វិស័យអប់រំ ពិតជាសំខាន់ណាស់ ទៅាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដើម្បីឲ្យសង្គម និងប្រទេសជាតិយើងមានភាពរីកចម្រើន និងអភិវឌ្ឍន៍ អ្វីដែលសំខាន់ត្រូវបណ្តុះបណ្តាល និងកសាងនូវចំណេះដឹងក្នុងសង្គមជាមុនសិន ។ ក្រលេកមកមើលវិស័យអប់រំនៃពុទ្ធិកសិក្សាបច្ចុប្បន្ន នៅកម្ពុជាក្រោម ផ្ដោតសំខាន់តែទៅលើការរៀនអក្សរសាស្ត្រខ្មែរ ភាសាបាលី និងធម៌អាថ៌ ។ សាលាពុទ្ធិកសិក្សា គឺជាថ្នាលបណ្ដុះនូវចំណេះដឹងផ្សេងៗ សម្រាប់អ្នកបួស ឬបព្វជិតក្នុងព្រះពុទ្ធសាសនា ដើម្បីបានយល់ដឹងអំពីពុទ្ធវចនៈ ឬពាក្យទូន្មានអប់រំទាំងឡាយរបស់ព្រះសម្មាសម្ពុទ្ធ ។ ជាពិសេស បណ្ដុះបណ្ដាលកុលបុត្រខ្មែរក្រោម ដែលបួសជាសង្ឃ ចូលមកសិក្សាផ្លូវពុទ្ធចក្រ និងលុបបំបាត់គ្រោះអនក្ខរភាព នៅក្នុងសង្គមកម្ពុជាក្រោម ដើម្បីចូលរួមចំណែកលើកកម្ពស់ភាសាជាតិ និងតម្លៃព្រះពុទ្ធសាសនា ។ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វិស័យអប់រំផ្នែកពុទ្ធិក នៅដែនដីកម្ពុជាក្រោម មានការវិវត្តន៍គួរឲ្យកត់សម្គាល់ ដោយមានព្រះសង្ឃ ជាពិសេសយុវ័ន យុវតី កុមារជាច្រើន បានចូលមករៀនសូត្រ ក្រោយពីវ៉ាកងពីសាលារដ្ឋរយៈពេល ៣ ខែ ។ កម្មវិធីសិក្សាថ្នាក់ពុទ្ធិកសិក្សា នៅកម្ពុជាក្រោម ស្ថិតក្រោមការចាត់តាំងរបស់គណៈមន្ត្រីសង្ឃខ្មែរ ដែលមានឈ្មោះថា «សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ» […]
សង្គម
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងតាមរយៈសេចក្តីជូនដំណឹងមួយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះថា មនុស្សមួយចំនួនតូចបានធ្វើសកម្មភាពជិះម៉ូតូនាំមុខរថយន្តគិលានសង្គ្រោះ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលជាសកម្មភាពបង្កឱ្យមានរូបភាពអវិជ្ជមាននូវភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ ភាពប៉ះពាល់ដល់ការសង្គ្រោះ និងភាពភ័ន្តច្រឡំមកលើមន្ទីរសុខាភិបាល។ មន្ទីរសុខាភិបាលបានបញ្ជាក់ថា មួយចំនួនតូចនោះ បានប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួនដោយមានការតុបតែងភ្លើងសញ្ញា ការបិតស្លាកសម្គាល់តាំងខ្លួនជាភ្នាក់ងារសង្គ្រោះ និងធ្វើសកម្មភាពសង្គ្រោះបឋមផ្សេងៗ នៅពេលដែលខ្លួនគ្មានវិជ្ជាជីវៈពិតប្រាកដ និងគ្មានការអនុញ្ញាតពីមន្ទីរសុខាភិបាល។ សកម្មភាពទាំងនេះ បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងអាចធ្វើឱ្យជនរងគ្រោះកាន់តែមានបញ្ហាសុខភាពធ្ងន់ធ្ងរបន្ថែមទៀត។ ជាមួយគ្នានេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានស្នើដល់សមត្ថកិច្ច ឃាត់ខ្លួនបុគ្គលដែលសកម្មភាពខុសច្បាប់នេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
