Cool App ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងនៅកម្ពុជា និងកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើបណ្តាញសង្គម….។
បច្ចេកវិទ្យា
បច្ចេកវិទ្យាកាន់តែវិវត្តន៍ទៅមុខ តែអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាភាគច្រើន មិនសូវជាបានយល់ច្បាស់ ពីគុណតម្លៃ និងគុណវិបត្តិនៃបច្ចេកវិទ្យាប៉ុន្មានទេ។ ជាទូទៅ ជនអនាមិក (Hacker) តែងមានវិធីសាស្ត្រ និងរបៀបដែលអាចលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់យើងបាន មិនថាតាមមធ្យោបាយបោកបន្លំដោយប្រយោល ឬតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ ដូចជាចូលទៅគ្រប់គ្រងគណនីបណ្តាញទំនាក់ទំនងសង្គម ឬកម្មវិធីធនាគារតាមប្រព័ន្ធអនឡាញជាដើម។ នៅពេលនេះ ខ្មែរបាសាក់ សូមណែនាំគន្លឹះខ្លះៗ ដើម្បីទប់ស្កាត់ហនិភ័យខាងលើបានទាន់ពេលវេលា។ ១. ផ្លាស់ប្តូរលេខ/ពាក្យសម្ងាត់ភ្លាមៗ ជាទូទៅ យើងនឹងអាចដឹងបាន តាមរយៈការកំណត់មុខងារសុវត្ថិភាពមួយចំនួន។ បើសិនជាមានអ្នកកំពុងព្យាយាមធ្វើ សកម្មភាពអ្វីមួយលើកម្មវិធីទូរសព្ទដៃ នោះវានឹងលោត notification ពីកម្មវិធីទាំងនោះ ឬ Email ហើយទាមទារឱ្យ យើង Verify ខណៈយើងមិនបានធ្វើអ្វីសោះ។ បើសិនជាបែបនេះ មិនអាចបង្អង់យូរបានទេ ត្រូវផ្លាស់ប្តូរលេខសម្ងាត់ ភ្លាមៗ តែលេខឬពាក្យសម្ងាត់នោះ មិនត្រូវងាយឱ្យគេទាយដឹងពេកនោះទេ ត្រូវបង្កើត Strong Password (ឧទាហរណ៍: Stangystingy@05!79#23) ។ ២. ដំណើរការកម្មវិធីប្រឆាំងមេរោគ សម្រាប់មធ្យោបាយមួយនេះ […]
អ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា កំពុងមានការចាប់អារម្មណ៍ និងចែករំលែកតៗគ្នាយ៉ាងច្រើនអំពីរថយន្តដែលដំឡើងក្នុងប្រទេស ត្រូវបានដាក់លក់នៅទីផ្សារក្នុងស្រុកជាលើកដំបូង នាដើមឆ្នាំ២០២៤នេះ។ រថយន្តដែលដំឡើងក្នុងស្រុកនោះ គឺជារបស់ក្រុមហ៊ុន GTV Motor រួមមាន ប្រភេទ ភីកអាប់ SUV និងស៊ីដេន ហើយក្រៅពីនេះក៏មានប្រភេទ MPV និង Truck ផងដែរ។ ក្នុងនោះសម្រាប់ម៉ូឌែល KAIN ដែលជាប្រភេទ SUV ខ្នាតកណ្តាល មានតម្លៃជាង ៣ម៉ឺនដុល្លារ និងម៉ូឌែល Krusar ដែលជាកូនកាត់ SUV-Pick up តម្លៃជាង ២ម៉ឺន ៧ពាន់ដុល្លារ ហើយជាពិសេសកាន់តែធូរថ្លៃទៀតនោះ គឺម៉ូឌែល Soben តម្លៃតែ ១៩ ៩៩៩ដុល្លារតែប៉ុណ្ណោះ។ ការបញ្ចេញលក់រថយន្តដំឡើងក្នុងស្រុកនេះ គឺជាសញ្ញាវិជ្ជមានដ៏ល្អបំផុតមួយទៀតក្នុងវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា បន្ទាប់ពីថ្មីៗនេះ ក៏មានការបញ្ចេញលក់សំបកកង់ដែលផលិតនៅកម្ពុជាផងដែរ។ បើតាមក្រុមហ៊ុន GTV Motor បានបង្ហោះនៅលើផេកហ្វេសប៊ុករបស់ខ្លួនថា ក្រុមហ៊ុនបានចាប់ផ្តើមជាមួយ «គម្រោងរថយន្តជាតិប្រទេសកម្ពុជា […]
