លោក ឃឹម ហ្វីណង់៖ សូមផ្ញើរជូនដោយទទូចដល់បងប្អូនអ្នកបង្កើតមាតិកាដើម្បីស្វែងរកប្រាក់ចំណូលនៅលើបណ្តាញសង្គម៖ សុំចិត្តកុំផ្សព្វផ្សាយព័ត៌មានមិនពិត និងយកវិស័យកសិកម្មមកលេងសើច ដើម្បីគ្រាន់តែឱ្យគេចូលមើលច្រើនអី។ ការលើកឡើងបែបចំអកថាថ្លៃស្រូវត្រឹមតែ៨០០៛គឺជារឿងមិនត្រឹមត្រូវ និងពិតជាបានបង្កឱ្យមានការយល់ច្រលំពីសំណាក់សាធារណៈជនជាទូទៅ។ ចួនកាល ការសម្តែងដោយខុសបែបនេះថែមទាំងអាចជះឥទ្ធិពលជាអវិជ្ជមានដល់ថ្លៃស្រូវពិតប្រាកដរបស់បងប្អូនកសិករយើងទៀតផង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដីរដ្ឋជាដីរួម រដ្ឋមានភារកិច្ចទទួលការពារទុកឲ្យប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អនុញ្ញាតឱ្យគណៈប្រតិភូព្រះសង្ឃខ្មែរក្រោម និមន្តជួបសម្ដែងការគួរសម និងសំណេះសំណាល។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកាសម្រាប់កម្មវិធីប្រឡងចម្រៀងជនមានពិការភាពឆ្នាំ២០២៤។
គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម និមន្តមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១សប្តាហ៍។
ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ដែលដឹកនាំដោយព្រះតេជគណ ថាច់ ញ៉ឹក ព្រះអនុគណរងប្រចាំស្រុកថ្កូវ និងជាព្រះចៅអធិការវត្តស្វាយសៀមថ្មី ជួបសម្ដែងការគួរសម និងសំណេះសំណាល នៅទីស្នាក់ការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានស្វាគមន៍ចំពោះព្រះវត្តមានរបស់ព្រះតេជគណគ្រប់ព្រះអង្គដែលបាននិមន្តមកកាន់ព្រះរាជណាចក្រកម្ពុជា និងជូនពរឲ្យគណៈប្រតិភូបាននិមន្ត និងគង់ស្នាក់នៅប្រកបដោយផាសុខភាព និងទទួលបានជោគជ័យក្នុងដំណើរទស្សនៈកិច្ចនាពេលនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ការនិមន្តរបស់ព្រះសង្ឃនាពេលនេះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញក្រោមម្លប់ព្រះមហាក្សត្រ និងការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមជម្រាបថា គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ៦អង្គ បាននិមន្តមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេលពេញ១សប្តាហ៍ គឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនៈកិច្ចនេះ […]
(វីដេអូ) សូមថ្លែងអំណរគុណរបស់ ឈ្មោះ សុខ រ៉ាវី ហៅឈាវ ជាពលរដ្ឋខ្មែរក្រោម ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ សូមបញ្ជាក់ថា៖ យោងតាមការស្នើសុំពីសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ទៅថ្នាក់ដឹកនាំ ទើបនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ទើបតុលាការខេត្តកណ្តាល បានចេញដីកាបង្គាប់ឲ្យដោះលែងឈ្មោះ សុខ រ៉ាវី ហៅ ឈាវ (ខ្មែរក្រោម) តែម្តង។
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យវៀតណាមបន្តជួយថែរក្សា ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី ខ្មែរកម្ពុជាក្រោម។
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារសំឡេងអបអរសាទរក្រុមកីឡាករទូកងខ្មែរកម្ពុជាក្រោមមានជ័យ បន្ទាប់ពីទទួលបានជ័យលាភីលេខ១ និងទទួលបានពានរង្វាន់ពីព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤។
ពិតជាអ្នកមានបុណ្យមែន ! លោកយាយខ្មែរក្រោម ថាច់ យួង ហាក់ដឹងមុន មុននឹងលោកយាយលាចាកលោកទៅ លោកយាយបានឲ្យកូនរបស់គាត់នាំទៅថ្វាយបង្គំលារដើមពោធិ៍នៃស្ដូបអនុស្សាវរីយ៍ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ដែលលោកយាយបានដាំដោយផ្ទាល់ដៃកាលពីកំឡុងឆ្នាំ១៩៦៤ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ហើយពេលមកផ្ទះវិញលោកយាយប្រាប់កូនៗចៅៗថា យប់នេះម៉ែលាហើយ យប់នេះតាឯងមកយកយាយទៅហើយ។ លុះពេលលោកយាយសំរានលក់ក៏ផុតទៅតែម្តងទៅ ដូចអ្វីដែលលោកយាយបានប្រាប់មែន 🥹🙏។ ទំនាក់ទំនងព័ត៌ពិធីបុណ្យ (កូនលោកយាយ) Tel: 071 80 90 175