ប្រជាពលរដ្ឋខ្មែរ ពិសេសខ្មែរកម្ពុជាក្រោម បាននាំគ្នាមិនពេញចិត្តចំពោះការរាំច្រៀងរបស់ក្រុមសិល្បះវៀតណាមមួយក្រុម ដោយបានស្លៀកពាក់បែបប្រពៃណីខ្មែរ រាំច្រៀង បែបប្រពៃណីខ្មែរ តែរាំមិនសម ច្រៀងមិនច្បាស់ យួនមិនចំយួន ខ្មែរមិនចំខ្មែរ ដែលមើលទៅប៉ះពាល់វប្បធម៌ខ្មែរខ្លាំងណាស់ ហើយសម្តែងនៅអារាមរបស់ខ្មែរទៀត។
Fri Sep 20 , 2024
Share on Facebook Tweet it Share on Reddit Email Total 0 Shares Share 0 Tweet 0 Share 0 ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យបែបព្រះពុទ្ធសាសនា និងជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗ ដទៃទៀតនៃព្រះរាជពិធីទ្វាទសមាស ដែលប្រជារាស្ដ្រទូទាំងកម្ពុជា តែងតែប្រារព្ធមិនដែលអាក់ខានឡើយ គឺចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ មានរយៈពេល១៥ថ្ងៃ ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ … និងថ្ងៃបញ្ចប់ គឺជាថ្ងៃ “ភ្ជុំបិណ្ឌ”។ ប្រវត្តិនៃពិធីបុណ្យភ្ជុំបិណ្ឌ៖ ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះយើងអាចសម្គាល់ពាក្យនេះតាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” […]