ខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តី បានបញ្ចប់ការជួសជុលជាស្ថាពរហើយ !


សៀមរាប៖ តាមរយៈក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរ នូវការងារជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ដោយបានរៀបផ្គុំថ្មទៅតាមលំនាំរូបរាងដើមនៃខ្លោងទ្វារឡើងវិញ ដើម្បីលើកតម្លៃសំណង់បុរាណ នេះបើយោងតាមការបង្ហោះនៅផេកផ្លូវការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

 

លោកស្រី នេត ស៊ីមន បុរាណវិទូ និងជាអ្នកមើលការខុសត្រូវនៅការដ្ឋានជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី បានឱ្យដឹងថា ការងារជួសជុលនៅខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនេះ ត្រូវបានអនុវត្តចំនួនពីរដំណាក់កាល។

 

ដំណាក់កាលទីមួយ នៅក្នុងឆ្នាំ២០២០ ដោយចាប់ផ្តើមប្រមូលឯកសារ សិក្សាអំពីរូបរាង សម្រង់ប្លង់ សិក្សាអំពីហានិភ័យរបស់ខ្លោងទ្វារ និងចុះបញ្ជីថ្មនៅរាយប៉ាយជុំវិញខ្លោងទ្វារ។

 

ដំណាក់កាលទីពីរ ចាប់ផ្តើមពីឆ្នាំ២០២២មក អនុវត្តគម្រោងជួសជុលពង្រឹងតែម្តង មានការងាររុះរើថ្មទាំងអស់ ចាប់ពីគ្រឹះរហូតដល់កំពូលខាងលើ ទើបរៀបចំពង្រឹងគ្រឹះផ្គុំទៅតាមលំនាំដើមវិញ និងបានបញ្ចប់ការជួសជុលជាស្ថាពរនាចុងឆ្នាំ២០២៣។ លោកស្រីថា បញ្ហាប្រឈមជាច្រើននៅក្នុងពេលរៀបផ្គុំថ្មឡើងវិញ ដោយសារថ្មបុរាណតែងមានល្បាក់។

 

ក្រោយបញ្ចប់ការងារជួសជុលជាស្ថាពរ អ្នកជំនាញរំពឹងថា ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី និងរឹងមាំឡើងវិញ ធានាសុវត្ថិភាពសម្រាប់ទេសចរឆ្លងកាត់ និងចូលមកផ្តិតយករូបភាពដ៏ស្រស់ស្អាតនៅទីនេះ។ ជាពិសេសបានលើកតម្លៃសំណង់បុរាណ រក្សាស្នាដៃទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។

 

សូមរំឮកថា ដោយសារកត្តាអាយុកាលនៃសំណង់ ធម្មជាតិ និងមនុស្ស បានធ្វើឱ្យខ្លោងទ្វារខាងលិចរបស់ប្រាសាទបន្ទាយក្តី មុនការងាររុះរើជួសជុលឡើងវិញ មានស្ថានភាពទ្រុឌទ្រោមខ្លំាង តួប៉មខាងលើនៃប្រាង្គកណ្តាលបានរលុះអស់ នៅសល់តែមុខព្រហ្មចំនួនពីរប៉ុណ្ណោះ។ ចំណែកស្លាបសងខាង នៃថ្មដំបូលបានរលុះធ្លាក់អស់មួយចំនួន ហើយថ្មជញ្ជាំងបានក្រៀកហែកស្ទើរតែរលុះធ្លាក់មួយភាគធំទៅហើយ។ បន្ទាប់ពីការយកចិត្តទុកដាក់របស់អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើឱ្យខ្លោងទ្វារដែលមានសភាពទ្រុឌទ្រោមមួយនេះ ប្រែមកជារឹងមាំ ស្រស់ស្អាត អាចឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ចូលទស្សនាប្រាសាទបន្ទាយក្តីតាមច្រកខាងលិចឡើងវិញ៕

តាមដានព័ត៌មាន៖ https://t.me/Khmersbasaknews

ផ្តល់ព័ត៌មានទូទៅ៖ https://t.me/Khmerbasaknewstv24h


Next Post

ជីវប្រវត្តិសម្តេចពោធិសាលរាជ សឺន ឌៀប អតីតចៅហ្វាយខេត្តឃ្លាំង និងជាឧកញ៉ាយមរាជ

Thu Feb 1 , 2024
Share on Facebook Tweet it Share on Reddit Email Total 0 Shares Share 0 Tweet 0 Share 0 ជីវប្រវត្តិសម្តេចពោធិសាលរាជ សឺន ឌៀប អតីតចៅហ្វាយខេត្តឃ្លាំង និងជាឧកញ៉ាយមរាជ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មន្ត្រីចតុស្តម្ភ ក្នុងរជ្ជកាលព្រះបាទនរោត្តម និងរជ្ជកាលព្រះបាទ ព្រះស៊ីសុវត្ថិ Total 0 Shares Share 0 Tweet 0 Share 0

អត្ថបទទាក់ទង

ព័ត៌មានទាន់ហេតុការណ៍

សារព័ត៌មាន ខ្មែរបាសាក់

ទស្សនៈវិស័យ

អង្គភាពសារព័ត៌មាន ខ្មែរបាសាក់ មានទស្សនវិស័យ និងគោលដៅ បម្រើផលប្រយោជន៍ដល់សង្គមជាតិតាមរយះការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទូទៅក្នុងសង្គមឲ្យបានដឹងដល់សាធារណៈជននូវព័ត៌មានទាន់ហេតុការណ៍ សន្តិសុខសង្គម ព្រឹត្តិការណ៍ជាតិសំខាន់ៗ ព័ត៌មានជាតិ អន្តរជាតិ ព័ត៌មានកីឡា សិល្បះ វប្បធម៌ ចំណេះដឹង សាសនា និងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងទិសដៅរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងផ្សព្វផ្សាយសេវាសាធារណះផ្សេងៗជូនដល់ប្រជាពលរដ្ឋ។ ផ្តល់នូវដំណឹងរបស់ប្រជាពលរដ្ឋដែលមានទុកលំបាកបានដឹងដល់រាជរដ្ឋាភិបាលតាមរយៈការផ្សព្វផ្សាយរបស់អង្គភាព។ ជួយផ្សព្វផ្សាយអំពីវប្បធម៌ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ឲ្យដឹងពីសុខទុក្ខរបស់ពួកគាត់ឲ្យដល់ដឹងដល់មហាជន និងថ្នាក់ដឹកនាំ។

Total
0
Share