ជីវប្រវត្តិសម្តេចពោធិសាលរាជ សឺន ឌៀប អតីតចៅហ្វាយខេត្តឃ្លាំង និងជាឧកញ៉ាយមរាជ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មន្ត្រីចតុស្តម្ភ ក្នុងរជ្ជកាលព្រះបាទនរោត្តម និងរជ្ជកាលព្រះបាទ ព្រះស៊ីសុវត្ថិ

សៀមរាប៖ តាមរយៈក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរ នូវការងារជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ដោយបានរៀបផ្គុំថ្មទៅតាមលំនាំរូបរាងដើមនៃខ្លោងទ្វារឡើងវិញ ដើម្បីលើកតម្លៃសំណង់បុរាណ នេះបើយោងតាមការបង្ហោះនៅផេកផ្លូវការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។   លោកស្រី នេត ស៊ីមន បុរាណវិទូ និងជាអ្នកមើលការខុសត្រូវនៅការដ្ឋានជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី បានឱ្យដឹងថា ការងារជួសជុលនៅខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនេះ ត្រូវបានអនុវត្តចំនួនពីរដំណាក់កាល។   ដំណាក់កាលទីមួយ នៅក្នុងឆ្នាំ២០២០ ដោយចាប់ផ្តើមប្រមូលឯកសារ សិក្សាអំពីរូបរាង សម្រង់ប្លង់ សិក្សាអំពីហានិភ័យរបស់ខ្លោងទ្វារ និងចុះបញ្ជីថ្មនៅរាយប៉ាយជុំវិញខ្លោងទ្វារ។   ដំណាក់កាលទីពីរ ចាប់ផ្តើមពីឆ្នាំ២០២២មក អនុវត្តគម្រោងជួសជុលពង្រឹងតែម្តង មានការងាររុះរើថ្មទាំងអស់ ចាប់ពីគ្រឹះរហូតដល់កំពូលខាងលើ ទើបរៀបចំពង្រឹងគ្រឹះផ្គុំទៅតាមលំនាំដើមវិញ និងបានបញ្ចប់ការជួសជុលជាស្ថាពរនាចុងឆ្នាំ២០២៣។ លោកស្រីថា បញ្ហាប្រឈមជាច្រើននៅក្នុងពេលរៀបផ្គុំថ្មឡើងវិញ ដោយសារថ្មបុរាណតែងមានល្បាក់។   ក្រោយបញ្ចប់ការងារជួសជុលជាស្ថាពរ អ្នកជំនាញរំពឹងថា ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី និងរឹងមាំឡើងវិញ ធានាសុវត្ថិភាពសម្រាប់ទេសចរឆ្លងកាត់ និងចូលមកផ្តិតយករូបភាពដ៏ស្រស់ស្អាតនៅទីនេះ។ ជាពិសេសបានលើកតម្លៃសំណង់បុរាណ រក្សាស្នាដៃទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។   […]

ប្រវត្តិសង្ខេប និងទិដ្ឋភាពខ្លះៗ យ៉ាងស្រស់គយគន់របស់ វត្តមង្គលឧទ្យាន ហៅ( វត្តកិញ្ឆាង )ស្ថិតក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង កម្ពុជាក្រោម។ វត្តមង្គលឧទ្យាន (កិញ្ឆាង) នឹងប្រារព្ធនូវពិធីបុណ្យសម្ភោធព្រះវិហារ និងបញ្ចុះខណ្ឌសីមា នៅថ្ងៃទី១,២,៣ ខែមិនា ឆ្នាំ២០២៤ ខាងមុខនេះ។

