កម្លាំងនគរបាលនៃរបបអាណានិគមវៀតណាមបានចាប់ និងឃុំឃាំងខ្លួនជាបណ្ដោះអាសន្ន ព្រះតេជព្រះគុណ ថាច់ ចន្ទតារា (Thạch Chanh Đa Ra) ជាព្រះចៅអធិការវត្ត និងបរិស័ទវត្តទ្រនំសេក នាខេត្តលង់ហោរ ២រូបទៀត គឺ លោក គឹម ឃីម (Kim Khiêm) និង លោក ថាច់ វាសនា (Thạch Ve Sanal) ពីបទ “កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ” នាវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ដោយមន្ទីរនគរបាលសន្តិសុខ និងស៊ើបអង្កេត ខេត្តលង់ហោ នៃរបបអាណានិគមវៀតណាម ចោទពីបទថា ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមខាងលើ បានបំពានលើអ្វីដែលរបបវៀតណាមហៅថា កេងចំណេញសេរីភាព លទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ សិទ្ធនៃផលប្រយោជន៍ស្របច្បាប់ នៃអង្គការចាត់តាំង និងឯកជនតាមមាត្រា៣៣១ នៃច្បាប់ក្រមព្រហ្មទណ្ឌ របស់ប្រទេសវៀតណាម។ បណ្តាញទំនាក់ទំនងសង្គមវៀតណាមបានបង្ហោះព្រោងព្រាតជាសាធារណៈ […]
ព័ត៌មាន
សៀមរាប៖ តាមរយៈក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរ នូវការងារជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ដោយបានរៀបផ្គុំថ្មទៅតាមលំនាំរូបរាងដើមនៃខ្លោងទ្វារឡើងវិញ ដើម្បីលើកតម្លៃសំណង់បុរាណ នេះបើយោងតាមការបង្ហោះនៅផេកផ្លូវការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ លោកស្រី នេត ស៊ីមន បុរាណវិទូ និងជាអ្នកមើលការខុសត្រូវនៅការដ្ឋានជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី បានឱ្យដឹងថា ការងារជួសជុលនៅខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនេះ ត្រូវបានអនុវត្តចំនួនពីរដំណាក់កាល។ ដំណាក់កាលទីមួយ នៅក្នុងឆ្នាំ២០២០ ដោយចាប់ផ្តើមប្រមូលឯកសារ សិក្សាអំពីរូបរាង សម្រង់ប្លង់ សិក្សាអំពីហានិភ័យរបស់ខ្លោងទ្វារ និងចុះបញ្ជីថ្មនៅរាយប៉ាយជុំវិញខ្លោងទ្វារ។ ដំណាក់កាលទីពីរ ចាប់ផ្តើមពីឆ្នាំ២០២២មក អនុវត្តគម្រោងជួសជុលពង្រឹងតែម្តង មានការងាររុះរើថ្មទាំងអស់ ចាប់ពីគ្រឹះរហូតដល់កំពូលខាងលើ ទើបរៀបចំពង្រឹងគ្រឹះផ្គុំទៅតាមលំនាំដើមវិញ និងបានបញ្ចប់ការជួសជុលជាស្ថាពរនាចុងឆ្នាំ២០២៣។ លោកស្រីថា បញ្ហាប្រឈមជាច្រើននៅក្នុងពេលរៀបផ្គុំថ្មឡើងវិញ ដោយសារថ្មបុរាណតែងមានល្បាក់។ ក្រោយបញ្ចប់ការងារជួសជុលជាស្ថាពរ អ្នកជំនាញរំពឹងថា ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី និងរឹងមាំឡើងវិញ ធានាសុវត្ថិភាពសម្រាប់ទេសចរឆ្លងកាត់ និងចូលមកផ្តិតយករូបភាពដ៏ស្រស់ស្អាតនៅទីនេះ។ ជាពិសេសបានលើកតម្លៃសំណង់បុរាណ រក្សាស្នាដៃទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។ […]
ប្រវត្តិសង្ខេប និងទិដ្ឋភាពខ្លះៗ យ៉ាងស្រស់គយគន់របស់ វត្តមង្គលឧទ្យាន ហៅ( វត្តកិញ្ឆាង )ស្ថិតក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង កម្ពុជាក្រោម។ វត្តមង្គលឧទ្យាន (កិញ្ឆាង) នឹងប្រារព្ធនូវពិធីបុណ្យសម្ភោធព្រះវិហារ និងបញ្ចុះខណ្ឌសីមា នៅថ្ងៃទី១,២,៣ ខែមិនា ឆ្នាំ២០២៤ ខាងមុខនេះ។
