ពិតជាអ្នកមានបុណ្យមែន ! លោកយាយខ្មែរក្រោម ថាច់ យួង ហាក់ដឹងមុន មុននឹងលោកយាយលាចាកលោកទៅ លោកយាយបានឲ្យកូនរបស់គាត់នាំទៅថ្វាយបង្គំលារដើមពោធិ៍នៃស្ដូបអនុស្សាវរីយ៍ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ដែលលោកយាយបានដាំដោយផ្ទាល់ដៃកាលពីកំឡុងឆ្នាំ១៩៦៤ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ហើយពេលមកផ្ទះវិញលោកយាយប្រាប់កូនៗចៅៗថា យប់នេះម៉ែលាហើយ យប់នេះតាឯងមកយកយាយទៅហើយ។ លុះពេលលោកយាយសំរានលក់ក៏ផុតទៅតែម្តងទៅ ដូចអ្វីដែលលោកយាយបានប្រាប់មែន 🥹🙏។ ទំនាក់ទំនងព័ត៌ពិធីបុណ្យ (កូនលោកយាយ) Tel: 071 80 90 175  

សូមស្តាប់ការលើកឡើងរបស់ លោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ដែលបានពន្យល់ប្រជាពលរដ្ឋ យុវជន យុវនារី ឲ្យបានស្គាល់ និងចូលរួមបន្តថែរក្សា « នំអន្សមខ្មែរ » ដែលជាទំនៀមទម្លាប់ ប្រពៃណីដូនតា ថ្លៃថ្លារបស់យើង។https://youtu.be/cizBqvJaRRs?si=HkuindAccTxROZAQ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ឯកឧត្តម ខេង សាម៉េត នាំយកអំណោយប្រគល់ជូនគណៈគ្រប់គ្រងវិទ្យាល័យហ៊ុនសែនតាខ្មៅ។

ប្រជាពលរដ្ឋខ្មែរ ពិសេសខ្មែរកម្ពុជាក្រោម បាននាំគ្នាមិនពេញចិត្តចំពោះការរាំច្រៀងរបស់ក្រុមសិល្បះវៀតណាមមួយក្រុម ដោយបានស្លៀកពាក់បែបប្រពៃណីខ្មែរ រាំច្រៀង បែបប្រពៃណីខ្មែរ តែរាំមិនសម ច្រៀងមិនច្បាស់ យួនមិនចំយួន ខ្មែរមិនចំខ្មែរ ដែលមើលទៅប៉ះពាល់វប្បធម៌ខ្មែរខ្លាំងណាស់ ហើយសម្តែងនៅអារាមរបស់ខ្មែរទៀត។

ព័ត៌មានទាន់ហេតុការណ៍

សារព័ត៌មាន ខ្មែរបាសាក់

ទស្សនៈវិស័យ

អង្គភាពសារព័ត៌មាន ខ្មែរបាសាក់ មានទស្សនវិស័យ និងគោលដៅ បម្រើផលប្រយោជន៍ដល់សង្គមជាតិតាមរយះការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទូទៅក្នុងសង្គមឲ្យបានដឹងដល់សាធារណៈជននូវព័ត៌មានទាន់ហេតុការណ៍ សន្តិសុខសង្គម ព្រឹត្តិការណ៍ជាតិសំខាន់ៗ ព័ត៌មានជាតិ អន្តរជាតិ ព័ត៌មានកីឡា សិល្បះ វប្បធម៌ ចំណេះដឹង សាសនា និងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងទិសដៅរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងផ្សព្វផ្សាយសេវាសាធារណះផ្សេងៗជូនដល់ប្រជាពលរដ្ឋ។ ផ្តល់នូវដំណឹងរបស់ប្រជាពលរដ្ឋដែលមានទុកលំបាកបានដឹងដល់រាជរដ្ឋាភិបាលតាមរយៈការផ្សព្វផ្សាយរបស់អង្គភាព។ ជួយផ្សព្វផ្សាយអំពីវប្បធម៌ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ឲ្យដឹងពីសុខទុក្ខរបស់ពួកគាត់ឲ្យដល់ដឹងដល់មហាជន និងថ្នាក់ដឹកនាំ។