ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី៣១ ខែមីនា ឆ្នាំ២០២៤ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានធ្វើពិធីចែកនូវប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន២១នាក់ ក្រោមធអិបតីភាព លោក សឿង សុធាន ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងលោកស្រី អឿង សុគន្ធា ។
កម្មវិធីនេះបានរៀបចំដោយលោក ឈឺន សុជាតិ និងក្រុមការងារ នៃសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានធ្វើពិធីចែកជូនប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា គ្មានទីពឹង ប្រមាណ១៧៤នាក់ផងដែរ នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។