ក្រុមកីឡាករខ្មែរក្រោម កំពុងហាត់សមអុំទូក «ង» នៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដើម្បីត្រៀមចូលរួមប្រណាំង ក្នុងពិធីបុណ្យអុំទូកនាពេលខាងមុខ។ ការហាត់សមនេះ ដឹកនាំដោយព្រះសង្ឃ និងមិត្តសមាគមខ្មែរកម្ពុជាក្រោម។
កីឡាករ និងព្រះសង្ឃខ្មែរកម្ពុជាក្រោម អំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភដល់ក្រុមកីឡាករទូក «ង» ដើម្បីមានស្បៀងអាហារ និងកន្លែងស្នាក់នៅសមរម្យ ក្នុងពេលចូលរួមប្រណាំង នាពេលខាងមុខនេះ៕