វិស័យអប់រំ ពិតជាសំខាន់ណាស់ ទៅាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដើម្បីឲ្យសង្គម និងប្រទេសជាតិយើងមានភាពរីកចម្រើន និងអភិវឌ្ឍន៍ អ្វីដែលសំខាន់ត្រូវបណ្តុះបណ្តាល និងកសាងនូវចំណេះដឹងក្នុងសង្គមជាមុនសិន ។ ក្រលេកមកមើលវិស័យអប់រំនៃពុទ្ធិកសិក្សាបច្ចុប្បន្ន នៅកម្ពុជាក្រោម ផ្ដោតសំខាន់តែទៅលើការរៀនអក្សរសាស្ត្រខ្មែរ ភាសាបាលី និងធម៌អាថ៌ ។ សាលាពុទ្ធិកសិក្សា គឺជាថ្នាលបណ្ដុះនូវចំណេះដឹងផ្សេងៗ សម្រាប់អ្នកបួស ឬបព្វជិតក្នុងព្រះពុទ្ធសាសនា ដើម្បីបានយល់ដឹងអំពីពុទ្ធវចនៈ ឬពាក្យទូន្មានអប់រំទាំងឡាយរបស់ព្រះសម្មាសម្ពុទ្ធ ។ ជាពិសេស បណ្ដុះបណ្ដាលកុលបុត្រខ្មែរក្រោម ដែលបួសជាសង្ឃ ចូលមកសិក្សាផ្លូវពុទ្ធចក្រ និងលុបបំបាត់គ្រោះអនក្ខរភាព នៅក្នុងសង្គមកម្ពុជាក្រោម ដើម្បីចូលរួមចំណែកលើកកម្ពស់ភាសាជាតិ និងតម្លៃព្រះពុទ្ធសាសនា ។ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វិស័យអប់រំផ្នែកពុទ្ធិក នៅដែនដីកម្ពុជាក្រោម មានការវិវត្តន៍គួរឲ្យកត់សម្គាល់ ដោយមានព្រះសង្ឃ ជាពិសេសយុវ័ន យុវតី កុមារជាច្រើន បានចូលមករៀនសូត្រ ក្រោយពីវ៉ាកងពីសាលារដ្ឋរយៈពេល ៣ ខែ ។ កម្មវិធីសិក្សាថ្នាក់ពុទ្ធិកសិក្សា នៅកម្ពុជាក្រោម ស្ថិតក្រោមការចាត់តាំងរបស់គណៈមន្ត្រីសង្ឃខ្មែរ ដែលមានឈ្មោះថា «សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ» […]

ក្រុមហ៊ុន Blue Circle របស់បារាំង ចាប់អារម្មណ៍វិនិយោគលើថាមពលកកើតឡើងវិញ ពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់នៅកម្ពុជាក្រោយក្រុមហ៊ុននេះបានកត់សម្គាល់ឃើញថាខេត្តចំនួនពីរនៅកម្ពុជា មានខេត្តកំពត និងខេត្តមណ្ឌលគិរី ដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់បាន។ ក្នុងកិច្ចជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង លោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើន នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Blue Circle និងអំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានគូសរំលេចជូនសម្តេចធិបតីថា ក្រុមហ៊ុន របស់លោក គឺជាក្រុមហ៊ុន មានជំនាញ និងបទពិសោធន៍ក្នុងអាជីវកម្មថាមពលកកើតឡើងវិញ ពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់ ហើយកន្លងមកតំណាងក្រុមហ៊ុនរបស់លោក បានធ្លាប់មកកាន់តំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ និងបានជួបពិភាក្សាជាមួយក្រុមហ៊ុនដែលជាដៃគូក្នុងស្រុក ក្នុងការសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្រ្តនៅកម្ពុជា និងរកទីតាំងដែលសម្បូរខ្យល់ ក្នុងកម្រិតល្បឿនល្អដែលអាចផលិតជាថាមពលអគ្គិសនីបាន។ […]

