កុំភ្លេចចូលរួមថ្ងៃនេះដើម្បី២០ឆ្នាំថ្ងៃមុខ​!​​ ឆ្នាំនេះគឺជា គំរប់ខួប២០ឆ្នាំរបស់អង្គការមូលនិធិកុមារកម្ពុជា​​។ ការចូលរួមរបស់អ្នកទាំងអស់គ្នា នឹងធ្វើអោយអង្គការមូលនិធិកុមារកម្ពុជាអាចបន្តជួយកុមារដែលងាយរងគ្រោះ និង ទទួលបានការអប់រំដែលត្រូវការសម្រាប់អនាគតរបស់គេ។ អាចបរិច្ចាគតាមអនឡាញ៖​ https://link.payway.com.kh/i4283240C    

រាជធានីភ្នំពេញ៖នេះជាការលេីកឡេីងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលេីកឡេីងនៅក្នុងឱកាស ដឹកនាំមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ ជិត៥០០នាក់ ចុះទស្សនា ពិនិត្យ និងសិក្សាស្វែងយល់ពីបង្គោលព្រំដែនលេខ៦៥ ឡាប៉ាខេ ស្ថិតភូមិអូអាម ឃុំស្រែខ្ទំ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។

អាជ្ញាធរខេត្តក្រចេះ ចុះពិនិត្យលំនៅដ្ឋាន និងផ្ទៃដីកសិកម្មរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារសំឡេងពិសេសពាក់ព័ន្ធនឹងការបន្តផែនការ អភិវឌ្ឍភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលរួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់តាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់លើការកសាងផ្លូវក្រវាត់ព្រំដែន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ឯកឧត្តម ខេង សាម៉េត នាំយកអំណោយប្រគល់ជូនគណៈគ្រប់គ្រងវិទ្យាល័យហ៊ុនសែនតាខ្មៅ។

សួស្តី ខ្មែរក្រោមសូមស្វាគមន៍ដំណើរអញ្ជើញមករបស់បងប្អូនខ្មែរកណ្តាលទាំង ២៥ខេត្តក្រុង ទូទាំងប្រទេសកម្ពុជា មកលេងកម្ពុជាក្រោម។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ។

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យបែបព្រះពុទ្ធសាសនា និងជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗ ដទៃទៀតនៃព្រះរាជពិធីទ្វាទសមាស ដែលប្រជារាស្ដ្រទូទាំងកម្ពុជា តែងតែប្រារព្ធមិនដែលអាក់ខានឡើយ គឺចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ មានរយៈពេល១៥ថ្ងៃ ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ … និងថ្ងៃបញ្ចប់ គឺជាថ្ងៃ “ភ្ជុំបិណ្ឌ”។ ប្រវត្តិនៃពិធីបុណ្យភ្ជុំបិណ្ឌ៖ ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះយើងអាចសម្គាល់ពាក្យនេះតាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” (ការពូតដុំ បាយជាដុំៗដែលយើងហៅថា “បាយបិណ្ឌ”) ។ បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាយើង បានបង្ហាញថាពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវេរកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ […]

ព័ត៌មានទាន់ហេតុការណ៍

សារព័ត៌មាន ខ្មែរបាសាក់

ទស្សនៈវិស័យ

អង្គភាពសារព័ត៌មាន ខ្មែរបាសាក់ មានទស្សនវិស័យ និងគោលដៅ បម្រើផលប្រយោជន៍ដល់សង្គមជាតិតាមរយះការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទូទៅក្នុងសង្គមឲ្យបានដឹងដល់សាធារណៈជននូវព័ត៌មានទាន់ហេតុការណ៍ សន្តិសុខសង្គម ព្រឹត្តិការណ៍ជាតិសំខាន់ៗ ព័ត៌មានជាតិ អន្តរជាតិ ព័ត៌មានកីឡា សិល្បះ វប្បធម៌ ចំណេះដឹង សាសនា និងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងទិសដៅរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងផ្សព្វផ្សាយសេវាសាធារណះផ្សេងៗជូនដល់ប្រជាពលរដ្ឋ។ ផ្តល់នូវដំណឹងរបស់ប្រជាពលរដ្ឋដែលមានទុកលំបាកបានដឹងដល់រាជរដ្ឋាភិបាលតាមរយៈការផ្សព្វផ្សាយរបស់អង្គភាព។ ជួយផ្សព្វផ្សាយអំពីវប្បធម៌ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ឲ្យដឹងពីសុខទុក្ខរបស់ពួកគាត់ឲ្យដល់ដឹងដល់មហាជន និងថ្នាក់ដឹកនាំ។