កម្លាំងនគរបាលនៃរបបអាណានិគមវៀតណាមបានចាប់ និងឃុំឃាំងខ្លួនជាបណ្ដោះអាសន្ន ព្រះតេជព្រះគុណ ថាច់ ចន្ទតារា (Thạch Chanh Đa Ra) ជាព្រះចៅអធិការវត្ត និងបរិស័ទវត្តទ្រនំសេក នាខេត្តលង់ហោរ ២រូបទៀត គឺ លោក គឹម ឃីម (Kim Khiêm) និង លោក ថាច់ វាសនា (Thạch Ve Sanal) ពីបទ “កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ” នាវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ដោយមន្ទីរនគរបាលសន្តិសុខ និងស៊ើបអង្កេត ខេត្តលង់ហោ នៃរបបអាណានិគមវៀតណាម ចោទពីបទថា ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមខាងលើ បានបំពានលើអ្វីដែលរបបវៀតណាមហៅថា កេងចំណេញសេរីភាព លទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ សិទ្ធនៃផលប្រយោជន៍ស្របច្បាប់ នៃអង្គការចាត់តាំង និងឯកជនតាមមាត្រា៣៣១ នៃច្បាប់ក្រមព្រហ្មទណ្ឌ របស់ប្រទេសវៀតណាម។ បណ្តាញទំនាក់ទំនងសង្គមវៀតណាមបានបង្ហោះព្រោងព្រាតជាសាធារណៈ […]
កម្ពុជាក្រោម
ជីវប្រវត្តិសម្តេចពោធិសាលរាជ សឺន ឌៀប អតីតចៅហ្វាយខេត្តឃ្លាំង និងជាឧកញ៉ាយមរាជ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មន្ត្រីចតុស្តម្ភ ក្នុងរជ្ជកាលព្រះបាទនរោត្តម និងរជ្ជកាលព្រះបាទ ព្រះស៊ីសុវត្ថិ
ប្រវត្តិសង្ខេប និងទិដ្ឋភាពខ្លះៗ យ៉ាងស្រស់គយគន់របស់ វត្តមង្គលឧទ្យាន ហៅ( វត្តកិញ្ឆាង )ស្ថិតក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង កម្ពុជាក្រោម។ វត្តមង្គលឧទ្យាន (កិញ្ឆាង) នឹងប្រារព្ធនូវពិធីបុណ្យសម្ភោធព្រះវិហារ និងបញ្ចុះខណ្ឌសីមា នៅថ្ងៃទី១,២,៣ ខែមិនា ឆ្នាំ២០២៤ ខាងមុខនេះ។
វិស័យអប់រំ ពិតជាសំខាន់ណាស់ ទៅាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដើម្បីឲ្យសង្គម និងប្រទេសជាតិយើងមានភាពរីកចម្រើន និងអភិវឌ្ឍន៍ អ្វីដែលសំខាន់ត្រូវបណ្តុះបណ្តាល និងកសាងនូវចំណេះដឹងក្នុងសង្គមជាមុនសិន ។ ក្រលេកមកមើលវិស័យអប់រំនៃពុទ្ធិកសិក្សាបច្ចុប្បន្ន នៅកម្ពុជាក្រោម ផ្ដោតសំខាន់តែទៅលើការរៀនអក្សរសាស្ត្រខ្មែរ ភាសាបាលី និងធម៌អាថ៌ ។ សាលាពុទ្ធិកសិក្សា គឺជាថ្នាលបណ្ដុះនូវចំណេះដឹងផ្សេងៗ សម្រាប់អ្នកបួស ឬបព្វជិតក្នុងព្រះពុទ្ធសាសនា ដើម្បីបានយល់ដឹងអំពីពុទ្ធវចនៈ ឬពាក្យទូន្មានអប់រំទាំងឡាយរបស់ព្រះសម្មាសម្ពុទ្ធ ។ ជាពិសេស បណ្ដុះបណ្ដាលកុលបុត្រខ្មែរក្រោម ដែលបួសជាសង្ឃ ចូលមកសិក្សាផ្លូវពុទ្ធចក្រ និងលុបបំបាត់គ្រោះអនក្ខរភាព នៅក្នុងសង្គមកម្ពុជាក្រោម ដើម្បីចូលរួមចំណែកលើកកម្ពស់ភាសាជាតិ និងតម្លៃព្រះពុទ្ធសាសនា ។ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វិស័យអប់រំផ្នែកពុទ្ធិក