ព្រះចៅអធិការវត្តទ្រនំសេក និងពលរដ្ឋខ្មែរក្រោមចំនួន២នាក់ទៀតត្រូវបាននគរបាលនៃរបបអាណានិគមវៀតណាមធ្វើការចាប់ខ្លួន


កម្លាំងនគរបាលនៃរបបអាណានិគមវៀតណាមបានចាប់ និងឃុំឃាំងខ្លួនជាបណ្ដោះអាសន្ន ព្រះតេជព្រះគុណ ថាច់ ចន្ទតារា (Thạch Chanh Đa Ra) ជាព្រះចៅអធិការវត្ត និងបរិស័ទវត្តទ្រនំសេក នាខេត្តលង់ហោរ ២រូបទៀត គឺ លោក គឹម ឃីម (Kim Khiêm) និង លោក ថាច់ វាសនា (Thạch Ve Sanal) ពីបទ “កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ” នាវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ដោយមន្ទីរនគរបាលសន្តិសុខ និងស៊ើបអង្កេត ខេត្តលង់ហោ នៃរបបអាណានិគមវៀតណាម ចោទពីបទថា ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមខាងលើ បានបំពានលើអ្វីដែលរបបវៀតណាមហៅថា កេងចំណេញសេរីភាព លទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ សិទ្ធនៃផលប្រយោជន៍ស្របច្បាប់ នៃអង្គការចាត់តាំង និងឯកជនតាមមាត្រា៣៣១ នៃច្បាប់ក្រមព្រហ្មទណ្ឌ របស់ប្រទេសវៀតណាម។

លោកអាចារ្យ គឹម ឃីម និងព្រះតេជព្រះគុណ ថាច់ ចន្ទតារា
ព្រះតេជព្រះគុណ ថាច់ ចន្ទតារា ពេលត្រូវនគរបាលយួនចាប់ដោះចីវរ ពាក់សំលៀកបំពាក់គ្រហស្ថ
លោកអាចារ្យ គឹម ឃីម
លោក ថាច់ វាសនា

បណ្តាញទំនាក់ទំនងសង្គមវៀតណាមបានបង្ហោះព្រោងព្រាតជាសាធារណៈ បន្ទាប់ពីព្រះសង្ឃវត្តទ្រនំសេកប្រកាសបាត់ព្រះកាយព្រះចៅអធិការវត្តប៉ុន្មានម៉ោង។

សូមបញ្ជាក់ថា ព្រះតេជព្រះគុណ ថាច់ ចន្ទតារា និងពលរដ្ឋខ្មែរក្រោម ២រូបនេះ ជាអ្នកសកម្មក្នុងការចូលរួមសកម្មភាពតស៊ូមតិ ដើម្បីលើកកម្ពស់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ជនជាតិដើមខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។

សូមរំលឹកថា៖ ប្រភពព័ត៌មានពីព្រះសង្ឃក្នុងវត្តទ្រនំសេក នាខេត្តលង់ហោរ បានឲ្យដឹងថា ព្រះតេជព្រះគុណ ថាច់ ចន្ទតារា ជាព្រះចៅអធិការវត្ត និង លោក គឹម ឃីម ជាគ្រូអាចារ្យ បានបាត់ ខ្លួន អស់ ជាច្រើន ម៉ោងមកហើយ នៅថ្ងៃទី ២៦ ខែមីនា ។ ការបាត់ខ្លួននេះ នៅពេលដែលព្រះតេជព្រះគុណ ថាច់ ចន្ទតារា និង លោក គឹម ឃីម ធ្វើដំណើរចេញពីសាលាឆទានភូមិកន្រែង ឆ្ពោះមកកាន់វត្តទ្រនុំសេក ដែល ស្ថិត នៅ ចម្ងាយ ប្រមាណជាង ១០គីឡូម៉ែត្រ ។

តាមប្រភពដដែលអះអាងថា នៅពេលនោះអាជ្ញាធរយួនកំពុងធ្វើសកម្មភាព ចល័ត ចុះឡើងជុំវិញបរិវេណវត្តទ្រនុំសេក និងសាលាឆទានភូមិកន្រែងផងដែរ ក៏បានធ្វើការឃាត់ខ្លួន ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំង៣អង្គនាក់នោះតែម្តង។ មិនតែប៉ុណ្ណោះ អាជ្ញាធរនៃរបបអាណានិគមវៀតណាមបានដកហូតភាពជាអ្នកបួសរបស់សកម្មជនសង្ឃខ្មែរក្រោម ព្រះតេជព្រះគុណ គឹម សំរិន្ទ និងហាមវត្តទាំង ១៤៣ ក្នុងខេត្តព្រះត្រពាំងមិនឱ្យទទួលព្រះអង្គគង់នៅ។

