រាជធានីភ្នំពេញ៖នេះជាការលេីកឡេីងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលេីកឡេីងនៅក្នុងឱកាស ដឹកនាំមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ ជិត៥០០នាក់ ចុះទស្សនា ពិនិត្យ និងសិក្សាស្វែងយល់ពីបង្គោលព្រំដែនលេខ៦៥ ឡាប៉ាខេ ស្ថិតភូមិអូអាម ឃុំស្រែខ្ទំ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារសំឡេងពិសេសពាក់ព័ន្ធនឹងការបន្តផែនការ អភិវឌ្ឍភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលរួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់តាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់លើការកសាងផ្លូវក្រវាត់ព្រំដែន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ឯកឧត្តម ខេង សាម៉េត នាំយកអំណោយប្រគល់ជូនគណៈគ្រប់គ្រងវិទ្យាល័យហ៊ុនសែនតាខ្មៅ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រតិកម្មទៅនឹងការបង្កើតព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃ របស់ទណ្ឌិត សម រង្ស៊ី និង អ៊ុំ សំអាន ដែលធ្លាប់ជាប់ពន្ធនាគារដោយសារការនិយាយមិនពិតរឿងព្រំដែន និងធ្លាប់បានសុំទោស សម្តេចតេជោ អំពីកំហុសរបស់ខ្លួន តែជនជ្រុលនិយមទាំងនេះនៅតែបន្តនិយាយភូតកុហកមិនឈប់ឈរ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត ៖ ការចូលចតនាវាចិន ២គ្រឿង នៅខេត្តព្រះសីហនុ គឺដើម្បីត្រៀមខ្លួនដើម្បីធ្វើសមយុទ្ធនាគមាស ដែលជាលំហាត់រួមគ្នារវាងកងទ័ពកម្ពុជា-ចិន លើកទី៦ នៅពាក់កណ្តាលខែឧសភានេះប៉ុណ្ណោះ មិនមែនជាការតាំងមូលដ្ឋានទ័ពនោះទេ នាថ្មីនេះៗ មានវិទ្យុបរទេសមួយ បានបន្តផ្សព្វផ្សាយបំផ្លើសការពិតទាំងស្រុងជាថ្មីម្តងទៀត ចំពោះវត្តមាននាវាយោធាចិន២គ្រឿង ដែលបានចូលចត នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដោយពួកគេបានចោទប្រកាន់ថា «ជាវត្តមានមូលដ្ឋានកងទ័ពចិននៅក្នុងប្រទេសកម្ពុជា ហើយជាមូលដ្ឋានកងទ័ពចិនទី២ នៅលើពិភពលោក»។ ការផ្សព្វផ្សាយរបស់វិទ្យុបរទេសនេះ គឺជាការមួលបង្កាច់ទាំងស្រុងចំពោះសភាពការណ៍ជាក់ស្តែង និងមានចេតនាបំភាន់ដល់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំចំពោះសកម្មភាព និងអធិបតេយ្យព្រះជាណាចក្រកម្ពុជា ជាពិសេសវត្តមាននាវាយោធារបស់ចិន ដែលបានចូលមកជួយហ្វឺកហ្វឺនបណ្តុះបណ្តាលកងទ័ពជើងទឹកកម្ពុជា និងត្រៀមខ្លួនដើម្បីធ្វើសមយុទ្ធនាគមាស ដែលជាលំហាត់រួមគ្នារវាងកងទ័ពកម្ពុជា-ចិន លើកទី៦ នៅពាក់កណ្តាលខែឧសភានេះ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្គ្រោះមនុស្សធម៌»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាត ចំពោះ ការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយ ដែលបានផ្សាយបំភ្លើសការពិត ទាក់ទងនឹងវត្តមាននាវារបស់កង ទ័ពចិនពីរគ្រឿងដែលកំពុងសំចតនៅកំពង់ផែខេត្តព្រះសីហនុ។ វត្តមាននាវាចិន២គ្រឿងខាងលើនៅកម្ពុជា ជាការឯកភាពគ្នារវាងក្រសួងការពារជាតិកម្ពុជា-ចិន ដោយចិននឹងបណ្តុះបណ្តាលអំពីជំនាញបច្ចេកទេសក្នុងការប្រើប្រាស់នាវា ក៏ដូចជាបច្ចេកវិទ្យាថ្មីៗផ្សេងទៀត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ។   ថ្ងៃនេះ The Cambodia Daily បានសរសេរអត្ថបទមួយចោទប្រកាន់ថាមានការសូកប៉ាន់ពីសំណាក់ ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបានពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨ ដែលគេចោទថាខុសពីគោលការណ៍របស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលធ្លាប់លើកឡើងថានឹងអោយ ឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥។   ខ្ញុំសូមបញ្ជាក់ថាក្នុងនាមជានាយករដ្ឋមន្ត្រីនីតិកាលទី៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់គោលការណ៍ឯកភាពឲ្យឯកឧត្តម គុណ ញឹម អាចពន្យារការចូលនិវត្តន៍រហូតទៅដល់ឆ្នាំ ២០២៨ តាមសំណើរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ […]

សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងសហភាពអង្គការសង្គមស៊ីវិល តំណាងអង្គការសមាគម និងសហគមន៍ទាំង៥០ស្ថាប័ន ចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំងចំពោះសាររបស់ លោក សម រង្ស៊ី គ្មានការពិចារណាក្នុងន័យបង្អាក់ដំណើរការ “គម្រោងព្រែកជីកហ្វូណនតេជោ” ថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង​ ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម សមាគមសហភាពអង្គការសង្គមស៊ីវិល តំណាងអង្គការសមាគម និងសហគមន៍ទាំង៥០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំងចំពោះសាររបស់ លោក សម រង្ស៊ី គ្មានការពិចារណាក្នុងន័យបង្អាក់ដំណើរការ “គម្រោងព្រែកជីកហ្វូណនតេជោ” ដូចបងប្អូនជនរួមជាតិបានជ្រាបហើយថា គម្រោងព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ដឹកជញ្ជូន និងសារៈប្រយោជន៍ផ្សេងៗជាច្រើនទៀតសម្រាប់ប្រទេសកម្ពុជា។ ផ្ទុយមកវិញ បែរជា លោក សម រង្ស៊ី ចេញសារគ្មានការសិក្សាស្រាវជ្រាវពិចារណា បង្អាក់ដំណើរការ “គម្រោងព្រែកជីកហ្វូណនតេជោ” ក្នុងន័យនេះគឺលោកមានគំនិត ទុច្ចរិត […]

កម្លាំងនគរបាលនៃរបបអាណានិគមវៀតណាមបានចាប់ និងឃុំឃាំងខ្លួនជាបណ្ដោះអាសន្ន ព្រះតេជព្រះគុណ ថាច់ ចន្ទតារា (Thạch Chanh Đa Ra) ជាព្រះចៅអធិការវត្ត និងបរិស័ទវត្តទ្រនំសេក នាខេត្តលង់ហោរ ២រូបទៀត គឺ លោក គឹម ឃីម (Kim Khiêm) និង លោក ថាច់ វាសនា (Thạch Ve Sanal) ពីបទ “កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ” នាវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ដោយមន្ទីរនគរបាលសន្តិសុខ និងស៊ើបអង្កេត ខេត្តលង់ហោ នៃរបបអាណានិគមវៀតណាម ចោទពីបទថា ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមខាងលើ បានបំពានលើអ្វីដែលរបបវៀតណាមហៅថា កេងចំណេញសេរីភាព លទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ សិទ្ធនៃផលប្រយោជន៍ស្របច្បាប់ នៃអង្គការចាត់តាំង និងឯកជនតាមមាត្រា៣៣១ នៃច្បាប់ក្រមព្រហ្មទណ្ឌ របស់ប្រទេសវៀតណាម។ បណ្តាញទំនាក់ទំនងសង្គមវៀតណាមបានបង្ហោះព្រោងព្រាតជាសាធារណៈ […]

ទីបំផុតតៃវ៉ាន់រកបានមេដឹកនាំថ្មីរបស់ខ្លួនឃើញហើយ បន្ទាប់ពីលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ត្រូវបានពលរដ្ឋផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតឲ្យឈ្នះតំណែងជាប្រធានាធិបតីក្នុងសំឡេងគាំទ្រជិត ៥.៦ លានសំឡេង ឬ ៤០ ភាគរយនៃសំឡេងឆ្នោតបានការ ខណៈទាំងថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និងចិនសុទ្ធតែចេញមកប្រតិកម្មចំពោះការជ្រើសបានមេដឹកនាំថ្មីនេះ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី១៤ ខែមករានេះ ។ លោក Lai Ching-te (កណ្ដាល) លោក Chen Binhua អ្នកនាំពាក្យការិយាល័យចិនទទួលបន្ទុកកិច្ចការតៃវ៉ាន់បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា “ការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់នៅតែជារឿងចៀសមិនរួច ក្រោយលោក Lai Ching-te ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់កោះដែលរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកថាជាខេត្តមួយរបស់ខ្លួន” ។ នៅក្នុងសេចក្ដីថ្លែងការណ៍ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន Xinhua, លោក Binhua បានលើកឡើងទៀតថា ចិនសូមប្រឆាំង​យ៉ាងដាច់ខាត​ចំពោះ​សកម្មភាព​ “ឯករាជ្យ​ភាព​តៃវ៉ាន់” ព្រម​ទាំង​ការ​ជ្រៀត​ជ្រែក​ពី​បរទេសផងដែរ ជាពិសេសលទ្ធផលឈ្នះឆ្នោតរបស់បក្ស DPP ក៏មិនអាចតំណាងឲ្យសាធារណមតិរបស់ដែនកោះមួយនេះនោះដែរ” ។ លោក Chen Binhua អ្នកនាំពាក្យរូបនេះបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតនេះនឹងមិនផ្លាស់ប្តូរ […]

ព័ត៌មានទាន់ហេតុការណ៍

សារព័ត៌មាន ខ្មែរបាសាក់

ទស្សនៈវិស័យ

អង្គភាពសារព័ត៌មាន ខ្មែរបាសាក់ មានទស្សនវិស័យ និងគោលដៅ បម្រើផលប្រយោជន៍ដល់សង្គមជាតិតាមរយះការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទូទៅក្នុងសង្គមឲ្យបានដឹងដល់សាធារណៈជននូវព័ត៌មានទាន់ហេតុការណ៍ សន្តិសុខសង្គម ព្រឹត្តិការណ៍ជាតិសំខាន់ៗ ព័ត៌មានជាតិ អន្តរជាតិ ព័ត៌មានកីឡា សិល្បះ វប្បធម៌ ចំណេះដឹង សាសនា និងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងទិសដៅរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងផ្សព្វផ្សាយសេវាសាធារណះផ្សេងៗជូនដល់ប្រជាពលរដ្ឋ។ ផ្តល់នូវដំណឹងរបស់ប្រជាពលរដ្ឋដែលមានទុកលំបាកបានដឹងដល់រាជរដ្ឋាភិបាលតាមរយៈការផ្សព្វផ្សាយរបស់អង្គភាព។ ជួយផ្សព្វផ្សាយអំពីវប្បធម៌ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ឲ្យដឹងពីសុខទុក្ខរបស់ពួកគាត់ឲ្យដល់ដឹងដល់មហាជន និងថ្នាក់ដឹកនាំ។