នៅដែនដីកម្ពុជាក្រោម មានការវិវត្តន៍គួរឲ្យកត់សម្គាល់ ដោយមានព្រះសង្ឃ ជាពិសេសយុវ័ន យុវតី កុមារជាច្រើន បានចូលមករៀនសូត្រ ក្រោយពីវ៉ាកងពីសាលារដ្ឋរយៈពេល ៣ ខែ ។ កម្មវិធីសិក្សាថ្នាក់ពុទ្ធិកសិក្សា នៅកម្ពុជាក្រោម ស្ថិតក្រោមការចាត់តាំងរបស់គណៈមន្ត្រីសង្ឃខ្មែរ ដែលមានឈ្មោះថា «សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ» […]
ឯកឧត្តម ថាច់ សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ស្នើសុំឲ្យរាជរដ្ឋាភិបាលវៀតណាមយ៉ាងដូចច្នេះថា
កិច្ចសម្ភាសន៍ជាមួយតារារ៉េបមកពីកម្ពុជាក្រោម គឺលោក សឺន ដារ៉ាត់ ( Da Rat) ដែលជាបេក្ខភាពដ៏ល្បី១រូបនៅក្នុងកម្មវិធី The Rapper Cambodia
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៣ និង០០នាទីរសៀល លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានអញ្ជើញជាអធិបតីក្នុងពិធីចែកជូននូវប័ណ្ណសមធ៌ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៤០គ្រួសារ ដោយមានការរៀបចំដោយលោក ឈឺន សុជាតិ ប្រធានក្រុមការងារសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងក្រុមការងារ ព្រមទាំងមានការសហការពីអាជ្ញាធរមូលដ្ឋាន ស្ថិតក្នុងភូមកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ដោយមានការយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងហានិភ័យ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជារជីវៈ ត្រូវផ្តល់នូវប័ណ្ណសមធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ ដើម្បីបានទទួលសេវាព្យាបាល និងពិនិត្យសុខភាពដោយពុំចាំបាច់ចំណាយថវិកា នៅតាមគ្រប់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ទូទាំងប្រទេស ។ ឆ្លើយតបនឹងតម្រូវការដ៏មានសារៈសំខាន់នេះ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងអាជ្ញាធរ បានចុះតាមមូលដ្ឋានដើម្បីពាំនាំអំពីអត្ថប្រយោជន៍នេះ ដល់ប្រជាពលរដ្ឋក្រីក្រ និងសម្របសម្រួលក្នុងការធ្វើប័ណ្ណសមធម៌ដើម្បីអោយប្រជាពលរដ្ឋក្រីក្រទាំងនោះទទួលបានការព្យាបាលជម្ងឺ និងថែរទាំសុខភាពដោយមិនអស់សេវាព្យាបាល កំឡុងពេលពួកគាត់មានជម្ងឺឈឺស្ងាត់ និងពិនិត្យសុខភាពផ្សេងៗ។ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីសមាគម និងអាជ្ញាធរមូលដ្ឋានក្នុងពិធីចែកប័ណ្ណសមធម៌នេះ ប្រជាពលរដ្ឋទាំង៤០នាក់ បានសម្តែងនូវភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជាពិសេសប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ជាមួយពួកគាត់ និងប្រជាលរដ្ឋទូទៅ៕ […]
