គណៈកម្មការវត្តចន្ទប្បជោត្តនារាម ប្រកាសបញ្ឈប់រាល់ការជួបជុំទ្រង់ទ្រាយធំ និងផ្អាកមកក្រាបថ្វាយបង្គំ សុំនិមន្តព្រះធម្មវនវាសី ចន្ទមុនី ទៅតាមបណ្ដារាជធានី-ខេត្ត


គណៈកម្មការវត្តចន្ទប្បជោត្តនារាម ប្រកាសបញ្ឈប់រាល់ការជួបជុំទ្រង់ទ្រាយធំ និងផ្អាកមកក្រាបថ្វាយបង្គំ សុំនិមន្តព្រះធម្មវនវាសី ចន្ទមុនី ទៅតាមបណ្ដារាជធានី-ខេត្ត
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ យោងតាមលិខិតរបស់ វត្តចន្ទប្បជោត្តនារាម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកមកក្រាបថ្វាយបង្គំ និងសុំនិមន្តព្រះធម្មវនវាសី ចន្ទមុនី ទៅតាមបណ្ដារាជធានី-ខេត្ត។ ការប្រកាសនេះធ្វើឡើងក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឱ្យពិនិត្យលើការប្រណិប័តន៍ផ្នែកជំនឿ និងសាសនានៅកម្ពុជា។
គណៈកម្មការ វត្តចន្ទប្បជោត្តនារាម សូមជម្រាបជូនថា៖ ចាប់តាំងពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកប្រជាបរិស័ទមានការភ្ញាក់ផ្អើលនាំគ្នា មកគោរពក្រាបថ្វាយបង្គំ និង សុំនិមន្តព្រះធម្មវន វាសី ចន្ទមុនី ព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម មានចំនួនច្រើនកើនឡើងមិនដាច់ រហូតមកដល់សព្វថ្ងៃនេះ មានរយៈពេល ៤ខែ ទន្ទឹមនឹងការភ្ញាក់ផ្អើលនេះផងដែរ ការគោរពប្រតិបត្តិរបស់បរិស័ទខ្លះត្រឹមត្រូវល្អ តាមរបៀបប្រពៃណី សាសនា ហើយបរិស័ទខ្លះទៀត មានភាពមិនសមរម្យ បង្កឲ្យមានភាពអសណ្ដាប់ធ្នាប់ នៅក្នុងវត្តអារាម ក៏ដូចជាតាមបណ្តា រាជធានីខេត្ត និងទីកន្លែងផ្សេងៗ ដែលព្រះអង្គគ្រូបាននិមន្តទៅដល់ ក្នុងលក្ខណៈរូបភាពប្រជែតប្រជែងគ្នាចង់ជួប ចង់ឃើញ ព្រះអង្គគ្រូ មិនថាពេលយប់ ឬពេលថ្ងៃដែលបង្កឲ្យទៅជាផលរំខានដល់ព្រះអង្គ មិនមានពេលគ្រប់គ្រាន់ក្នុងការសម្រាកព្រះកាយ ជាពិសេសក្នុងការបដិបត្តិរបស់ព្រះអង្គដែលជាអ្នកមានអធ្យាស្រ័យក្នុងការរស់នៅស្ងប់ស្ងាត់ មិនច្របូកច្របល់ដោយពួកគណៈ ប៉ុន្តែដោយឡែក រយៈពេល ៤ខែកន្លងមកនេះ ព្រោះតែទឹកព្រះទ័យ អាណិតមេត្តាដល់បរិស័ទទើបព្រះអង្គបន្តជួប ដោយមិនគិតអំពីភាពនឿយហត់របស់ខ្លួនព្រះអង្គផ្ទាល់ឡើយ។
ដោយអាស្រ័យការបារម្ភពីព្រះសុខភាព និងព្រះកាយពលរបស់ព្រះអង្គគ្រូ អំពីសំណាក់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តយើងខ្ញុំ មិនអាចបណ្តែតបណ្តោយឲ្យសភាពរបស់បរិស័ទ ចេះតែបន្ត ក្នុងរូបភាពបែបនេះតទៅទៀតបាន យើងខ្ញុំព្រះ ករុណាអាត្មាភាពជាព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តចន្ទប្បជោត្តនារាម សូមសម្រេច រំសាយនូវរាល់ការជួបជុំធំៗ តាមបណ្តារាជធានីខេត្ត វត្តអារាម ដែលបាននិមន្តព្រះអង្គបូករួមទាំងនៅក្នុងវត្ត ចន្ទប្បជោត្តនារាម ផ្ទាល់ផង ដែលមានមនុស្សចូលរួមច្រើន រហូតគ្រប់គ្រងសណ្តាប់ធ្នាប់ អនាម័យ និងផាកសុខភាព សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋមិនបានល្អ បង្កឲ្យមានរូបភាពមិនល្អនៅក្នុងសង្គម ។
អាស្រ័យហេតុនេះ គណៈគ្រប់គ្រងវត្តចន្ទប្បជោត្តនារាម សូមនិរាករណ៍នូវរាល់លិខិតនិមន្ត និងការនិមន្ត ក្នុងលក្ខណៈ មហាជនដែលបានឯកភាព និងមិនទាន់បានឯកភាពទាំងអស់ ចាប់តាំងពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីធានាបាន នូវសណ្តាប់ធ្នាប់ និងអនាម័យជូនដល់ប្រជាពុទ្ធបរិស័ទទាំងអស់ ក៏ដូចជា មានពេលទុកឲ្យព្រះអង្គគ្រូ បានសម្រាក និងបដិបត្តិ តាមរបៀបអធ្យាស្រ័យរបស់ព្រះអង្គ តាមធម្មតាវិញ ៕
តាមដានព័ត៌មាន៖ https://t.me/Khmersbasaknews
សម្រាប់ការផ្តល់ព័ត៌មានទូទៅ៖ https://t.me/Khmerbasaknewstv24h