ទីបំផុតតៃវ៉ាន់រកបានមេដឹកនាំថ្មីរបស់ខ្លួនឃើញហើយ បន្ទាប់ពីលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ត្រូវបានពលរដ្ឋផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតឲ្យឈ្នះតំណែងជាប្រធានាធិបតីក្នុងសំឡេងគាំទ្រជិត ៥.៦ លានសំឡេង ឬ ៤០ ភាគរយនៃសំឡេងឆ្នោតបានការ ខណៈទាំងថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និងចិនសុទ្ធតែចេញមកប្រតិកម្មចំពោះការជ្រើសបានមេដឹកនាំថ្មីនេះ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី១៤ ខែមករានេះ ។ លោក Lai Ching-te (កណ្ដាល) លោក Chen Binhua អ្នកនាំពាក្យការិយាល័យចិនទទួលបន្ទុកកិច្ចការតៃវ៉ាន់បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា “ការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់នៅតែជារឿងចៀសមិនរួច ក្រោយលោក Lai Ching-te ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់កោះដែលរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកថាជាខេត្តមួយរបស់ខ្លួន” ។ នៅក្នុងសេចក្ដីថ្លែងការណ៍ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន Xinhua, លោក Binhua បានលើកឡើងទៀតថា ចិនសូមប្រឆាំង​យ៉ាងដាច់ខាត​ចំពោះ​សកម្មភាព​ “ឯករាជ្យ​ភាព​តៃវ៉ាន់” ព្រម​ទាំង​ការ​ជ្រៀត​ជ្រែក​ពី​បរទេសផងដែរ ជាពិសេសលទ្ធផលឈ្នះឆ្នោតរបស់បក្ស DPP ក៏មិនអាចតំណាងឲ្យសាធារណមតិរបស់ដែនកោះមួយនេះនោះដែរ” ។ លោក Chen Binhua អ្នកនាំពាក្យរូបនេះបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតនេះនឹងមិនផ្លាស់ប្តូរ […]

វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងឆ្នាំ ២០២៤ នេះនឹងរៀបចំឡើងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមករា ក្នុងទីក្រុង Davos ប្រទេសស្វីស ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់ព្រះរាជាណាចក្រកម្ពុជា ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាមួយនេះផងដែរ ។ កិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ នៅរដូវរងានេះនឹងផ្ដោតលើកិច្ចពិភាក្សាជុំវិញមូលបទ “ការកសាងទំនុកចិត្តឡើងវិញ” ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាង ២,៨០០ នាក់មកពីវិស័យនយោបាយ ធុរកិច្ច សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយប្រមាណជា ១២០ ប្រទេស ។ ដូច្នេះអ្វីទៅជាវេទិកាសេដ្ឋកិច្ចពិភពលោក? បង្កើតឡើងនៅឆ្នាំណា និងដោយអ្នកណា ហើយមានគោលបំណងអ្វី? មានទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស, វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) គឺជាអង្គការអន្តរជាតិមិនស្វែងរកប្រាក់ចំណូល ឬប្រាក់ចំណេញ ដោយផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន ។ វេទិកាដែលតែងតែរៀបចំឡើងនៅខែមករាក្នុងទីក្រុង Davos ជារមនីយដ្ឋានតំបន់ភ្នំដ៏ស្រស់ត្រកាល គឺត្រូវបានកកើត និងលេចរូបរាងឡើងក្នុងឆ្នាំ […]

