ព្រៃវែង៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ដឹកនាំដោយលោកប្រធាន សឿង សុធានី និងក្រុមការងារ បាននាំយកអំណោយ ធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងចែកជូនប្រជាពលរដ្ឋខ្វះខាត និងចាស់ជរាចំនួន២គ្រួសារ ស្ថិតក្នុងភូមិប៉ាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។
អំណោយសម្រាប់ទាំងពីរគ្រួសារ
ដោយគ្រួសារទី១ ជាប្រជាពលរដ្ឋខ្វះខាត និងចាស់ជរាលោកយាយលោកតាពីរនាក់ប្តីប្រពន្ធមានអាយុជាង៩០ឆ្នាំហើយ ទទួលបានអង្ករចំនួន១បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ និងថវិកាចំនួន២០ម៉ឺនរៀល។
គ្រួសារទី២ជាប្រជាពលរដ្ឋខ្វះខាត និងមានជម្ងឺប្រចាំកាយ ទទួលបាន មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១ឡូត៍ ថវិកា១០ម៉ឺនរៀល។
ឆ្លៀតក្នុងឱកាសនោះ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ក៏បានចែកជូននូវប័ណ្ណសមធម៌ ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦នាក់ផងដែរ សម្រាប់ការការពិនិត្យសុខភាព និងព្យាបាលដោយឥតគិតថ្លៃពីសំណាក់មន្ទីរពេទ្យរដ្ឋ កំឡុងពេលមានជម្ងឺ ឬឈឺស្កាត់ផ្សេងៗ។