ឡូវ៉ា (អាមេរិក) ៖ យុវសិស្សម្នាក់ បានដកកាំភ្លើងបាញ់សិស្សក្នុងវិទ្យាល័យមួយ ក្នុងរដ្ឋឡូវ៉ា ( Iowa) សហរដ្ឋអាមេរិក បណ្តាលស្លាប់ ចំនួន ៦នាក់ រួចខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ នៅថ្ងៃបវេសនកាលដំបូង ដែលសិស្សចូលរៀនវិញ បន្ទាប់ពីបានឈប់សម្រាកវិស្សមកាលឆ្នាំចាស់។តាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង ៧:៣៧នាទីព្រឹក ម៉ោងក្នុងស្រុក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅចំណុចវិទ្យាល័យ ភើររី (Perry High School) ហើយក្រោយ កើតហេតុតែប៉ុន្មាននាទី មន្រ្តីប៉ូលិសបានចុះទៅដល់កន្លែងកើតហេតុ។ លោក មីតឆ៍ ម៉តវេដថ៍ (Mitch Mortvedt) ជំនួយការប្រធាននាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មរដ្ឋឡូវ៉ា បាន និយាយថា ក្រុមមន្ត្រីបានទប់ស្កាត់ឧប្បត្តិហេតុនេះ យ៉ាងឆាប់រហ័ស ហើយបានរកឃើញជនសង្ស័យម្នាក់មាន ស្នាមកាំភ្លើងបាញ់ខ្លួនឯង។ ជនសង្ស័យជាខ្មាន់កាំភ្លើង មានឈ្មោះ ឌីឡាន បាត់ឡឺ (Dylan Butler) […]