ប្រជាពលរដ្ឋក្រីក្រចំនួន១៧៤នាក់ ក្នុងនោះក៏មានបងប្អូនខ្មែរក្រោមផងដែរ ទទួលបានប័ណ្ណសមធម៌សុខាភិបាលពីសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម នៅសាលាសង្កាត់ស្ទឹងមានជ័យទី២


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅសាលាសង្កាត់ស្ទឹងមានជ័យទី២ មានកម្មវិធីចែកជូននូវប័ណ្ណសមធម៌សុខាភិបាល ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន១៧៤គ្រួសារ ។

កម្មវិធីនេះបានរៀបចំដោយសមាគសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងមានការគោរពអញ្ជើញពីលោក សឿង សុធានី ប្រធានសមគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ជាអធិបតី និងមានការចូលរួមសហការពីលោក លួស ស៊ីហា ប្រធានសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្ត និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា និងលោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ នៅសាលាសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ថ្លែងក្នុងពិធីចែកជូននូវប័ណ្ណសមធម៌សុខាភិបាលនេះ លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានលើកឡើងថា ការធ្វើប័ណ្ណសមធម៌នេះ គឺសមាគមបានធ្វើឡើងជូនដល់ប្រជាពលរដ្ឋក្រក្រីពិតប្រាដក ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ សាសនា ពិសេសលោកបានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរក្រោម ដែលអញ្ជើញចាកចេញពីដែនដីកម្ពុជាក្រោម មករស់នៅព្រះរាជាណាចក្រកម្ពុជា ឬរាជធានីភ្នំពេញ សូមបងប្អូនមេត្តាប្រញាប់ធ្វើលិខិតស្នាមឲ្យបានត្រឹមត្រូវ ដើម្បីក្លាយជាប្រជាពលរដ្ឋខ្មែរស្របច្បាប់ និងបានសំណូមពរឲ្យបងប្អូនខ្មែរក្រោម ដែលរស់នៅប្រទេសកម្ពុជា ដែលមានជីវភាពក្រីក្រ សូមរុះរាន់ទំនាក់ទំនងមកក្រុមការងារដើម្បីរៀមចំឯកសារធ្វើប័ណ្ណសមធម៌ដូចប្រជាពលរដ្ឋខ្មែរខ្វះខាតទូទៅផងដែរ។

លោក សឿង សុធានី បានបន្តទៀតថា សូមបងប្អូនដែលក្រីក្រពិតប្រាដក មេត្តាយកចិត្តទុកដាក់ចំពោះប័ណ្ណសមធម៌មួយនេះ ព្រោះជាអាយុជីវិតរបស់យើង ព្រោះប័ណ្ណនេះមានអត្ថប្រយោជន៍ច្រើនណាស់ ដូចជាកាត់បន្ថយភាពក្រក្រី ធ្វើឲ្យយើងមានសុខភាពល្អ ឬជាពីជម្ងឺផ្សេងៗ ដោយការប្រើប្រាស់ប័ណ្ណនេះ ក្នុងការទទួលការព្យាបាល ដោយមិនអស់ថ្លៃសេវា ជាដើម។

បន្ទាប់ពីទទួលបានប័ណ្ណសមធម៌សុខាភិបាល ពីសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងស្ថាប័ណ្ណពាក់ព័ន្ធរួច ប្រជាពលរដ្ឋ ក៏បានសម្តែងនូវសេចក្តីរំភើបរីករាយ និងបាថ្លែងអំណរគុណជូនដល់សមាគម និងរាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ជាមួយនឹងសុខទុកប្រជាពលរដ្ឋ សូមជួបនូវពុទ្ធពរទាំង៤ប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


Next Post

សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោមបានធ្វើការចែកជូនប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនប្រជាពលរដ្ឋក្រីក្រនៅខណ្ឌកំបូល!

Mon Apr 1 , 2024
Share on Facebook Tweet it Share on Reddit Email Total 0 Shares Share 0 Tweet 0 Share 0 ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី៣១ ខែមីនា ឆ្នាំ២០២៤ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានធ្វើពិធីចែកនូវប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន២១នាក់ ក្រោមធអិបតីភាព លោក សឿង សុធាន ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងលោកស្រី អឿង សុគន្ធា ។ កម្មវិធីនេះបានរៀបចំដោយលោក ឈឺន សុជាតិ និងក្រុមការងារ នៃសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានធ្វើពិធីចែកជូនប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់ប្រជាពលរដ្ឋ […]

អត្ថបទទាក់ទង

ព័ត៌មានទាន់ហេតុការណ៍

សារព័ត៌មាន ខ្មែរបាសាក់

ទស្សនៈវិស័យ

អង្គភាពសារព័ត៌មាន ខ្មែរបាសាក់ មានទស្សនវិស័យ និងគោលដៅ បម្រើផលប្រយោជន៍ដល់សង្គមជាតិតាមរយះការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទូទៅក្នុងសង្គមឲ្យបានដឹងដល់សាធារណៈជននូវព័ត៌មានទាន់ហេតុការណ៍ សន្តិសុខសង្គម ព្រឹត្តិការណ៍ជាតិសំខាន់ៗ ព័ត៌មានជាតិ អន្តរជាតិ ព័ត៌មានកីឡា សិល្បះ វប្បធម៌ ចំណេះដឹង សាសនា និងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងទិសដៅរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងផ្សព្វផ្សាយសេវាសាធារណះផ្សេងៗជូនដល់ប្រជាពលរដ្ឋ។ ផ្តល់នូវដំណឹងរបស់ប្រជាពលរដ្ឋដែលមានទុកលំបាកបានដឹងដល់រាជរដ្ឋាភិបាលតាមរយៈការផ្សព្វផ្សាយរបស់អង្គភាព។ ជួយផ្សព្វផ្សាយអំពីវប្បធម៌ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ឲ្យដឹងពីសុខទុក្ខរបស់ពួកគាត់ឲ្យដល់ដឹងដល់មហាជន និងថ្នាក់ដឹកនាំ។

Total
0
Share