ភ្នំពេញ៖ពិធីករលោកផាត អែនប៊ី ហៅVj Anbe បានភ្ជាប់ពាក្យជាមួយក្រមុំស្រុកត្រាំកក់ ខេត្តតាកែវនាងគួន សុជាតិ អាយុ២០ឆ្នាំកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ដែលធ្វើពិធីជប់លៀងដល់ទៅ២០តុ ទើបធ្វើឲ្យនារីមិនតិចនាក់ទេខកចិត្តដោយសារតែរូបលោក។គេឃើញមានតារាជិតស្និតមួយចំនួនដូចជាលោកម៉ារ៉ា ដូណា ,ញឹម ចាន់ថន និងស៊ឹម ថៃណា ជាដើមបានទៅសាទរលោកអែនប៊ី នៅថ្ងៃពិសេសរបស់លោកផងដែរទើបធ្វើឲ្យពិធីកររូបនេះរីករាយជាខ្លាំង។លោកអែនប៊ី បានចាត់ទុកថាថ្ងៃភ្ជាប់ពាក្យរបស់លោកគឺជាការបើកទំព័រជីវិតគូរបស់នៅដើមឆ្នាំ២០២៤ នេះតែម្ដង។ Vj អែនប៊ី បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថាគូដណ្ដឹងរបស់លោកជាអ្នកធ្វើការផ្នែកមួយនៃសិល្បៈដែរ ព្រោះគាត់ចេះច្រៀង ចេះរាំ និងមានវង្សតន្រ្ដីមួយនៅខេត្តតាកែវ ហើយលោកបានស្គាល់នាងអំឡុងពេលដែលលោកចុះទៅធ្វើពិធីករនៅទីនោះ។លោកអែនប៊ី ថាលោកបានស្វែងយល់ចិត្តគ្នាជាមួយគូដណ្ដឹងរយៈពេលទើបតែជាង៧ខែប៉ុណ្ណោះ ពោលគឺបើរាប់ជាថ្ងៃចំនួន២២៨ថ្ងៃគត់ ទើបសម្រេចចិត្តភ្ជាប់ពាក្យយកតែម្ដង។លោកថាចំណុចពិសេសដែលលោកស្រលាញ់ហើយឈានទៅភ្ជាប់ពាក្យជាមួយគូដណ្ដឹងលោកអ្នកនាងគួន សុជាតិ ដោយសារតែនាងជាមនុស្ស”ខ្ជិល” ។លោកប៊ី បញ្ជាក់ថាការខ្ជិលរបស់គូដណ្ដឹងលោកនាពេលនេះគឺសំដៅដល់ខ្ជិលឈ្លោះ ខ្ជិលប្រកែក និងតវ៉ា ទើបលោកគិតថានារីបែបនេះពិបាករកណាស់ ព្រោះក្រោយចាប់ដៃគ្នា នឹងគ្មានរឿងធំកើតឡើងឡើយ ។ គូរបញ្ជាក់ថាលោកផាន អែនប៊ី បានចាប់អាជីពជាពិធីកររយៈពេល១៥ឆ្នាំមកហើយ(២០០៩-២០២៤) ដែលធ្លាប់ជាប់លេខ២ក្នុងការប្រលងកម្មវិធីសាប៊ូកកៀបុរសឆ្នាំ២០០៧ និងប្រលងកម្មវិធី”ស្រ្ដីឆ្លាត ប្រុសឆ្លាត”របស់Ctn ឆ្នាំ២០០៨ ឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ តែមិនឈ្នះពាន […]
កិច្ចសម្ភាសន៍ជាមួយតារារ៉េបមកពីកម្ពុជាក្រោម គឺលោក សឺន ដារ៉ាត់ ( Da Rat) ដែលជាបេក្ខភាពដ៏ល្បី១រូបនៅក្នុងកម្មវិធី The Rapper Cambodia
