ពិតជាអ្នកមានបុណ្យមែន ! លោកយាយខ្មែរក្រោម ថាច់ យួង ហាក់ដឹងមុន មុននឹងលោកយាយលាចាកលោកទៅ លោកយាយបានឲ្យកូនរបស់គាត់នាំទៅថ្វាយបង្គំលារដើមពោធិ៍នៃស្ដូបអនុស្សាវរីយ៍ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ដែលលោកយាយបានដាំដោយផ្ទាល់ដៃកាលពីកំឡុងឆ្នាំ១៩៦៤ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ហើយពេលមកផ្ទះវិញលោកយាយប្រាប់កូនៗចៅៗថា យប់នេះម៉ែលាហើយ យប់នេះតាឯងមកយកយាយទៅហើយ។ លុះពេលលោកយាយសំរានលក់ក៏ផុតទៅតែម្តងទៅ ដូចអ្វីដែលលោកយាយបានប្រាប់មែន 🥹🙏។
ទំនាក់ទំនងព័ត៌ពិធីបុណ្យ (កូនលោកយាយ) Tel: 071 80 90 175