នៅពេលរថយន្តដំណើរការមិនស្រួល ឆេះអត់ស្មើ ឬញ័រកន្រ្តាក់ៗជាដើម អ្នកបើកបរភាគច្រើនតែងគិតដល់ការខូចប៊ូស៊ី ឬម៉ូប៊ីន។ ក្នុងករណីខ្លះ បញ្ហាប៊ិចសាំង ក៏ធ្វើឱ្យរថយន្តដំណើរការមិនស្រួលបែបនេះដែរ ប៉ុន្តែមានចំណុចមួយចំនួនទៀត ដែលលោកអ្នកអាចកត់សម្គាល់បានថា វាគឺជាបញ្ហាប្រព័ន្ធប៊ិចសាំងនេះតែម្តង។ ១. ចេញសញ្ញា Check ជាន់ស្ទក់ និងឡានឆេះអត់ស្មើ ករណីនេះ គឺស្រដៀងខ្លាំងណាស់ នឹងបញ្ហាម៉ូប៊ីន និងប៊ូស៊ី។ ដូច្នេះមានតែប្រើឧបករណ៍ស្កេន Check តែប៉ុណ្ណោះ ដើម្បីដឹងលេខកូតរបស់វា។ ជាទូទៅប្រព័ន្ធប៊ិចសាំង មានលេខកូត Check ដូចជា P0261, P0266 និង P0253 ជាដើម។ ២. ធំក្លិនសាំង នៅពេលកំពុងធ្វើដំណើរ ស្រាប់តែធំក្លិនសាំងខ្លាំងក្នុងកាប៊ីន នោះបញ្ជាក់ថា អាចនឹងមានលេចធ្លាយក្នុងប្រព័ន្ធប៊ិចសាំងនេះ។ ៣. ចេញផ្សែង នៅពេលប្រព័ន្ធប៊ិចសាំងមានបញ្ហា ធ្វើឱ្យការដុតរវាងសាំង និងល្បាយខ្យល់ក្នុងបន្ទប់ចំហេះមិនត្រឹមត្រូវ ឬមានសាំងច្រើនដែលមិនត្រូវបានដុត បណ្តាលឱ្យហូរចូលដល់ប្រព័ន្ធបញ្ចេញផ្សែង ហើយមានផ្សែងខ្មៅចេញតាមបំពង់ស៊ឺមុំាងទៀតផង។ ៤. រថយន្តស៊ីសាំងជាងមុន ជាការពិតណាស់ […]
រថយន្តដំបូងគេដែលបានតំឡើងនៅប្រទេសកម្ពុជា និងដាក់លក់លើទីផ្សារ គឺជារថយន្តរបស់ក្រុមហ៊ុន GTV Motor Cambodia។
លេខនៅលើសំបកកង់ឡានមានច្រើនខ្ទង់ណាស់ ដែលតួនីមួយៗសុទ្ធតែមានអត្ថន័យរៀងៗខ្លួន ហើយជឿថាមានប្រិយមិត្តខ្លះក៏យល់ខុសពីលេខទាំងនេះដែរ។ ថ្ងៃនេះ Khmer basak នឹងបង្ហាញ ពន្យល់លម្អិតអំពីលេខលើសំបកកង់ ក៏ដូចជាប្រាប់ពីរបៀបជ្រើសរើសកង់ដែលអ្នកចូលចិត្ត។ A. ប្រភេទសំបកកង់ អក្សរតួរដំបូងនឹងប្រាប់អ្នកថាសំបកនេះជាប្រភេទអ្វី ដោយចែកជា ៣ គឺ៖ P សម្រាប់ឡានគ្រួសារ LT សម្រាប់ឡានដឹកខ្នាតតូច ឬឡាន SUV ភីកអាប់ដែលមានទម្ងន់ធ្ងន់ ST សម្រាប់ប្រើលើរ៉ឺម៉កសណ្តោង B. ទទឹងសំបកកង់ គិតជាមីល្លីម៉ែត្រ លេខ៣ខ្ទង់បន្ទាប់ គឺជាលេខគិតជាមីល្លីម៉ែត្រសម្រាប់បញ្ជាក់ពីទទឹងនៃកង់។ ប្រសិនបើអ្នកចង់បានកង់រីកទទឹង ត្រូវរើសយកកង់ដែលមានលេខធំជាងលេខបច្ចុប្បន្ន។ C. កំពស់សំបកកង់ គិតជា % នៃទទឹង សំបកកង់មានទទឹង និងមានកម្ពស់ជញ្ជាំង ហើយលេខដែលនៅបន្ទាប់ពីលេខបីខ្ទង់នោះ គឺជាចំនួនភាគរយធៀបទៅនឹងទំហំទទឹង។ ឧទាហរណ៍សំបក 215/60 មានន័យថាកង់នោះមានទទឹង ២១៥មីល្លីម៉ែត្រ ជាមួយនឹងកំពស់ជញ្ជាំង ១២៩មីល្លីម៉ែត្រ។ ដូច្នេះប្រសិនបើអ្នកចង់បានកង់ក្រាស់ជាងមុន អ្នកអាចប្រើលេខទទឹងដដែល ប៉ុន្តែរើសលេខកំពស់ឲ្យច្រើនជាងមុន ឬក៏ជ្រើសរើសលេខទទឹងធំជាងមុន […]
