រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គផ្ទុំភ្នំតារាល (ហៅទឹកធ្លាក់អូតាប៉ាង) គឺជារមណីយដ្ឋដ្ឋានគួរជាទីទាក់ទាញ ក្នុងឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ទេសចរណ៍
តើខេត្តចំនួន៥ទទួលបានភ្ញៀវទេសចរច្រើនជាងគេនាថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ..
ក្បួនដង្ហែដ៏ស្រស់ស្អាតចម្រុះដោយវប្បធម៌ ការរស់នៅប្រចាំថ្ងៃ និងម្ហូបអាហារខ្មែរ ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ រៀបចំ និងសម្របសម្រួលដោយរដ្ឋបាលខេត្តសៀមរាប ក្រោមប្រធានបទ: “ទេសចរណ៍ និងសន្តិភាព”។https://youtu.be/utfePYQJdMA?si=1_3dFvGF63Hq8gwK
ប្រវត្តិ ប្រាសាទកោះកែរ ឬ កោះកេរ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤។
រមណីដ្ឋានទឹកជ្រោះសុភមិត្ត ឬទឹកជ្រោះព្រះនិមិត្ត តាមដងទន្លេមេគង្គកម្ពុជាលើ ស្ថិតនៅជិតព្រំដែននៃប្រទេសកម្ពុជា និងឡាវ ។
រដ្ឋបាលខេត្តស្ទឹងត្រែង លើកផ្ទាំងស្លាករូបភាពតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្ត ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកំសាន្ត។
សៀមរាប៖ តាមរយៈក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរ នូវការងារជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ដោយបានរៀបផ្គុំថ្មទៅតាមលំនាំរូបរាងដើមនៃខ្លោងទ្វារឡើងវិញ ដើម្បីលើកតម្លៃសំណង់បុរាណ នេះបើយោងតាមការបង្ហោះនៅផេកផ្លូវការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ លោកស្រី នេត ស៊ីមន បុរាណវិទូ និងជាអ្នកមើលការខុសត្រូវនៅការដ្ឋានជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី បានឱ្យដឹងថា ការងារជួសជុលនៅខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនេះ ត្រូវបានអនុវត្តចំនួនពីរដំណាក់កាល។ ដំណាក់កាលទីមួយ នៅក្នុងឆ្នាំ២០២០ ដោយចាប់ផ្តើមប្រមូលឯកសារ សិក្សាអំពីរូបរាង សម្រង់ប្លង់ សិក្សាអំពីហានិភ័យរបស់ខ្លោងទ្វារ និងចុះបញ្ជីថ្មនៅរាយប៉ាយជុំវិញខ្លោងទ្វារ។ ដំណាក់កាលទីពីរ ចាប់ផ្តើមពីឆ្នាំ២០២២មក អនុវត្តគម្រោងជួសជុលពង្រឹងតែម្តង មានការងាររុះរើថ្មទាំងអស់ ចាប់ពីគ្រឹះរហូតដល់កំពូលខាងលើ ទើបរៀបចំពង្រឹងគ្រឹះផ្គុំទៅតាមលំនាំដើមវិញ និងបានបញ្ចប់ការជួសជុលជាស្ថាពរនាចុងឆ្នាំ២០២៣។ លោកស្រីថា បញ្ហាប្រឈមជាច្រើននៅក្នុងពេលរៀបផ្គុំថ្មឡើងវិញ ដោយសារថ្មបុរាណតែងមានល្បាក់។ ក្រោយបញ្ចប់ការងារជួសជុលជាស្ថាពរ អ្នកជំនាញរំពឹងថា ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី និងរឹងមាំឡើងវិញ ធានាសុវត្ថិភាពសម្រាប់ទេសចរឆ្លងកាត់ និងចូលមកផ្តិតយករូបភាពដ៏ស្រស់ស្អាតនៅទីនេះ។ ជាពិសេសបានលើកតម្លៃសំណង់បុរាណ រក្សាស្នាដៃទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។ […]
seeing how our clients and our featured partners are using the new publishing tools at their disposal. Not convinced that the new WordPress editor is powerful enough for enterprise clients? Think again!