាំងនោះទទួលបានការព្យាបាលជម្ងឺ និងថែរទាំសុខភាពដោយមិនអស់សេវាព្យាបាល កំឡុងពេលពួកគាត់មានជម្ងឺឈឺស្ងាត់ និងពិនិត្យសុខភាពផ្សេងៗ។ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីសមាគម និងអាជ្ញាធរមូលដ្ឋានក្នុងពិធីចែកប័ណ្ណសមធម៌នេះ ប្រជាពលរដ្ឋទាំង៤០នាក់ បានសម្តែងនូវភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជាពិសេសប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ជាមួយពួកគាត់ និងប្រជាលរដ្ឋទូទៅ៕ […]
កម្ពុជាក្រោម៖ សិល្បៈឌីជីថលបានក្លាយជាមធ្យោបាយដ៏មានឥទ្ធិពលមួយសម្រាប់ការលើកកម្ពស់ និងអភិរក្សបេតិកភណ្ឌវប្បធម៌ ហើយវិចិត្រករ ស៊ីម៉េត បានយកវាមកដាក់លើខ្លួនគាត់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ខ្មែរតាមរយៈជំនាញពិសេសរបស់គាត់។ Si Met ត្រូវបានគេស្គាល់ថា Cao Minh Thuận គឺជាសិល្បករខ្មែរ-កម្ពុជាក្រោម អាយុ២៣ឆ្នាំ មកខេត្តឃ្លាំង កម្ពុជាក្រោម។ SinMet បានបង្ហាញទេពកោសល្យ និងភាពអស្ចារ្យគួរឱ្យទាក់ទាញ និងភាពសម្បូរបែបនៃប្រពៃណី សិល្បៈ និងប្រវត្តិសាស្ត្រខ្មែរ ដោយបន្សល់ទុកនូវសញ្ញាណដែលមិនអាចបំភ្លេចបាននៅលើស្មារតីច្នៃប្រឌិតគេ។ SI Met បានប្រាប់ថា ដោយសារតែមានការជ្រោមជ្រែង និងលើកទឹកចិត្តពីឪពុកម្តាយ សាច់ញាតិ មិត្តភក្តិ និងលោកគ្រូ អ្នកគ្រូ ទើបរូបគេ ខិតខំបន្ថែមរហូតក្លាយជាអ្នកស្រលាញ់វប្បធម៌ខ្មែរយ៉ាងខ្លាំងពូកែ នៃស្នាដៃសិល្បៈឌីជីថលរបស់គាត់៕ តាមដានព័ត៌មាន៖ https://t.me/Khmersbasaknews សម្រាប់ការផ្តល់ព័ត៌មានទូទៅ៖ https://t.me/Khmerbasaknewstv24h
ភ្នំពេញ ៖ លោកអ៊ិន សុផារ៉ា តារាចម្រៀងនាទសវត្សរ៍ឆ្នាំ១៩៨០ ដែលត្រូវបានមហាជនស្គាល់ និងចងចាំ តាមរយៈបទចម្រៀងជាច្រើនបទ ដែលលោកបាននិពន្ធនិងច្រៀងដោយខ្លួនឯង ពិសេសបទ “បណ្តាំទួលស្លែង” បច្ចុប្បន្ននេះ ពេលនេះវ័យចាស់ បានធ្លាក់ខ្លួនក្រ ជួលផ្ទះគេរស់នៅ ជាមួយភរិយា ដោយលោកដើររើស និងទិញ-លក់អេតចាយ ចំណែកប្រពន្ធដើរស៊ីឈ្នួលលាងចានឱ្យគេ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ លោកអ៊ិន សុផារ៉ា ម្ចាស់បទ “បណ្តាំទួលស្លែង” ដែលបច្ចុប្បន្នមានអាយុ៧៣ឆ្នាំ បានរៀបរាប់ថា សព្វថ្ងៃនេះ លោកដើររើសនិងទិញ-លក់អេតចាយ ចំណែកប្រពន្ធលោក ដើរស៊ីឈ្នួលលាងចានឱ្យគេ តាមហាង ដើម្បី បានកម្រៃខ្លះៗមកដោះស្រាយជីវភាពប្រចាំថ្ងៃ បង់ថ្លៃទឹក ភ្លើង និងថ្លៃបន្ទប់ជួល ជាដើម ដោយសារគ្មានដីធ្លី ផ្ទះសម្បែងផ្ទាល់ខ្លួន។ លោកអ៊ិន សុផារ៉ា បានបញ្ជាក់ថា បន្ទប់ដែលលោកជួលស្នាក់នៅ ២នាក់ប្តីប្រពន្ធ ក្នុងខណ្ឌដង្កោ រាជធានី ភ្នំពេញ មានតម្លៃ ៤០ដុល្លារ ក្នុងមួយខែ […]
seeing how our clients and our featured partners are using the new publishing tools at their disposal. Not convinced that the new WordPress editor is powerful enough for enterprise clients? Think again!