វគ្គផ្តាច់ព្រ័ត្រស្វែងរកជយលាភី និងការប្រគំតន្ត្រី The Rapper Cambodia នឹងក្លាយជាព្រឹត្តិការណ៍អស្ចារ្យ


The Rapper Cambodia គឺជាកម្មវិធីប្រកួតរ៉េបដ៏លេចធ្លោនៅកម្ពុជា។ កម្មវិធីដែលឧបត្ថម្ភផ្តាច់មុខដោយ ក្រុមហ៊ុន ហនុមាន នេះបានចាក់ផ្សាយចំនួន ១៣ ភាគហើយ នៅលើទំព័រ Facebook របស់ទូរទស្សន៍បាយ័ន និងហនុមាន។

មកដល់វគ្គ ផ្ដាច់ព្រ័ត្រ និង ការប្រគំតន្ត្រី នៅថ្ងៃទី ២៤ ខែធ្នូ នៅកោះនរា កម្មវិធីនឹងនាំយកនូវភាពរំជើបរំជួលនៃព្រឹត្តិការណ៍អស្ចារ្យ សម្រាប់ទស្សនិកជន ដើម្បីមានឱកាសបានទទួលនូវអារម្មណ៍រំជើបរំជួលក្នុងការទស្សនាការផ្សាយផ្ទាល់ជាមួយនឹងកម្មវិធីថ្មីៗនៅគ្រប់ទីកន្លែង។ ក្រៅ​ពី​កម្មវិធី​នេះ Car Show ក៏​ជា​សកម្មភាព​ថ្មី​មួយ​ទៀត​ដែល​ ក្រុមហ៊ុន ហនុមាន​នាំ​មក​ជូនទស្សនីយភាព​មិន​ធ្លាប់​មាន​ ក្នុង​គោល​បំណង​សម្រាប់​បង្ហាញនូវពេលវេលាល្អ​បំផុត​ប្រចាំ​ឆ្នាំ។

ជាក់ស្ដែង នៅថ្ងៃកម្មវិធីនៃផ្ដាច់ព្រ័ត្រ មានការបង្ហាញសមត្ថភាពសម្ដែងរបស់ Rapper ទាំង ៧ នាក់ Car Show ព្រមទាំងមានការសម្ដែងរបស់ Coach, Producer និងតារាអន្តរជាតិរួមមាន Suboi និង Awich ផងដែរ។

អ្វីដែលកាន់តែគួរឲ្យតាមដាននោះ ក្នុងចំណោម Rapper ទាំង ៧ នឹងមានម្នាក់ក្លាយ​ជា​ម្ចាស់​ជើង​ឯក​តារា​រ៉េប​នៅកម្ពុជា។

 

ក្រុមហ៊ុន ហនុមាន តែងតែមានគំនិតផ្តួចផ្តើមជាមួយនឹងយុទ្ធនាការចូលទីផ្សារ តាមរយៈសកម្មភាពផ្សេងៗ និងព្រឹត្តិការណ៍ប្លែកៗ។ ថ្មីៗនេះ ហនុមាន បានភ្ជាប់មកជាមួយសារដែលគួរចងចាំ៖ “Drink Smart! Don’t Drive!” ដើម្បីរម្លឹកពីសុវត្ថិភាពអតិថិជនជាអាទិភាព និងជាម៉ាកស្រាបៀរដំបូងគេក្នុងប្រទេសកម្ពុជា ដែលចាប់ផ្តើមគំនិតផ្តួចផ្តើមនេះ និងកាន់កាប់បណ្តាញផ្សាយពាណិជ្ជកម្មរបស់ពួកគេ។

យីហោត្រូវបានទទួលស្គាល់ថាជាផលិតផលដែលមានគុណភាពល្អ និងរសជាតិឆ្ងាញ់ពីអ្នកប្រើប្រាស់។

ហនុមាន ស្រាបៀរដែល តែងតែផ្តល់នូវបទពិសោធន៍ពិសេសៗដល់អ្នកប្រើប្រាស់របស់យើង ក្នុងការខិតខំប្រឹងប្រែងទីផ្សារអ្វីក៏ដោយដែលបានធ្វើ ដោយមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន៕


Leave a Reply

Your email address will not be published. Required fields are marked *

Next Post

អ្នកចម្រៀង ម្ចាស់បទ «បណ្តាំទួលស្លែង» វ័យចាស់ ធ្លាក់ខ្លួនក្រ ដើររើសអេតចាយ

Sun Dec 24 , 2023
Share on Facebook Tweet it Share on Reddit Email Total 0 Shares Share 0 Tweet 0 Share 0 ភ្នំពេញ ៖ លោកអ៊ិន សុផារ៉ា តារាចម្រៀងនាទសវត្សរ៍ឆ្នាំ១៩៨០ ដែលត្រូវបានមហាជនស្គាល់ និងចងចាំ តាមរយៈបទចម្រៀងជាច្រើនបទ ដែលលោកបាននិពន្ធនិងច្រៀងដោយខ្លួនឯង ពិសេសបទ “បណ្តាំទួលស្លែង” បច្ចុប្បន្ននេះ ពេលនេះវ័យចាស់ បានធ្លាក់ខ្លួនក្រ ជួលផ្ទះគេរស់នៅ ជាមួយភរិយា ដោយលោកដើររើស និងទិញ-លក់អេតចាយ ចំណែកប្រពន្ធដើរស៊ីឈ្នួលលាងចានឱ្យគេ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ Pin it លោកអ៊ិន សុផារ៉ា ម្ចាស់បទ “បណ្តាំទួលស្លែង” ដែលបច្ចុប្បន្នមានអាយុ៧៣ឆ្នាំ បានរៀបរាប់ថា សព្វថ្ងៃនេះ លោកដើររើសនិងទិញ-លក់អេតចាយ ចំណែកប្រពន្ធលោក ដើរស៊ីឈ្នួលលាងចានឱ្យគេ […]

អត្ថបទទាក់ទង

ព័ត៌មានទាន់ហេតុការណ៍

សារព័ត៌មាន ខ្មែរបាសាក់

ទស្សនៈវិស័យ

អង្គភាពសារព័ត៌មាន ខ្មែរបាសាក់ មានទស្សនវិស័យ និងគោលដៅ បម្រើផលប្រយោជន៍ដល់សង្គមជាតិតាមរយះការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទូទៅក្នុងសង្គមឲ្យបានដឹងដល់សាធារណៈជននូវព័ត៌មានទាន់ហេតុការណ៍ សន្តិសុខសង្គម ព្រឹត្តិការណ៍ជាតិសំខាន់ៗ ព័ត៌មានជាតិ អន្តរជាតិ ព័ត៌មានកីឡា សិល្បះ វប្បធម៌ ចំណេះដឹង សាសនា និងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងទិសដៅរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងផ្សព្វផ្សាយសេវាសាធារណះផ្សេងៗជូនដល់ប្រជាពលរដ្ឋ។ ផ្តល់នូវដំណឹងរបស់ប្រជាពលរដ្ឋដែលមានទុកលំបាកបានដឹងដល់រាជរដ្ឋាភិបាលតាមរយៈការផ្សព្វផ្សាយរបស់អង្គភាព។ ជួយផ្សព្វផ្សាយអំពីវប្បធម៌ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ឲ្យដឹងពីសុខទុក្ខរបស់ពួកគាត់ឲ្យដល់ដឹងដល់មហាជន និងថ្នាក់ដឹកនាំ។

Total
0
Share