រដ្ឋបាលខេត្តស្ទឹងត្រែង លើកផ្ទាំងស្លាករូបភាពតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្ត ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកំសាន្ត។
រំឭកអនុស្សាវរីយ៍ ព្រះមេគណខេត្តព្រះត្រពាំង បាននិមន្តមកសួរសុខទុក្ខសម្តេចព្រះ ពិន សែម
នាយឧត្តមសេនីយ៍ ឈុំ សុជាត ៖ ការចូលចតនាវាចិន ២គ្រឿង នៅខេត្តព្រះសីហនុ គឺដើម្បីត្រៀមខ្លួនដើម្បីធ្វើសមយុទ្ធនាគមាស ដែលជាលំហាត់រួមគ្នារវាងកងទ័ពកម្ពុជា-ចិន លើកទី៦ នៅពាក់កណ្តាលខែឧសភានេះប៉ុណ្ណោះ មិនមែនជាការតាំងមូលដ្ឋានទ័ពនោះទេ នាថ្មីនេះៗ មានវិទ្យុបរទេសមួយ បានបន្តផ្សព្វផ្សាយបំផ្លើសការពិតទាំងស្រុងជាថ្មីម្តងទៀត ចំពោះវត្តមាននាវាយោធាចិន២គ្រឿង ដែលបានចូលចត នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដោយពួកគេបានចោទប្រកាន់ថា «ជាវត្តមានមូលដ្ឋានកងទ័ពចិននៅក្នុងប្រទេសកម្ពុជា ហើយជាមូលដ្ឋានកងទ័ពចិនទី២ នៅលើពិភពលោក»។ ការផ្សព្វផ្សាយរបស់វិទ្យុបរទេសនេះ គឺជាការមួលបង្កាច់ទាំងស្រុងចំពោះសភាពការណ៍ជាក់ស្តែង និងមានចេតនាបំភាន់ដល់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំចំពោះសកម្មភាព និងអធិបតេយ្យព្រះជាណាចក្រកម្ពុជា ជាពិសេសវត្តមាននាវាយោធារបស់ចិន ដែលបានចូលមកជួយហ្វឺកហ្វឺនបណ្តុះបណ្តាលកងទ័ពជើងទឹកកម្ពុជា និងត្រៀមខ្លួនដើម្បីធ្វើសមយុទ្ធនាគមាស ដែលជាលំហាត់រួមគ្នារវាងកងទ័ពកម្ពុជា-ចិន លើកទី៦ នៅពាក់កណ្តាលខែឧសភានេះ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្គ្រោះមនុស្សធម៌»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាត ចំពោះ ការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយ ដែលបានផ្សាយបំភ្លើសការពិត ទាក់ទងនឹងវត្តមាននាវារបស់កង ទ័ពចិនពីរគ្រឿងដែលកំពុងសំចតនៅកំពង់ផែខេត្តព្រះសីហនុ។ វត្តមាននាវាចិន២គ្រឿងខាងលើនៅកម្ពុជា ជាការឯកភាពគ្នារវាងក្រសួងការពារជាតិកម្ពុជា-ចិន ដោយចិននឹងបណ្តុះបណ្តាលអំពីជំនាញបច្ចេកទេសក្នុងការប្រើប្រាស់នាវា ក៏ដូចជាបច្ចេកវិទ្យាថ្មីៗផ្សេងទៀត […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ។ ថ្ងៃនេះ The Cambodia Daily បានសរសេរអត្ថបទមួយចោទប្រកាន់ថាមានការសូកប៉ាន់ពីសំណាក់ ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបានពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨ ដែលគេចោទថាខុសពីគោលការណ៍របស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលធ្លាប់លើកឡើងថានឹងអោយ ឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥។ ខ្ញុំសូមបញ្ជាក់ថាក្នុងនាមជានាយករដ្ឋមន្ត្រីនីតិកាលទី៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់គោលការណ៍ឯកភាពឲ្យឯកឧត្តម គុណ ញឹម អាចពន្យារការចូលនិវត្តន៍រហូតទៅដល់ឆ្នាំ ២០២៨ តាមសំណើរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ […]
សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងសហភាពអង្គការសង្គមស៊ីវិល តំណាងអង្គការសមាគម និងសហគមន៍ទាំង៥០ស្ថាប័ន ចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំងចំពោះសាររបស់ លោក សម រង្ស៊ី គ្មានការពិចារណាក្នុងន័យបង្អាក់ដំណើរការ “គម្រោងព្រែកជីកហ្វូណនតេជោ” ថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម សមាគមសហភាពអង្គការសង្គមស៊ីវិល តំណាងអង្គការសមាគម និងសហគមន៍ទាំង៥០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំងចំពោះសាររបស់ លោក សម រង្ស៊ី គ្មានការពិចារណាក្នុងន័យបង្អាក់ដំណើរការ “គម្រោងព្រែកជីកហ្វូណនតេជោ” ដូចបងប្អូនជនរួមជាតិបានជ្រាបហើយថា គម្រោងព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ដឹកជញ្ជូន និងសារៈប្រយោជន៍ផ្សេងៗជាច្រើនទៀតសម្រាប់ប្រទេសកម្ពុជា។ ផ្ទុយមកវិញ បែរជា លោក សម រង្ស៊ី ចេញសារគ្មានការសិក្សាស្រាវជ្រាវពិចារណា បង្អាក់ដំណើរការ “គម្រោងព្រែកជីកហ្វូណនតេជោ” ក្នុងន័យនេះគឺលោកមានគំនិត ទុច្ចរិត […]
ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី៣១ ខែមីនា ឆ្នាំ២០២៤ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានធ្វើពិធីចែកនូវប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន២១នាក់ ក្រោមធអិបតីភាព លោក សឿង សុធាន ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងលោកស្រី អឿង សុគន្ធា ។ កម្មវិធីនេះបានរៀបចំដោយលោក ឈឺន សុជាតិ និងក្រុមការងារ នៃសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានធ្វើពិធីចែកជូនប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា គ្មានទីពឹង ប្រមាណ១៧៤នាក់ផងដែរ នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅសាលាសង្កាត់ស្ទឹងមានជ័យទី២ មានកម្មវិធីចែកជូននូវប័ណ្ណសមធម៌សុខាភិបាល ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន១៧៤គ្រួសារ ។ កម្មវិធីនេះបានរៀបចំដោយសមាគសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងមានការគោរពអញ្ជើញពីលោក សឿង សុធានី ប្រធានសមគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ជាអធិបតី និងមានការចូលរួមសហការពីលោក លួស ស៊ីហា ប្រធានសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្ត និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា និងលោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ នៅសាលាសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ថ្លែងក្នុងពិធីចែកជូននូវប័ណ្ណសមធម៌សុខាភិបាលនេះ លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានលើកឡើងថា ការធ្វើប័ណ្ណសមធម៌នេះ គឺសមាគមបានធ្វើឡើងជូនដល់ប្រជាពលរដ្ឋក្រក្រីពិតប្រាដក ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ សាសនា ពិសេសលោកបានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរក្រោម ដែលអញ្ជើញចាកចេញពីដែនដីកម្ពុជាក្រោម មករស់នៅព្រះរាជាណាចក្រកម្ពុជា ឬរាជធានីភ្នំពេញ សូមបងប្អូនមេត្តាប្រញាប់ធ្វើលិខិតស្នាមឲ្យបានត្រឹមត្រូវ ដើម្បីក្លាយជាប្រជាពលរដ្ឋខ្មែរស្របច្បាប់ និងបានសំណូមពរឲ្យបងប្អូនខ្មែរក្រោម ដែលរស់នៅប្រទេសកម្ពុជា ដែលមានជីវភាពក្រីក្រ សូមរុះរាន់ទំនាក់ទំនងមកក្រុមការងារដើម្បីរៀមចំឯកសារធ្វើប័ណ្ណសមធម៌ដូចប្រជាពលរដ្ឋខ្មែរខ្វះខាតទូទៅផងដែរ។ លោក សឿង […]