ព្រះតេជព្រះគុណ គឹម សំរិន្ទ

នៅពេលឃើញរបបអាណានិគមវៀតណាមនៅតែបន្តជិះជាន់ខ្មែរក្រោមជាបន្តបន្ទាប់ ក្នុងនោះព្រមទាំងតុលាការវៀតណាម បានប្រកាសផ្ទន្ទាទោសសកម្មជនខ្មែរក្រោមចំនួន៤រូប ឲ្យជាប់ពន្ធធានាគារ សហព័ន្ធខ្មែរកម្ពុជាក្រោមបានកំពុងធ្វើការតស៊ូមតិលើឆាកអន្តរជាតិ និងធ្វើបាតកម្មនៅមុខស្ថានទូតវៀតណាមនៅទូទាំងពិភពលោកជាបន្តបន្ទាប់ ដើម្បីបញ្ឈប់នូវការជិះជាន់ពីរបបអាណានិគមវៀតណាមមកលើជនជាតិដើមខ្មែរក្រោម។

ពាក់ព័ន្ធនឹងព័ត៌មាននៃការចាប់ខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនេះ ដោយសារព័ត៌ខ្មែរបាសាក់បានធ្វើការដកស្រង់ពី បណ្តាញផ្សព្វផ្សាយវៀតណាម និងខ្មែរក្រោម ព្រមទាំងសារព័ត៌មាន សម្លេងកម្ពុជាក្រោម ហៅការថា VOKK ៕

សួមទស្សនាការរាយការណ៍ជាវីឌីអូ ខាងក្រោមៈ


Next Post

សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតចំនួន២គ្រួសារ នៅស្រុកព្រះស្តេច

Thu Mar 28 , 2024
Share on Facebook Tweet it Share on Reddit Email Total 0 Shares Share 0 Tweet 0 Share 0 ព្រៃវែង៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ដឹកនាំដោយលោកប្រធាន សឿង សុធានី និងក្រុមការងារ បាននាំយកអំណោយ ធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងចែកជូនប្រជាពលរដ្ឋខ្វះខាត និងចាស់ជរាចំនួន២គ្រួសារ ស្ថិតក្នុងភូមិប៉ាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។ អំណោយសម្រាប់ទាំងពីរគ្រួសារ ដោយគ្រួសារទី១ ជាប្រជាពលរដ្ឋខ្វះខាត និងចាស់ជរាលោកយាយលោកតាពីរនាក់ប្តីប្រពន្ធមានអាយុជាង៩០ឆ្នាំហើយ ទទួលបានអង្ករចំនួន១បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ និងថវិកាចំនួន២០ម៉ឺនរៀល។ គ្រួសារទី២ជាប្រជាពលរដ្ឋខ្វះខាត និងមានជម្ងឺប្រចាំកាយ ទទួលបាន មី១កេស […]

អត្ថបទទាក់ទង

ព័ត៌មានទាន់ហេតុការណ៍

សារព័ត៌មាន ខ្មែរបាសាក់

ទស្សនៈវិស័យ

អង្គភាពសារព័ត៌មាន ខ្មែរបាសាក់ មានទស្សនវិស័យ និងគោលដៅ បម្រើផលប្រយោជន៍ដល់សង្គមជាតិតាមរយះការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទូទៅក្នុងសង្គមឲ្យបានដឹងដល់សាធារណៈជននូវព័ត៌មានទាន់ហេតុការណ៍ សន្តិសុខសង្គម ព្រឹត្តិការណ៍ជាតិសំខាន់ៗ ព័ត៌មានជាតិ អន្តរជាតិ ព័ត៌មានកីឡា សិល្បះ វប្បធម៌ ចំណេះដឹង សាសនា និងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងទិសដៅរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងផ្សព្វផ្សាយសេវាសាធារណះផ្សេងៗជូនដល់ប្រជាពលរដ្ឋ។ ផ្តល់នូវដំណឹងរបស់ប្រជាពលរដ្ឋដែលមានទុកលំបាកបានដឹងដល់រាជរដ្ឋាភិបាលតាមរយៈការផ្សព្វផ្សាយរបស់អង្គភាព។ ជួយផ្សព្វផ្សាយអំពីវប្បធម៌ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ឲ្យដឹងពីសុខទុក្ខរបស់ពួកគាត់ឲ្យដល់ដឹងដល់មហាជន និងថ្នាក់ដឹកនាំ។

Total
0
Share