ប្រតិភូវិនិយោគចិន​ មកសិក្សាលម្អិត​ត្រៀម​បង្កើតរោងចក្រ​ដំឡើងរថយន្ត​នៅកម្ពុជា


ឯកឧត្តម​អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា និងឯកឧត្តម​អគ្គលេខាធិការរង​គណៈកម្មាធិការវិនិយោគ​កម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២៣ បានទទួលជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូវិនិយោគិន​ចិន ដែលមាន​បំណង​សែ្វងយល់​អំពីកាលានុវត្តភាព​ និងបរិយាកាស​វិនិយោគ ព្រមទាំង​សិក្សាលម្អិតអំពី​នីតិវិធី​ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា​ក្នុងការ​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​បង្កើតរោងចក្រដំឡើង​រថយន្ត​នៅកម្ពុជា។

មានមតិក្នុងជំនួប​នេះ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាអញ្ជើញមកសិក្សាស្វែងយល់បន្ថែមអំពីនីតិវិធីនៃការវិនិយោគលើវិស័យយានយន្តសំដៅប្រមូលព័ត៌មានឱ្យកាន់តែច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយបន្ថែមមួយកម្រិតទៀត។

ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនដោយសង្ខេបអំពីកញ្ចប់លើកទឹកចិត្តប្រកបដោយភាពទាក់ទាញលើសកម្មភាពវិនិយោគក្នុងវិស័យនេះ ក៏ដូចជាយន្តការផ្ដល់កិច្ចសម្រួលការវិនិយោគបរទេស និងក្នុងស្រុក ដូចមានចែងក្នុងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ឯកឧត្តមក៏បានលើកឡើងអំពីផែនទីបង្ហាញផ្លូវការអភិវឌ្ឍន៍វិស័យយានយន្ដនិងអេឡិចត្រូនិកនៅកម្ពុជាដែលជាឧបករណ៍ សម្រាប់វិនិយោគិនក្នុងការស្វែងយល់អំពីសក្ដានុពលរបស់វិស័យយានយន្ត និងអេឡិចត្រូនិកក្នុងបរិកបទនៃការអភិវឌ្ឍនៅកម្ពុជា, បញ្ហាប្រឈមនិងវិធានការគន្លឹះដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យគណៈប្រតិភូពិនិត្យលទ្ធភាពក្នុងការដាក់ពាក្យស្នើសុំវិនិយោគឱ្យបានឆាប់ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមាពីកញ្ចប់លើកទឹកចិត្តស្របតាមច្បាប់ជាធរមាន។

ជាការឆ្លើយតប សមភាគីចិន​បានថ្លែងអំណរគុណជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់កិច្ចសម្រួលវិនិយោគតាមរយៈការរៀបចំ និងសម្របសម្រួលកិច្ចពិភាក្សានាពេលនេះប្រកបដោយភាពស្និទ្ធស្នាល ហើយគណៈប្រតិភូបានសម្តែងនូវភាពវិជ្ជមានក្នុងការបន្តពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធដើម្បីពិនិត្យលទ្ធភាពដើម្បីបណ្តាក់ទុនវិនិយោគរបស់ខ្លួននៅលើទីតាំងវិនិយោគប្រកបដោយសក្ដានុពលនាពេលដ៏ខ្លីខាងមុខ៕


Next Post

តម្លៃសាំងធម្មតា និងតម្លៃម៉ាស៊ូតនៅដដែល ទូទាំងប្រទេសកម្ពុជា

Tue Jan 2 , 2024
Share on Facebook Tweet it Share on Reddit Email Total 0 Shares Share 0 Tweet 0 Share 0 នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ប្រេង​សាំង​ធម្មតា​នឹង​លក់​ក្នុង​តម្លៃ​ ៤,១៥០៛/លីត្រ រី​ឯ​ប្រេង​ម៉ាស៊ូត​លក់​ក្នុង​តម្លៃ​ ៤,១០០៛/លីត្រ សម្រាប់​​រយៈ​ពេល​កំឡុង​ពេល​ ១០ថ្ងៃ​​ខាង​មុខ​នេះ​ ចាប់​ពី​ថ្ងៃ​ទី០១ ដល់​ថ្ងៃ​ទី១០ ខែ​មករា​ ​ឆ្នាំ​២០២៤ ។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ ស្ដី​ពី​ ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​​។ Pin it តាម​ពិត​ទៅ​បើ​ផ្អែក​តាម​ទីផ្សារ​អន្តរជាតិ​សម្រាប់​តម្លៃ​ប្រេង​ឥន្ធនៈ​កំឡុង​ ១០ថ្ងៃ​​ខាង​មុខ​ ប្រេង​សាំង​ធម្មតា​ត្រូវ​​លក់​ក្នុង​តម្លៃ​ ៤,៤១៦៛/លីត្រ រី​ឯ​ប្រេង​ម៉ាស៊ូត​លក់​ក្នុង​តម្លៃ​ ៤,៣៦៦៛/លីត្រ។ ប៉ុន្តែ​សម្រាប់​កម្ពុជា​បាន​លក់​ក្រោម​ទី​ផ្សារ​អន្តរជាតិ​នេះ​ គឺ​ដោយ​សារ​តែ​មាន​ការ​ជួយ​ជ្រែង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ផ្ទាល់​ ក៏​ដូច​ជា​ការ​ចូល​រួម​ចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេង​ឥន្ធនៈ​ផង​ដែរ​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​បង​ប្អូន​កម្ពុជា​យើង​ទាំង​អស់​គ្នា​។ គួរ​បញ្ជាក់​ផង​ដែរ​ បើ​ប្រៀប​ធៀប​នឹង​តម្លៃ​កាល​ពី​កំឡុង​ជិត​១០ថ្ងៃ​​មុន​ចាប់​ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី៣១ ខែ​ធ្នូ​​​​​ ឆ្នាំ​២០២៣កន្លង​ទៅ​ […]

អត្ថបទទាក់ទង

ព័ត៌មានទាន់ហេតុការណ៍

សារព័ត៌មាន ខ្មែរបាសាក់

ទស្សនៈវិស័យ

អង្គភាពសារព័ត៌មាន ខ្មែរបាសាក់ មានទស្សនវិស័យ និងគោលដៅ បម្រើផលប្រយោជន៍ដល់សង្គមជាតិតាមរយះការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទូទៅក្នុងសង្គមឲ្យបានដឹងដល់សាធារណៈជននូវព័ត៌មានទាន់ហេតុការណ៍ សន្តិសុខសង្គម ព្រឹត្តិការណ៍ជាតិសំខាន់ៗ ព័ត៌មានជាតិ អន្តរជាតិ ព័ត៌មានកីឡា សិល្បះ វប្បធម៌ ចំណេះដឹង សាសនា និងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងទិសដៅរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងផ្សព្វផ្សាយសេវាសាធារណះផ្សេងៗជូនដល់ប្រជាពលរដ្ឋ។ ផ្តល់នូវដំណឹងរបស់ប្រជាពលរដ្ឋដែលមានទុកលំបាកបានដឹងដល់រាជរដ្ឋាភិបាលតាមរយៈការផ្សព្វផ្សាយរបស់អង្គភាព។ ជួយផ្សព្វផ្សាយអំពីវប្បធម៌ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ឲ្យដឹងពីសុខទុក្ខរបស់ពួកគាត់ឲ្យដល់ដឹងដល់មហាជន និងថ្នាក់ដឹកនាំ។

Total
0
Share