ភ្នំពេញ ៖ នគរបាលខណ្ឌចំការមន បានបង្ហាញមុខជនសង្ស័យចំនួន១០នាក់ ជាសាធារណៈ ដែលជាក្រុមកា.ប់ប្លន់យកម៉ូតូយ៉ាងសកម្ម និងបានធ្វើសកម្មភាព កា.ប់ប្លន់ម៉ូតូពីយុវជន២នាក់ បណ្តាលអោយរងរបួស នៅមុខក្រសួងបរិស្ថានថ្មី ។ កម្លាំងនគរបាលខណ្ឌចំការមនបានបង្ហាញមុខ ជនសង្ស័យជាសាធារណៈ បានធ្វើឡើងនៅវេលាម៉ោង០៣រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ។ ជនរងគ្រោះ មានឈ្មោះ ៖ ១-ឈ្មោះ ផន ភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យមុខ របរ ដឹកឥវ៉ាន់តាមអនឡាញ ។ ២-ឈ្មោះ សេដ្ឋ ដានុត ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មុខរបរ ដឹកឥវ៉ាន់តាមអនឡាញ ។ ជនសង្ស័យចំនួន១០នាក់ រួមមាន ៖ ១-ឈ្មោះ ងួន សុផល […]
ព្រៃវែង៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ដឹកនាំដោយលោកប្រធាន សឿង សុធានី និងក្រុមការងារ បាននាំយកអំណោយ ធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងចែកជូនប្រជាពលរដ្ឋខ្វះខាត និងចាស់ជរាចំនួន២គ្រួសារ ស្ថិតក្នុងភូមិប៉ាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។ អំណោយសម្រាប់ទាំងពីរគ្រួសារ ដោយគ្រួសារទី១ ជាប្រជាពលរដ្ឋខ្វះខាត និងចាស់ជរាលោកយាយលោកតាពីរនាក់ប្តីប្រពន្ធមានអាយុជាង៩០ឆ្នាំហើយ ទទួលបានអង្ករចំនួន១បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ និងថវិកាចំនួន២០ម៉ឺនរៀល។ គ្រួសារទី២ជាប្រជាពលរដ្ឋខ្វះខាត និងមានជម្ងឺប្រចាំកាយ ទទួលបាន មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១ឡូត៍ ថវិកា១០ម៉ឺនរៀល។ ឆ្លៀតក្នុងឱកាសនោះ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ក៏បានចែកជូននូវប័ណ្ណសមធម៌ ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦នាក់ផងដែរ សម្រាប់ការការពិនិត្យសុខភាព និងព្យាបាលដោយឥតគិតថ្លៃពីសំណាក់មន្ទីរពេទ្យរដ្ឋ កំឡុងពេលមានជម្ងឺ ឬឈឺស្កាត់ផ្សេងៗ។
កម្លាំងនគរបាលនៃរបបអាណានិគមវៀតណាមបានចាប់ និងឃុំឃាំងខ្លួនជាបណ្ដោះអាសន្ន ព្រះតេជព្រះគុណ ថាច់ ចន្ទតារា (Thạch Chanh Đa Ra) ជាព្រះចៅអធិការវត្ត និងបរិស័ទវត្តទ្រនំសេក នាខេត្តលង់ហោរ ២រូបទៀត គឺ លោក គឹម ឃីម (Kim Khiêm) និង លោក ថាច់ វាសនា (Thạch Ve Sanal) ពីបទ “កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ” នាវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ដោយមន្ទីរនគរបាលសន្តិសុខ និងស៊ើបអង្កេត ខេត្តលង់ហោ នៃរបបអាណានិគមវៀតណាម ចោទពីបទថា ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមខាងលើ បានបំពានលើអ្វីដែលរបបវៀតណាមហៅថា កេងចំណេញសេរីភាព លទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ សិទ្ធនៃផលប្រយោជន៍ស្របច្បាប់ នៃអង្គការចាត់តាំង និងឯកជនតាមមាត្រា៣៣១ នៃច្បាប់ក្រមព្រហ្មទណ្ឌ របស់ប្រទេសវៀតណាម។ បណ្តាញទំនាក់ទំនងសង្គមវៀតណាមបានបង្ហោះព្រោងព្រាតជាសាធារណៈ […]