Next Post

ទីបំផុត! ជនបង្កបើកបររថយន្ដ Jeep បុកបុរសម្នាក់ស្លាប់នៅខណ្ឌទួលគោក បានចូលសារភាពកំហុសហើយ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Sat Dec 23 , 2023
seeing how our clients and our featured partners are using the new publishing tools at their disposal. Not convinced that the new WordPress editor is powerful enough for enterprise clients? Think again!

អត្ថបទទាក់ទង

ព័ត៌មានទាន់ហេតុការណ៍

សារព័ត៌មាន ខ្មែរបាសាក់

ទស្សនៈវិស័យ

អង្គភាពសារព័ត៌មាន ខ្មែរបាសាក់ មានទស្សនវិស័យ និងគោលដៅ បម្រើផលប្រយោជន៍ដល់សង្គមជាតិតាមរយះការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទូទៅក្នុងសង្គមឲ្យបានដឹងដល់សាធារណៈជននូវព័ត៌មានទាន់ហេតុការណ៍ សន្តិសុខសង្គម ព្រឹត្តិការណ៍ជាតិសំខាន់ៗ ព័ត៌មានជាតិ អន្តរជាតិ ព័ត៌មានកីឡា សិល្បះ វប្បធម៌ ចំណេះដឹង សាសនា និងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងទិសដៅរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងផ្សព្វផ្សាយសេវាសាធារណះផ្សេងៗជូនដល់ប្រជាពលរដ្ឋ។ ផ្តល់នូវដំណឹងរបស់ប្រជាពលរដ្ឋដែលមានទុកលំបាកបានដឹងដល់រាជរដ្ឋាភិបាលតាមរយៈការផ្សព្វផ្សាយរបស់អង្គភាព។ ជួយផ្សព្វផ្សាយអំពីវប្បធម៌ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ឲ្យដឹងពីសុខទុក្ខរបស់ពួកគាត់ឲ្យដល់ដឹងដល់មហាជន និងថ្នាក់ដឹកនាំ។

Total
0
Share