បច្ចេកវិទ្យាកាន់តែវិវត្តន៍ទៅមុខ តែអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាភាគច្រើន មិនសូវជាបានយល់ច្បាស់ ពីគុណតម្លៃ និងគុណវិបត្តិនៃបច្ចេកវិទ្យាប៉ុន្មានទេ។ ជាទូទៅ ជនអនាមិក (Hacker) តែងមានវិធីសាស្ត្រ និងរបៀប​ដែលអាចលួចយ​កទិន្នន័យផ្ទាល់ខ្លួនរបស់យើងបាន មិនថាតាមមធ្យោបាយបោកបន្លំដោយប្រយោល ឬតាមប្រព័ន្ធ​បច្ចេកវិទ្យានោះទេ ដូចជាចូលទៅ​គ្រប់គ្រងគណនី​បណ្តាញ​ទំនាក់ទំនងសង្គម ឬកម្មវិធីធនាគារតាមប្រព័ន្ធអនឡាញជាដើម។ នៅពេលនេះ ខ្មែរបាសាក់ សូមណែនាំគន្លឹះខ្លះៗ ដើម្បីទប់ស្កាត់ហនិភ័យខាងលើបានទាន់ពេលវេលា។ ១. ផ្លាស់ប្តូរលេខ/ពាក្យសម្ងាត់ភ្លាមៗ   ជាទូទៅ យើងនឹងអាចដឹងបាន តាមរយៈការកំណត់មុខងារសុវត្ថិភាពមួយចំនួន។ បើសិនជាមានអ្នកកំពុងព្យាយាមធ្វើ សកម្មភាពអ្វីមួយលើកម្មវិធីទូរសព្ទដៃ នោះវានឹងលោត notification ពីកម្មវិធីទាំងនោះ ឬ Email ហើយទាមទារឱ្យ យើង Verify ខណៈយើងមិនបានធ្វើអ្វីសោះ។ បើសិនជាបែបនេះ មិនអាចបង្អង់យូរបានទេ ត្រូវផ្លាស់ប្តូរលេខសម្ងាត់ ភ្លាមៗ តែលេខឬពាក្យសម្ងាត់នោះ មិនត្រូវងាយឱ្យគេទាយដឹងពេកនោះទេ ត្រូវបង្កើត Strong Password (ឧទាហរណ៍: Stangystingy@05!79#23) ។ ២. ដំណើរការកម្មវិធីប្រឆាំងមេរោគ សម្រាប់មធ្យោបាយមួយនេះ […]

អ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា កំពុងមានការចាប់អារម្មណ៍ និងចែករំលែកតៗគ្នាយ៉ាងច្រើនអំពីរថយន្តដែលដំឡើងក្នុងប្រទេស ត្រូវបានដាក់លក់នៅទីផ្សារក្នុងស្រុកជាលើកដំបូង នាដើមឆ្នាំ២០២៤នេះ។ រថយន្ត​​ដែល​ដំឡើង​ក្នុងស្រុក​នោះ គឺ​ជារបស់​ក្រុមហ៊ុន GTV Motor រួមមាន​ ប្រភេទ​ ភីកអាប់ SUV និងស៊ីដេន ហើយក្រៅពីនេះក៏មានប្រភេទ MPV និង Truck ផងដែរ។ ក្នុងនោះ​សម្រាប់ម៉ូឌែល KAIN ដែល​ជាប្រភេទ SUV ខ្នាតកណ្តាល មានតម្លៃជាង ៣ម៉ឺនដុល្លារ និង​ម៉ូឌែល Krusar ដែលជាកូនកាត់ SUV-Pick up តម្លៃ​ជាង ២ម៉ឺន ៧ពាន់ដុល្លារ ហើយ​ជាពិសេស​កាន់តែធូរថ្លៃទៀតនោះ គឺម៉ូឌែល Soben តម្លៃតែ ១៩ ៩៩៩ដុល្លារតែប៉ុណ្ណោះ។ ការបញ្ចេញ​លក់​រថយន្ត​ដំឡើងក្នុងស្រុកនេះ គឺ​ជាសញ្ញាវិជ្ជមាន​ដ៏ល្អបំផុត​មួយ​ទៀត​ក្នុងវិស័យ​ឧស្សាហកម្ម​យានយន្ត​នៅកម្ពុជា បន្ទាប់ពីថ្មីៗនេះ ក៏មានការ​បញ្ចេញ​លក់​សំបកកង់​ដែល​ផលិត​នៅកម្ពុជាផងដែរ។ បើតាម​ក្រុមហ៊ុន GTV Motor បានបង្ហោះ​នៅលើផេកហ្វេសប៊ុករបស់ខ្លួនថា ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ជាមួយ «គម្រោងរថយន្តជាតិប្រទេសកម្ពុជា […]