ឯកឧត្តមអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តមអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន ដែលមានបំណងសែ្វងយល់អំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគ ព្រមទាំងសិក្សាលម្អិតអំពីនីតិវិធី និងបទប្បញ្ញត្តិពាក់ព័ន្ធនានាក្នុងការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា។ មានមតិក្នុងជំនួបនេះ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាអញ្ជើញមកសិក្សាស្វែងយល់បន្ថែមអំពីនីតិវិធីនៃការវិនិយោគលើវិស័យយានយន្តសំដៅប្រមូលព័ត៌មានឱ្យកាន់តែច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយបន្ថែមមួយកម្រិតទៀត។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនដោយសង្ខេបអំពីកញ្ចប់លើកទឹកចិត្តប្រកបដោយភាពទាក់ទាញលើសកម្មភាពវិនិយោគក្នុងវិស័យនេះ ក៏ដូចជាយន្តការផ្ដល់កិច្ចសម្រួលការវិនិយោគបរទេស និងក្នុងស្រុក ដូចមានចែងក្នុងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ឯកឧត្តមក៏បានលើកឡើងអំពីផែនទីបង្ហាញផ្លូវការអភិវឌ្ឍន៍វិស័យយានយន្ដនិងអេឡិចត្រូនិកនៅកម្ពុជាដែលជាឧបករណ៍ សម្រាប់វិនិយោគិនក្នុងការស្វែងយល់អំពីសក្ដានុពលរបស់វិស័យយានយន្ត និងអេឡិចត្រូនិកក្នុងបរិកបទនៃការអភិវឌ្ឍនៅកម្ពុជា, បញ្ហាប្រឈមនិងវិធានការគន្លឹះដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យគណៈប្រតិភូពិនិត្យលទ្ធភាពក្នុងការដាក់ពាក្យស្នើសុំវិនិយោគឱ្យបានឆាប់ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមាពីកញ្ចប់លើកទឹកចិត្តស្របតាមច្បាប់ជាធរមាន។ ជាការឆ្លើយតប សមភាគីចិនបានថ្លែងអំណរគុណជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់កិច្ចសម្រួលវិនិយោគតាមរយៈការរៀបចំ និងសម្របសម្រួលកិច្ចពិភាក្សានាពេលនេះប្រកបដោយភាពស្និទ្ធស្នាល ហើយគណៈប្រតិភូបានសម្តែងនូវភាពវិជ្ជមានក្នុងការបន្តពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធដើម្បីពិនិត្យលទ្ធភាពដើម្បីបណ្តាក់ទុនវិនិយោគរបស់ខ្លួននៅលើទីតាំងវិនិយោគប្រកបដោយសក្ដានុពលនាពេលដ៏ខ្លីខាងមុខ៕
Even more exciting is seeing how our clients and our featured partners are using the new publishing tools at their disposal. Not convinced that the new WordPress editor is powerful enough for enterprise clients? Think again!
Even more exciting is seeing how our clients and our featured partners are using the new publishing tools at their disposal. Not convinced that the new WordPress editor is powerful enough for enterprise clients? Think again!