ភ្នំពេញ៖ការប្រលងបវរកញ្ញាសាកលលោក ឆ្នាំ២០២៣ (Miss Global 2023) ដែលកន្លងមកធ្វើនៅវៀតណាមនោះពេលនេះបានរៀបចំ២ប្រទេសគឺនៅកម្ពុជាផងវៀតណាមផង ហើយសម្រាប់រដូវកាលឆ្នាំ២០២៣ នេះវគ្គផ្ដាច់ព្រ័ត្រធ្វើនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទូរទស្សន៍បាយ័នរៀបចំសហការណ៍ជាមួយផលិតកម្មមហាហង្សដែលមានលោកអ៊ិន សុភិន ជាអ្នកដឹកនាំ។បវរកញ្ញាទាំង៨២ប្រទេសទូទាំងសាកលលោកបានមកដល់កម្ពុជានិងឡើងបង្ហាញខ្លួនវគ្គបំពាក់ឆៀងជាផ្លូវការនៅស្ថានីយ៍ទូរទស្សន៍បាយ័នកាលពីរាត្រីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ហើយនៅថ្ងៃទី៣ ខែមករា ក្រុមបវរកញ្ញា ទាំងនោះនឹងធ្វើតំណើរទៅទស្សនកិច្ចនៅវៀតណាម ដើម្បីត្រៀមប្រកួតនៅថ្ងៃទី១៣ខែធ្នូ រៀបចំនៅកោះត្រល់ ។ លោកអ៊ិន សុភិន បានប្រាប់ថាមូលហេតុដែលMiss Global 2023 រៀបចំនៅ២ប្រទេសគឺកម្ពុជាផង វៀតណាមផង នោះគឺដោយសារតែលោកបានទិញសិទ្ធិ(license )ពីកម្មវិធីដែលមានមូលដ្ឋាននៅអាមេរិកមួយនេះពាក់កណ្ដាលជាមួយវៀតណាម ហើយគោលបំណងធំរបស់លោកគឺចង់ផ្សព្វផ្សាយពីអ្វីដែលកម្ពុជាមានទៅកាន់ពិភពលោកដើម្បីឲ្យគេស្គាល់ខ្មែរកាន់តែច្បាស់។លោកថាការងារមួយនេះលោកក៍បានពិភាក្សារជាមួយក្រួងវប្បធ័មនិងវិចិត្រសិល្បៈរួចហើយដែរនិងមានការអនុញ្ញាត្តិពីមន្រ្ដីពាក់ព័ន្ធឲ្យលោកធ្វើទើបលោកសហការណ៍ជាមួយស្ថានីយ៍ទូរទស្សន៍បាយ័នដើម្បីរៀបចំព្រឹត្តិការណ៍នេះឡើង។លោកបន្ថែមថាMiss Global 2023 នឹងវិលពីរៀតណាមមកដល់កម្ពុជាម្ដងទៀតនៅថ្ងៃទី១៤ ខែធ្នូ ដើម្បីត្រៀមប្រកួតវគ្គឈុតតំណាងជាតិនៅថ្ងៃទី១៦ ខែធ្នូ ហើយនឹងឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដែលកម្ពុជារៀបចំជាម្ចាស់ផ្ទះស្វែងរកជើងខ្លាំងTop 5 ចំនួន៥រូប។ លោកអ៊ិន សុភិន ថៅកែផលិតកម្មមហសហង្សរូបនេះបានឲ្យដឹងដែរថាសម្រាប់កម្ពុជាមានកញ្ញាលក្ខណ៍ មុនីអានីតា ដែលជាជ័យលាភីលំដាប់រងទី២កម្មវិធីMiss Supranational […]
លេខនៅលើសំបកកង់ឡានមានច្រើនខ្ទង់ណាស់ ដែលតួនីមួយៗសុទ្ធតែមានអត្ថន័យរៀងៗខ្លួន ហើយជឿថាមានប្រិយមិត្តខ្លះក៏យល់ខុសពីលេខទាំងនេះដែរ។ ថ្ងៃនេះ Khmer basak នឹងបង្ហាញ ពន្យល់លម្អិតអំពីលេខលើសំបកកង់ ក៏ដូចជាប្រាប់ពីរបៀបជ្រើសរើសកង់ដែលអ្នកចូលចិត្ត។ A. ប្រភេទសំបកកង់ អក្សរតួរដំបូងនឹងប្រាប់អ្នកថាសំបកនេះជាប្រភេទអ្វី ដោយចែកជា ៣ គឺ៖ P សម្រាប់ឡានគ្រួសារ LT សម្រាប់ឡានដឹកខ្នាតតូច ឬឡាន SUV ភីកអាប់ដែលមានទម្ងន់ធ្ងន់ ST សម្រាប់ប្រើលើរ៉ឺម៉កសណ្តោង B. ទទឹងសំបកកង់ គិតជាមីល្លីម៉ែត្រ លេខ៣ខ្ទង់បន្ទាប់ គឺជាលេខគិតជាមីល្លីម៉ែត្រសម្រាប់បញ្ជាក់ពីទទឹងនៃកង់។ ប្រសិនបើអ្នកចង់បានកង់រីកទទឹង ត្រូវរើសយកកង់ដែលមានលេខធំជាងលេខបច្ចុប្បន្ន។ C. កំពស់សំបកកង់ គិតជា % នៃទទឹង សំបកកង់មានទទឹង និងមានកម្ពស់ជញ្ជាំង ហើយលេខដែលនៅបន្ទាប់ពីលេខបីខ្ទង់នោះ គឺជាចំនួនភាគរយធៀបទៅនឹងទំហំទទឹង។ ឧទាហរណ៍សំបក 215/60 មានន័យថាកង់នោះមានទទឹង ២១៥មីល្លីម៉ែត្រ ជាមួយនឹងកំពស់ជញ្ជាំង ១២៩មីល្លីម៉ែត្រ។ ដូច្នេះប្រសិនបើអ្នកចង់បានកង់ក្រាស់ជាងមុន អ្នកអាចប្រើលេខទទឹងដដែល ប៉ុន្តែរើសលេខកំពស់ឲ្យច្រើនជាងមុន ឬក៏ជ្រើសរើសលេខទទឹងធំជាងមុន […]
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៣ និង០០នាទីរសៀល លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានអញ្ជើញជាអធិបតីក្នុងពិធីចែកជូននូវប័ណ្ណសមធ៌ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៤០គ្រួសារ ដោយមានការរៀបចំដោយលោក ឈឺន សុជាតិ ប្រធានក្រុមការងារសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងក្រុមការងារ ព្រមទាំងមានការសហការពីអាជ្ញាធរមូលដ្ឋាន ស្ថិតក្នុងភូមកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ដោយមានការយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងហានិភ័យ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជារជីវៈ ត្រូវផ្តល់នូវប័ណ្ណសមធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ ដើម្បីបានទទួលសេវាព្យាបាល និងពិនិត្យសុខភាពដោយពុំចាំបាច់ចំណាយថវិកា នៅតាមគ្រប់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ទូទាំងប្រទេស ។ ឆ្លើយតបនឹងតម្រូវការដ៏មានសារៈសំខាន់នេះ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងអាជ្ញាធរ បានចុះតាមមូលដ្ឋានដើម្បីពាំនាំអំពីអត្ថប្រយោជន៍នេះ ដល់ប្រជាពលរដ្ឋក្រីក្រ និងសម្របសម្រួលក្នុងការធ្វើប័ណ្ណសមធម៌ដើម្បីអោយប្រជាពលរដ្ឋក្រីក្រទាំងនោះទទួលបានការព្យាបាលជម្ងឺ និងថែរទាំសុខភាពដោយមិនអស់សេវាព្យាបាល កំឡុងពេលពួកគាត់មានជម្ងឺឈឺស្ងាត់ និងពិនិត្យសុខភាពផ្សេងៗ។ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីសមាគម និងអាជ្ញាធរមូលដ្ឋានក្នុងពិធីចែកប័ណ្ណសមធម៌នេះ ប្រជាពលរដ្ឋទាំង៤០នាក់ បានសម្តែងនូវភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជាពិសេសប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ជាមួយពួកគាត់ និងប្រជាលរដ្ឋទូទៅ៕ […]
