សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដីរដ្ឋជាដីរួម រដ្ឋមានភារកិច្ចទទួលការពារទុកឲ្យប្រជាពលរដ្ឋ។        

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកាសម្រាប់កម្មវិធីប្រឡងចម្រៀងជនមានពិការភាពឆ្នាំ២០២៤។

ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ដែលដឹកនាំដោយព្រះតេជគណ ថាច់ ញ៉ឹក ព្រះអនុគណរងប្រចាំស្រុកថ្កូវ និងជាព្រះចៅអធិការវត្តស្វាយសៀមថ្មី ជួបសម្ដែងការគួរសម និងសំណេះសំណាល នៅទីស្នាក់ការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានស្វាគមន៍ចំពោះព្រះវត្តមានរបស់ព្រះតេជគណគ្រប់ព្រះអង្គដែលបាននិមន្តមកកាន់ព្រះរាជណាចក្រកម្ពុជា និងជូនពរឲ្យគណៈប្រតិភូបាននិមន្ត និងគង់ស្នាក់នៅប្រកបដោយផាសុខភាព និងទទួលបានជោគជ័យក្នុងដំណើរទស្សនៈកិច្ចនាពេលនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ការនិមន្តរបស់ព្រះសង្ឃនាពេលនេះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញក្រោមម្លប់ព្រះមហាក្សត្រ និងការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមជម្រាបថា គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ៦អង្គ បាននិមន្តមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេលពេញ១សប្តាហ៍ គឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនៈកិច្ចនេះ […]

(វីដេអូ) សូម​ថ្លែងអំណរគុណ​របស់​ ឈ្មោះ​ សុខ​ រ៉ាវី​ ហៅ​ឈាវ​ ជាពលរដ្ឋខ្មែរក្រោម ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង​សម្ដេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ សូមបញ្ជាក់ថា៖ យោងតាមការស្នើសុំពីសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ទៅថ្នាក់ដឹកនាំ ទើបនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ទើបតុលាការខេត្តកណ្តាល បានចេញដីកាបង្គាប់ឲ្យដោះលែងឈ្មោះ សុខ រ៉ាវី ហៅ ឈាវ (ខ្មែរក្រោម) តែម្តង។    

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យវៀតណាមបន្តជួយថែរក្សា ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី ខ្មែរកម្ពុជាក្រោម។

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារសំឡេងអបអរសាទរក្រុមកីឡាករទូកងខ្មែរកម្ពុជាក្រោមមានជ័យ បន្ទាប់ពីទទួលបានជ័យលាភីលេខ១ និងទទួលបានពានរង្វាន់ពីព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤។

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី។

ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ករណីបាញ់ប្រហារបណ្តាលឲ្យមនុស្ស២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់។

ទឹកភ្លៀងជាង៦០លានម៉ែត្រគុប ត្រូវបានប្រមូលទុកនៅតំបន់រមណីយដ្ឋានអង្គរ សម្រាប់ការប្រើប្រាស់នារដូវប្រាំង ក្នុងនោះរាប់ទាំងការងារអភិរក្សប្រាសាទ និងវិស័យកសិកម្ម។

ដំណឹងល្អ! សម្តេចតេជោ ហ៊ុន សែន សម្រេចឧបត្ថម្ភទូកងខ្នាតវែងមួយ ដល់គណៈកម្មការ « ទូកងខ្មែរកម្ពុជាក្រោមមានជ័យ » ដើម្បីចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអំទូកឆ្នាំក្រោយ ឆ្នាំ២០២៥។

ព័ត៌មានទាន់ហេតុការណ៍

សារព័ត៌មាន ខ្មែរបាសាក់

ទស្សនៈវិស័យ

អង្គភាពសារព័ត៌មាន ខ្មែរបាសាក់ មានទស្សនវិស័យ និងគោលដៅ បម្រើផលប្រយោជន៍ដល់សង្គមជាតិតាមរយះការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទូទៅក្នុងសង្គមឲ្យបានដឹងដល់សាធារណៈជននូវព័ត៌មានទាន់ហេតុការណ៍ សន្តិសុខសង្គម ព្រឹត្តិការណ៍ជាតិសំខាន់ៗ ព័ត៌មានជាតិ អន្តរជាតិ ព័ត៌មានកីឡា សិល្បះ វប្បធម៌ ចំណេះដឹង សាសនា និងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងទិសដៅរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងផ្សព្វផ្សាយសេវាសាធារណះផ្សេងៗជូនដល់ប្រជាពលរដ្ឋ។ ផ្តល់នូវដំណឹងរបស់ប្រជាពលរដ្ឋដែលមានទុកលំបាកបានដឹងដល់រាជរដ្ឋាភិបាលតាមរយៈការផ្សព្វផ្សាយរបស់អង្គភាព។ ជួយផ្សព្វផ្សាយអំពីវប្បធម៌ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ឲ្យដឹងពីសុខទុក្ខរបស់ពួកគាត់ឲ្យដល់ដឹងដល់មហាជន និងថ្នាក់ដឹកនាំ។