ភ្នំពេញ ៖ នគរបាលខណ្ឌចំការមន បានបង្ហាញមុខជនសង្ស័យចំនួន១០នាក់ ជាសាធារណៈ ដែលជាក្រុមកា.ប់ប្លន់យកម៉ូតូយ៉ាងសកម្ម និងបានធ្វើសកម្មភាព កា.ប់ប្លន់ម៉ូតូពីយុវជន២នាក់ បណ្តាលអោយរងរបួស នៅមុខក្រសួងបរិស្ថានថ្មី ។
កម្លាំងនគរបាលខណ្ឌចំការមនបានបង្ហាញមុខ ជនសង្ស័យជាសាធារណៈ បានធ្វើឡើងនៅវេលាម៉ោង០៣រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ។
ជនរងគ្រោះ មានឈ្មោះ ៖
១-ឈ្មោះ ផន ភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យមុខ របរ ដឹកឥវ៉ាន់តាមអនឡាញ ។
២-ឈ្មោះ សេដ្ឋ ដានុត ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មុខរបរ ដឹកឥវ៉ាន់តាមអនឡាញ ។
ជនសង្ស័យចំនួន១០នាក់ រួមមាន ៖
១-ឈ្មោះ ងួន សុផល ភេទប្រុស អាយុ១៩ឆ្នាំ
២-ឈ្មោះ ធឹន ចរិយា ភេប្រុស អាយុ១៧ឆ្នាំ
៣-ឈ្មោះ ជឹម សុវណ្ណលិ ភេទប្រុស អាយុ១៦ឆ្នាំ
៤-ឈ្មោះ សួន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ
៥-ឈ្មោះ សុទ្ធ សក្កដា ភេទប្រុស អាយុ ១៦ឆ្នាំ
៦-ឈ្មោះ ណែម ផានីត ភេទប្រុស ១៩ឆ្នាំ
៧-ឈ្មោះ ឈឿម យីណាន់ ភេទប្រុស អាយុ១៩ឆ្នាំ
៨-ឈ្មោះ សឿន រាម ភេទស្រី អាយុ១៨ឆ្នាំ
៩-ឈ្មោះ គ្រីន សុខហេង ភេទស្រី អាយុ ១៨ឆ្នាំ
១០-ឈ្មោះ សៀវ រ៉ូ ភេទប្រុស អាយុ៣៦ឆ្នាំ
បើតាមប្រភពព័ត៏មានពីសមត្ថកិច្ច បានឲ្យដឹងថា សមត្ថកិច្ចធ្វើការឃាត់ខ្លួននៅចំណុចបឹងកក់ បានចំនួន០២នាក់ និងឃាត់នៅក្នុងកោះពេជ្រចំនួន០៧នាក់ និងអ្នកទទួលទិញម្នាក់ នៅម្តុំផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ព្រមទាំងដកហូតម៉ូតូជនរងគ្រោះ ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JV-9437 នៅម្តុំបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា បានមកវិញ ដោយអ្នកកាន់កាំបិតកែច្នៃ ចុះកាប់ជនរងគ្រោះ និងអ្នកយកម៉ូតូទៅលក់ គឺមាន២នាក់ ម្នាក់ឈ្មោះ ធឹន ចរិយា ភេទប្រុស អាយុ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ សុទ្ធ សក្កដា ភេទប្រុស អាយុ១៦ឆ្នាំ និងជាអ្នកយកម៉ូតូជនរងគ្រោះ ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JV-9437 រួចយកទៅលក់អោយឈ្មោះ សូវ វ៉ូ នៅម្តុំផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៣ និង៣០នាទីរសៀល បានលុយចំនួន៤៥០ដុល្លារ ហើយឈ្មោះ ធឹន ចរិយា ចែកអោយឈ្មោះ សុទ្ធ សក្កដា ចំនួន៧០ដុល្លារ រួមនិងបក្ខពួក០៧នាក់ទៀត ជាអ្នកចុះទៅវាយលើជនរងគ្រោះ ។
ចំណែកអ្នកទទួលទិញម៉ូតូ (ទទួលផលចោរកម្ម) ឈ្មោះ សៀវ វ៉ូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅម្តុំទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មុខរបរជាងជួសជុលម៉ូតូ។ ពេលទិញម៉ូតូពីជនសង្ស័យ ក៏បានយកទៅលក់អោយឈ្មោះ វុធ ភេទប្រុស អាយុប្រហែល៥២ឆ្នាំ នៅម្តុំបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា បានលុយ៦០០ដុល្លារ ។ លុះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៣០នាទី ក៏ត្រូវបានសម្ថកិច្ចឃាត់ខ្លួន បានតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌចំការមន រួចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ៕
តាមដានព័ត៌មាន៖ https://t.me/Khmersbasaknews
ផ្តល់ព័ត៌មាទូទៅ៖ https://t.me/Khmerbasaknewstv24h