វិស័យអប់រំ ពិតជាសំខាន់ណាស់ ទៅាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដើម្បីឲ្យសង្គម និងប្រទេសជាតិយើងមានភាពរីកចម្រើន និងអភិវឌ្ឍន៍ អ្វីដែលសំខាន់ត្រូវបណ្តុះបណ្តាល និងកសាងនូវចំណេះដឹងក្នុងសង្គមជាមុនសិន ។ ក្រលេកមកមើលវិស័យអប់រំនៃពុទ្ធិកសិក្សាបច្ចុប្បន្ន នៅកម្ពុជាក្រោម ផ្ដោតសំខាន់តែទៅលើការរៀនអក្សរសាស្ត្រខ្មែរ ភាសាបាលី និងធម៌អាថ៌ ។ សាលាពុទ្ធិកសិក្សា គឺជាថ្នាលបណ្ដុះនូវចំណេះដឹងផ្សេងៗ សម្រាប់អ្នកបួស ឬបព្វជិតក្នុងព្រះពុទ្ធសាសនា ដើម្បីបានយល់ដឹងអំពីពុទ្ធវចនៈ ឬពាក្យទូន្មានអប់រំទាំងឡាយរបស់ព្រះសម្មាសម្ពុទ្ធ ។ ជាពិសេស បណ្ដុះបណ្ដាលកុលបុត្រខ្មែរក្រោម ដែលបួសជាសង្ឃ ចូលមកសិក្សាផ្លូវពុទ្ធចក្រ និងលុបបំបាត់គ្រោះអនក្ខរភាព នៅក្នុងសង្គមកម្ពុជាក្រោម ដើម្បីចូលរួមចំណែកលើកកម្ពស់ភាសាជាតិ និងតម្លៃព្រះពុទ្ធសាសនា ។ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វិស័យអប់រំផ្នែកពុទ្ធិក នៅដែនដីកម្ពុជាក្រោម មានការវិវត្តន៍គួរឲ្យកត់សម្គាល់ ដោយមានព្រះសង្ឃ ជាពិសេសយុវ័ន យុវតី កុមារជាច្រើន បានចូលមករៀនសូត្រ ក្រោយពីវ៉ាកងពីសាលារដ្ឋរយៈពេល ៣ ខែ ។ កម្មវិធីសិក្សាថ្នាក់ពុទ្ធិកសិក្សា នៅកម្ពុជាក្រោម ស្ថិតក្រោមការចាត់តាំងរបស់គណៈមន្ត្រីសង្ឃខ្មែរ ដែលមានឈ្មោះថា «សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ» […]
ក្រុមហ៊ុន Blue Circle របស់បារាំង ចាប់អារម្មណ៍វិនិយោគលើថាមពលកកើតឡើងវិញ ពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់នៅកម្ពុជាក្រោយក្រុមហ៊ុននេះបានកត់សម្គាល់ឃើញថាខេត្តចំនួនពីរនៅកម្ពុជា មានខេត្តកំពត និងខេត្តមណ្ឌលគិរី ដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់បាន។ ក្នុងកិច្ចជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង លោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើន នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Blue Circle និងអំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានគូសរំលេចជូនសម្តេចធិបតីថា ក្រុមហ៊ុន របស់លោក គឺជាក្រុមហ៊ុន មានជំនាញ និងបទពិសោធន៍ក្នុងអាជីវកម្មថាមពលកកើតឡើងវិញ ពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់ ហើយកន្លងមកតំណាងក្រុមហ៊ុនរបស់លោក បានធ្លាប់មកកាន់តំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ និងបានជួបពិភាក្សាជាមួយក្រុមហ៊ុនដែលជាដៃគូក្នុងស្រុក ក្នុងការសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្រ្តនៅកម្ពុជា និងរកទីតាំងដែលសម្បូរខ្យល់ ក្នុងកម្រិតល្បឿនល្អដែលអាចផលិតជាថាមពលអគ្គិសនីបាន។ […]
ទីបំផុតតៃវ៉ាន់រកបានមេដឹកនាំថ្មីរបស់ខ្លួនឃើញហើយ បន្ទាប់ពីលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ត្រូវបានពលរដ្ឋផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតឲ្យឈ្នះតំណែងជាប្រធានាធិបតីក្នុងសំឡេងគាំទ្រជិត ៥.