កម្ពុជាក្រោម៖ សិល្បៈឌីជីថលបានក្លាយជាមធ្យោបាយដ៏មានឥទ្ធិពលមួយសម្រាប់ការលើកកម្ពស់ និងអភិរក្សបេតិកភណ្ឌវប្បធម៌ ហើយវិចិត្រករ ស៊ីម៉េត បានយកវាមកដាក់លើខ្លួនគាត់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ខ្មែរតាមរយៈជំនាញពិសេសរបស់គាត់។ Si Met ត្រូវបានគេស្គាល់ថា Cao Minh Thuận គឺជាសិល្បករខ្មែរ-កម្ពុជាក្រោម អាយុ២៣ឆ្នាំ មកខេត្តឃ្លាំង កម្ពុជាក្រោម។ SinMet បានបង្ហាញទេពកោសល្យ និងភាពអស្ចារ្យគួរឱ្យទាក់ទាញ និងភាពសម្បូរបែបនៃប្រពៃណី សិល្បៈ និងប្រវត្តិសាស្ត្រខ្មែរ ដោយបន្សល់ទុកនូវសញ្ញាណដែលមិនអាចបំភ្លេចបាននៅលើស្មារតីច្នៃប្រឌិតគេ។ SI Met បានប្រាប់ថា ដោយសារតែមានការជ្រោមជ្រែង និងលើកទឹកចិត្តពីឪពុកម្តាយ សាច់ញាតិ មិត្តភក្តិ និងលោកគ្រូ អ្នកគ្រូ ទើបរូបគេ ខិតខំបន្ថែមរហូតក្លាយជាអ្នកស្រលាញ់វប្បធម៌ខ្មែរយ៉ាងខ្លាំងពូកែ នៃស្នាដៃសិល្បៈឌីជីថលរបស់គាត់៕ តាមដានព័ត៌មាន៖ https://t.me/Khmersbasaknews សម្រាប់ការផ្តល់ព័ត៌មានទូទៅ៖ https://t.me/Khmerbasaknewstv24h
ភ្នំពេញ ៖ លោកអ៊ិន សុផារ៉ា តារាចម្រៀងនាទសវត្សរ៍ឆ្នាំ១៩៨០ ដែលត្រូវបានមហាជនស្គាល់ និងចងចាំ តាមរយៈបទចម្រៀងជាច្រើនបទ ដែលលោកបាននិពន្ធនិងច្រៀងដោយខ្លួនឯង ពិសេសបទ “បណ្តាំទួលស្លែង” បច្ចុប្បន្ននេះ ពេលនេះវ័យចាស់ បានធ្លាក់ខ្លួនក្រ ជួលផ្ទះគេរស់នៅ ជាមួយភរិយា ដោយលោកដើររើស និងទិញ-លក់អេតចាយ ចំណែកប្រពន្ធដើរស៊ីឈ្នួលលាងចានឱ្យគេ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ លោកអ៊ិន សុផារ៉ា ម្ចាស់បទ “បណ្តាំទួលស្លែង” ដែលបច្ចុប្បន្នមានអាយុ៧៣ឆ្នាំ បានរៀបរាប់ថា សព្វថ្ងៃនេះ លោកដើររើសនិងទិញ-លក់អេតចាយ ចំណែកប្រពន្ធលោក ដើរស៊ីឈ្នួលលាងចានឱ្យគេ តាមហាង ដើម្បី បានកម្រៃខ្លះៗមកដោះស្រាយជីវភាពប្រចាំថ្ងៃ បង់ថ្លៃទឹក ភ្លើង និងថ្លៃបន្ទប់ជួល ជាដើម ដោយសារគ្មានដីធ្លី ផ្ទះសម្បែងផ្ទាល់ខ្លួន។ លោកអ៊ិន សុផារ៉ា បានបញ្ជាក់ថា បន្ទប់ដែលលោកជួលស្នាក់នៅ ២នាក់ប្តីប្រពន្ធ ក្នុងខណ្ឌដង្កោ រាជធានី ភ្នំពេញ មានតម្លៃ ៤០ដុល្លារ ក្នុងមួយខែ […]
seeing how our clients and our featured partners are using the new publishing tools at their disposal. Not convinced that the new WordPress editor is powerful enough for enterprise clients? Think again!