ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសចូលកាន់មុខតំណែងអភិបាលខណ្ឌមានជ័យ


ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសចូលកាន់មុខតំណែងអភិបាលខណ្ឌមានជ័យ លោកបានលើកឡើងថា អភិបាលខណ្ឌ បើទោះបីជាពូកែយ៉ាងណាក៏ដោយបើមិនមានការចូលរួមសហការ ពីមេប៉ុស្តិ៍ អធិការ និងចៅសង្កាត់ទេ គឺមិនអាចទទួលបានជោគជ័យ លើកិច្ចការងារបម្រើរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឡើយ ដូច្នេះត្រូវតែសហការជាមួយគ្នាឱ្យបានខ្លាំងក្លា ទើបសម្រេចបានលទ្ធផលល្អប្រសើរ។

ឯកឧត្តម ឃួង ស្រេង ថ្លែងបែបនេះធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខណ្ឌមានជ័យ ។

បន្ថែមពីនេះ លោកបន្តថា ថ្នាក់ដឹកនាំគេ ត្រូវតែចេះកោតសរសើរ និងចេះដាក់ពិន័យ ចំពោះមន្ត្រីដែលអនុវត្តខុស។ ធ្វើមេកើយរបស់គេ ដាច់ខាតមិនត្រូវមានគំនិតកុំកួននោះទេ ។ កុំយកតាមពាក្យស្លោកមួយថា ទឹកឡើងត្រីស៊ីស្រមោច ទឹកខោចស្រមោចស៊ីត្រី ឱ្យសោះ ព្រោះកើតជាមនុស្ស នរណាក៏មានកំហុសឆ្គងដែរ។

លោកអភិបាលរាជធានី ក៏បានថ្លែងកោតសរសើរ ចំពោះមន្ត្រីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធខណ្ឌមានជ័យ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកន្លងមក បានល្អ។

ឯកឧត្តម ឃួង ស្រេង បន្តទៀតថា ការតែងតាំងនេះ គឺធ្វើឡើងជាធម្មតារបស់មន្ត្រីរាជការ ស៊ីវិល ជាក់ស្ដែងការតែងតាំងលោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យថ្មី ជំនួសលោក ហែម ដារិទ្ធ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ គឺជារឿងធម្មតា ដើម្បីជំរុញឲ្យមានប្រសិទ្ធភាពការងារ កាន់តែល្អប្រសើរថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរាជធានី ក៏បានជំរុញឲ្យលោក សេង គន្ធ ដែលជាអភិបាលខណ្ឌមានជ័យថ្មី ត្រូវយកអស់កម្លាំងកាយចិត្ត ចំណេះដឹង និងឲ្យអស់ពីសមត្ថភាព ដើម្បីដឹកនាំខណ្ឌមានជ័យ ឲ្យទទួលបានលទ្ធផលល្អប្រសើរ។ ពិ សេសគឺអនុវត្តតាមអាទិភាពទាំង៦ និងគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ពិសេសគឺអនុវត្តឱ្យបាននៅគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ។ ជំរុញការរឹតបន្តឹងច្បាប់ចរាចរណ៍ គ្រឿងញៀនជាដើម ។ ផ្ដល់កិច្ចសហការគ្រប់ថ្នាក់ គ្រប់ស្ថាប័ន ដើម្បីបម្រើប្រជាពលរដ្ឋ ពិសេសបគឺការដោះស្រាយទំនាស់ដីធ្លីក្រៅព្រោះប្រពន្ធតុលាការដោយអនុវត្តតាមគោលនយោបាយឈ្នះ ឈ្នះ គឺឈ្នះទាំងសងខាង។

នៅក្នុងអាណត្តិរបស់លោកកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ មានបញ្ហាប្រឈមជាច្រើន ដូចជាបញ្ហាកកស្ទះសំរាម ដោយការធ្វើបាតុកម្ម ពីសំណាក់កម្មករក្រុមហ៊ុនស៊ិនទ្រីមួយចំនួន បញ្ហាទឹកជំនន់ និងបញ្ហាចុងក្រោយ គឺការរីករាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែដោយកិច្ចសហការយ៉ាងល្អតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ បញ្ហាប្រឈមទាំងនេះ បានបោះស្រាយទទួលបានជោគជ័យ។

ដើម្បីដោះស្រាយលើការលិចលង់ដោយចំនួនទឹកភ្លៀង ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញជាផែនការ ដោយឲ្យក្រសួង២ សហការគ្នាដើម្បីដោះស្រាយនូវបញ្ហាលិចលង់នេះ សង្ឃឹមថា នៅឆ្នាំ២០២៥ ការលិចលង់ដោយចំនួនទឹកភ្លៀង និងកាត់បន្ថយបានច្រើន។

