លោក ឃឹម ហ្វីណង់៖ សូមផ្ញើរជូនដោយទទូចដល់បងប្អូនអ្នកបង្កើតមាតិកាដើម្បីស្វែងរកប្រាក់ចំណូលនៅលើបណ្តាញសង្គម៖ សុំចិត្តកុំផ្សព្វផ្សាយព័ត៌មានមិនពិត និងយកវិស័យកសិកម្មមកលេងសើច ដើម្បីគ្រាន់តែឱ្យគេចូលមើលច្រើនអី។
ការលើកឡើងបែបចំអកថាថ្លៃស្រូវត្រឹមតែ៨០០៛គឺជារឿងមិនត្រឹមត្រូវ និងពិតជាបានបង្កឱ្យមានការយល់ច្រលំពីសំណាក់សាធារណៈជនជាទូទៅ។ ចួនកាល ការសម្តែងដោយខុសបែបនេះថែមទាំងអាចជះឥទ្ធិពលជាអវិជ្ជមានដល់ថ្លៃស្រូវពិតប្រាកដរបស់បងប្អូនកសិករយើងទៀតផង។