៦ លានសំឡេង ឬ ៤០ ភាគរយនៃសំឡេងឆ្នោតបានការ ខណៈទាំងថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និងចិនសុទ្ធតែចេញមកប្រតិកម្មចំពោះការជ្រើសបានមេដឹកនាំថ្មីនេះ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី១៤ ខែមករានេះ ។ លោក Lai Ching-te (កណ្ដាល) លោក Chen Binhua អ្នកនាំពាក្យការិយាល័យចិនទទួលបន្ទុកកិច្ចការតៃវ៉ាន់បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា “ការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់នៅតែជារឿងចៀសមិនរួច ក្រោយលោក Lai Ching-te ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់កោះដែលរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកថាជាខេត្តមួយរបស់ខ្លួន” ។ នៅក្នុងសេចក្ដីថ្លែងការណ៍ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន Xinhua, លោក Binhua បានលើកឡើងទៀតថា ចិនសូមប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាព “ឯករាជ្យភាពតៃវ៉ាន់” ព្រមទាំងការជ្រៀតជ្រែកពីបរទេសផងដែរ ជាពិសេសលទ្ធផលឈ្នះឆ្នោតរបស់បក្ស DPP ក៏មិនអាចតំណាងឲ្យសាធារណមតិរបស់ដែនកោះមួយនេះនោះដែរ” ។ លោក Chen Binhua អ្នកនាំពាក្យរូបនេះបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតនេះនឹងមិនផ្លាស់ប្តូរ […]
វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងឆ្នាំ ២០២៤ នេះនឹងរៀបចំឡើងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមករា ក្នុងទីក្រុង Davos ប្រទេសស្វីស ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់ព្រះរាជាណាចក្រកម្ពុជា ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាមួយនេះផងដែរ ។ កិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ នៅរដូវរងានេះនឹងផ្ដោតលើកិច្ចពិភាក្សាជុំវិញមូលបទ “ការកសាងទំនុកចិត្តឡើងវិញ” ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាង ២,៨០០ នាក់មកពីវិស័យនយោបាយ ធុរកិច្ច សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយប្រមាណជា ១២០ ប្រទេស ។ ដូច្នេះអ្វីទៅជាវេទិកាសេដ្ឋកិច្ចពិភពលោក? បង្កើតឡើងនៅឆ្នាំណា និងដោយអ្នកណា ហើយមានគោលបំណងអ្វី? មានទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស, វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) គឺជាអង្គការអន្តរជាតិមិនស្វែងរកប្រាក់ចំណូល ឬប្រាក់ចំណេញ ដោយផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន ។ វេទិកាដែលតែងតែរៀបចំឡើងនៅខែមករាក្នុងទីក្រុង Davos ជារមនីយដ្ឋានតំបន់ភ្នំដ៏ស្រស់ត្រកាល គឺត្រូវបានកកើត និងលេចរូបរាងឡើងក្នុងឆ្នាំ […]
បែកធ្លាយវីដេអូ មន្ត្រីអាជ្ញាធរជាតិអប្សរា ប្រើប្រាស់ហិង្សាលើក្មេងប្រុសម្នាក់យ៉ាងចាស់ដៃនៅមុខប្រាសាទអង្គរវត្ត
សម្តេចធិបតី៖ «ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ ខ្ញុំសង្ឃឹមថាមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់(អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន»៕
ក្រសួងព័ត៌មាន នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានចេញការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្ដល់រង្វាន់ ដោយប្រើសកម្មភាពជម្រុញ អូសទាញឱ្យពលរដ្ឋឈ្លក់វង្វេងសេពគ្រឿងស្រវឹង។