នៅពេល​រថយន្តដំណើរការ​មិនស្រួល ឆេះអត់ស្មើ ឬញ័រកន្រ្តាក់ៗជាដើម​ អ្នកបើកបរភាគច្រើន​តែងគិតដល់​ការខូចប៊ូស៊ី ឬម៉ូប៊ីន។ ក្នុងករណីខ្លះ បញ្ហា​ប៊ិចសាំង ក៏​ធ្វើឱ្យរថយន្តដំណើរការ​មិនស្រួលបែបនេះ​ដែរ ប៉ុន្តែ​មានចំណុច​មួយចំនួនទៀត ដែល​លោក​អ្នកអាចកត់សម្គាល់​បានថា វាគឺ​ជាបញ្ហា​ប្រព័ន្ធប៊ិចសាំងនេះ​តែម្តង។ ១. ចេញសញ្ញា Check ជាន់ស្ទក់ និង​ឡានឆេះអត់ស្មើ ករណីនេះ​ គឺ​ស្រដៀងខ្លាំងណាស់ នឹង​បញ្ហាម៉ូប៊ីន និងប៊ូស៊ី។ ដូច្នេះ​មានតែប្រើឧបករណ៍ស្កេន Check តែប៉ុណ្ណោះ ដើម្បីដឹងលេខកូតរបស់វា។ ជាទូទៅ​ប្រព័ន្ធប៊ិចសាំង មានលេខកូត Check ដូចជា P0261, P0266 និង P0253 ជាដើម។ ២. ធំក្លិនសាំង នៅពេល​កំពុងធ្វើដំណើរ ស្រាប់តែធំក្លិនសាំងខ្លាំង​ក្នុង​កាប៊ីន នោះ​បញ្ជាក់​ថា អាចនឹង​មានលេចធ្លាយ​ក្នុងប្រព័ន្ធ​ប៊ិចសាំង​នេះ។ ៣. ចេញផ្សែង នៅពេល​ប្រព័ន្ធប៊ិចសាំង​មាន​បញ្ហា ធ្វើឱ្យការដុត​រវាង​សាំង និងល្បាយខ្យល់​ក្នុងបន្ទប់ចំហេះមិនត្រឹមត្រូវ ឬមានសាំង​ច្រើនដែលមិនត្រូវបានដុត បណ្តាល​ឱ្យហូរ​ចូល​ដល់ប្រព័ន្ធបញ្ចេញផ្សែង ហើយ​មាន​ផ្សែង​ខ្មៅ​ចេញតាមបំពង់ស៊ឺមុំាងទៀតផង។ ៤. រថយន្តស៊ីសាំងជាងមុន ជាការពិតណាស់ […]

ព័ត៌មានទាន់ហេតុការណ៍

សារព័ត៌មាន ខ្មែរបាសាក់

ទស្សនៈវិស័យ

អង្គភាពសារព័ត៌មាន ខ្មែរបាសាក់ មានទស្សនវិស័យ និងគោលដៅ បម្រើផលប្រយោជន៍ដល់សង្គមជាតិតាមរយះការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទូទៅក្នុងសង្គមឲ្យបានដឹងដល់សាធារណៈជននូវព័ត៌មានទាន់ហេតុការណ៍ សន្តិសុខសង្គម ព្រឹត្តិការណ៍ជាតិសំខាន់ៗ ព័ត៌មានជាតិ អន្តរជាតិ ព័ត៌មានកីឡា សិល្បះ វប្បធម៌ ចំណេះដឹង សាសនា និងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងទិសដៅរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងផ្សព្វផ្សាយសេវាសាធារណះផ្សេងៗជូនដល់ប្រជាពលរដ្ឋ។ ផ្តល់នូវដំណឹងរបស់ប្រជាពលរដ្ឋដែលមានទុកលំបាកបានដឹងដល់រាជរដ្ឋាភិបាលតាមរយៈការផ្សព្វផ្សាយរបស់អង្គភាព។ ជួយផ្សព្វផ្សាយអំពីវប្បធម៌ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ឲ្យដឹងពីសុខទុក្ខរបស់ពួកគាត់ឲ្យដល់ដឹងដល់មហាជន និងថ្នាក់ដឹកនាំ។