ដើម្បីរំលឹកគុណបំណាច់ដ៏ធំធេងនូវបាយបាតដែលពុទ្ធបរិស័ទខ្មែរក្រោម ដែលបានដាក់ប្រគេន ដល់ព្រះសង្ឃ ដើម្បីបានដល់ព្រះសង្ឃ និងកូនសិស្សលោក ដែលជាកូនអ្នកស្រុកភូមិមកបួសរៀនតាមវត្តខ្មែរក្រោមបានឆាន់ និងហូបគ្រប់គ្រាន់ដើម្បីគង់ស្នាក់ និងរស់នៅ សម្រាប់ការសិក្សាររៀនសូត្រ រហូតបច្ចុប្បន្ន មានព្រះសង្ឃ និងកូនអ្នកស្រុកមកពីកម្ពុជាក្រោមជាច្រើនបានមានចំណេះដឹង ក្លាយជានិស្សិត បញ្ញវន្ត និងជាធនធានដ៏ល្អនៅក្នុងសង្គម ។ សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងជាអគ្គនាយកសារព័ត៌មាន ខ្មែរបាសាក់ បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមក្នុងពិធី [ជំនួបនិស្សិត បញ្ញវន្តខ្មែរក្រោម និងសប្បុរសជន] ក្រោមប្រធានបទ ការចូលរួមជាភាតរភាព ជាកម្លាំងចលករលើកកម្ពស់ការអប់រំរបស់យុវជនខ្មែរក្រោម ដែលដឹកនាំរៀបចំដោយព្រះតេជគុណ ចៅ រេន ព្រះប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅ រាជបណ្ឌិតសភាកម្ពុជា អគារខេមរវិទូ ជាន់ទី២ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងកម្មវិធីនេះ ឃើញមានវត្តមានព្រះតេជគុណគ្រប់ព្រះអង្គនិមន្តគង់ជាគណអធិបតី និងនិមន្តអញ្ជើញចូលរួមក្នុងកម្មវិធី និងមានវត្តមានឯកឧត្តម ឧកញ៉ា លោកជំទាវ លោក/លោកស្រី ភ្ញៀវកិត្តិយស […]
កម្ពុជាក្រោម៖ សិល្បៈឌីជីថលបានក្លាយជាមធ្យោបាយដ៏មានឥទ្ធិពលមួយសម្រាប់ការលើកកម្ពស់ និងអភិរក្សបេតិកភណ្ឌវប្បធម៌ ហើយវិចិត្រករ ស៊ីម៉េត បានយកវាមកដាក់លើខ្លួនគាត់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ខ្មែរតាមរយៈជំនាញពិសេសរបស់គាត់។ Si Met ត្រូវបានគេស្គាល់ថា Cao Minh Thuận គឺជាសិល្បករខ្មែរ-កម្ពុជាក្រោម អាយុ២៣ឆ្នាំ មកខេត្តឃ្លាំង កម្ពុជាក្រោម។ SinMet បានបង្ហាញទេពកោសល្យ និងភាពអស្ចារ្យគួរឱ្យទាក់ទាញ និងភាពសម្បូរបែបនៃប្រពៃណី សិល្បៈ និងប្រវត្តិសាស្ត្រខ្មែរ ដោយបន្សល់ទុកនូវសញ្ញាណដែលមិនអាចបំភ្លេចបាននៅលើស្មារតីច្នៃប្រឌិតគេ។ SI Met បានប្រាប់ថា ដោយសារតែមានការជ្រោមជ្រែង និងលើកទឹកចិត្តពីឪពុកម្តាយ សាច់ញាតិ មិត្តភក្តិ និងលោកគ្រូ អ្នកគ្រូ ទើបរូបគេ ខិតខំបន្ថែមរហូតក្លាយជាអ្នកស្រលាញ់វប្បធម៌ខ្មែរយ៉ាងខ្លាំងពូកែ នៃស្នាដៃសិល្បៈឌីជីថលរបស់គាត់៕ តាមដានព័ត៌មាន៖ https://t.me/Khmersbasaknews សម្រាប់ការផ្តល់ព័ត៌មានទូទៅ៖ https://t.me/Khmerbasaknewstv24h
Even more exciting is seeing how our clients and our featured partners are using the new publishing tools at their disposal. Not convinced that the new WordPress editor is powerful enough for enterprise clients?