ដើម្បីបន្តនិរន្តរភាពការងារ និងដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានធ្វើការប្តេជ្ញាចិត្ត បំពេញការងារឲ្យខ្លាំងក្លាទ្វេរដង ដើម្បីបំពេញការងារជូនរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ដោយប្តេជ្ញាចិត្ត គោរពរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត អនុក្រឹត្យ សារាចរណ៍ ប្រកាស ដីការ សេចក្តីសម្រេច បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាការពារសន្តិភាព ស្ថេរភាពនយោបាយ។

លោកប្តេជ្ញា ធានាការពាររាជរដ្ឋាភិបាល ស្របច្បាប់ដោយមិនអនុញ្ញាតឲ្យកម្លាំងណាមួយធ្វើឲ្យប៉ះពាល់ដល់ដំណើរការដឹកនាំជាតិមាតុភូមិបានឡើយ បើទោះបីក្នុងតម្លៃណាក៏ដោយ , ប្តេជ្ញាការពារដាច់ខាតនៅរាល់សមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់ កម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ញកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសគឺកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ចំណុច របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឲ្យទទួលបានលទ្ធផលប្រសើរ ៕


Next Post

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបង្ហូរទឹកកខ្វក់ ជើងឯក

Wed Dec 27 , 2023
Share on Facebook Tweet it Share on Reddit Email Total 0 Shares Share 0 Tweet 0 Share 0 ភ្នំពេញ៖ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី​សម្ពោធ​​ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ។ Pin it Pin it Pin it ទឹកសំណល់កខ្វក់ដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ បាន​​កើន​ឡើងយ៉ាងឆាប់រហ័សដោយសារកំណើនប្រជាជនក៏ដូចជាហេដ្ឋា​រចនា​សម្ព័ន្ធសំណង់អគារផ្សេងៗ។ ទឹកសំណល់កខ្វក់ក្នុងរាជធានី​ភ្នំពេញ​ ត្រូវ​បានហូរកាត់អាងបង្គន់តាមផ្ទះរបស់គ្រួសារនីមួយៗ និងសំណង់អគារ​អាជី​វកម្ម។ សារធាតុរាវក្នុងអាងបង្គន់ដែលអណ្ដែត​ខាងលើ ត្រូវ​បាន​បង្ហូរ​ចូលបឹងបួរតាមរយៈបណ្តាញលូ និងប្រឡាយហើយត្រូវបានបន្សុទ្ធតាម បែប​ធម្មជាតិ ប៉ុន្តែនៅក្នុងកម្រិតមួយ។ ទោះជាយ៉ាងណាក៏ដោយបរិស្ថានទឹកនៅក្នុងរាជធានីភ្នំពេញ មាន​ការ​យ៉ាប់​យ៉ឺនយ៉ាងធ្ងន់ធ្ងរដោយសារតែភាពខ្វះខាតក្នុងការថែទាំអាងបង្គន់​មិន​​បានគ្រប់គ្រាន់ និងការចុះថយនៃមុខងារបន្សុទ្ធទឹកតាមបែប​ធម្មជាតិ​នៅក្នុងបឹងបួរបណ្តាលមកពីការគ្រប់គ្រងពុំបានហ្មត់ចត់​លើការចាក់រានដី និងការអភិវឌ្ឍន៍។ ជាពិសេសផ្ទៃបឹងជើងឯកដែលជាតំបន់​ស្ថិតនៅ​ក្នុង​គម្រោងសិក្សាត្រៀមនេះមានការថយចុះយ៉ាង​ខ្លាំង ជាពិសេសចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៥ […]

អត្ថបទទាក់ទង

ព័ត៌មានទាន់ហេតុការណ៍

សារព័ត៌មាន ខ្មែរបាសាក់

ទស្សនៈវិស័យ

អង្គភាពសារព័ត៌មាន ខ្មែរបាសាក់ មានទស្សនវិស័យ និងគោលដៅ បម្រើផលប្រយោជន៍ដល់សង្គមជាតិតាមរយះការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទូទៅក្នុងសង្គមឲ្យបានដឹងដល់សាធារណៈជននូវព័ត៌មានទាន់ហេតុការណ៍ សន្តិសុខសង្គម ព្រឹត្តិការណ៍ជាតិសំខាន់ៗ ព័ត៌មានជាតិ អន្តរជាតិ ព័ត៌មានកីឡា សិល្បះ វប្បធម៌ ចំណេះដឹង សាសនា និងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងទិសដៅរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងផ្សព្វផ្សាយសេវាសាធារណះផ្សេងៗជូនដល់ប្រជាពលរដ្ឋ។ ផ្តល់នូវដំណឹងរបស់ប្រជាពលរដ្ឋដែលមានទុកលំបាកបានដឹងដល់រាជរដ្ឋាភិបាលតាមរយៈការផ្សព្វផ្សាយរបស់អង្គភាព។ ជួយផ្សព្វផ្សាយអំពីវប្បធម៌ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ឲ្យដឹងពីសុខទុក្ខរបស់ពួកគាត់ឲ្យដល់ដឹងដល់មហាជន និងថ្នាក់ដឹកនាំ។

Total
0
Share