មក​ដឹងអត្ថន័យលេខលើសំបកកង់ និងវិធីជ្រើសរើស​​ឱ្យ​បានត្រឹមត្រូវ


លេខនៅលើសំបកកង់ឡានមានច្រើនខ្ទង់ណាស់ ដែលតួនីមួយៗសុទ្ធតែមានអត្ថន័យរៀងៗខ្លួន ហើយជឿថាមានប្រិយមិត្តខ្លះក៏យល់ខុសពីលេខទាំងនេះដែរ។ ថ្ងៃនេះ Khmer basak នឹងបង្ហាញ ពន្យល់លម្អិតអំពីលេខលើសំបកកង់ ក៏ដូចជាប្រាប់ពីរបៀបជ្រើសរើសកង់ដែលអ្នកចូលចិត្ត។

A. ប្រភេទសំបកកង់

អក្សរតួរដំបូងនឹងប្រាប់អ្នកថាសំបកនេះជាប្រភេទអ្វី ដោយចែកជា ៣ គឺ៖

  • P សម្រាប់ឡានគ្រួសារ
  • LT សម្រាប់ឡានដឹកខ្នាតតូច ឬឡាន SUV ភីកអាប់ដែលមានទម្ងន់ធ្ងន់
  • ST សម្រាប់ប្រើលើរ៉ឺម៉កសណ្តោង

B. ទទឹងសំបកកង់ គិតជាមីល្លីម៉ែត្រ

លេខ៣ខ្ទង់បន្ទាប់ គឺជាលេខគិតជាមីល្លីម៉ែត្រសម្រាប់បញ្ជាក់ពីទទឹងនៃកង់។ ប្រសិនបើអ្នកចង់បានកង់រីកទទឹង ត្រូវរើសយកកង់ដែលមានលេខធំជាងលេខបច្ចុប្បន្ន។

C. កំពស់សំបកកង់ គិតជា % នៃទទឹង

សំបកកង់មានទទឹង និងមានកម្ពស់ជញ្ជាំង ហើយលេខដែលនៅបន្ទាប់ពីលេខបីខ្ទង់នោះ គឺជាចំនួនភាគរយធៀបទៅនឹងទំហំទទឹង។ ឧទាហរណ៍សំបក 215/60 មានន័យថាកង់នោះមានទទឹង ២១៥មីល្លីម៉ែត្រ ជាមួយនឹងកំពស់ជញ្ជាំង ១២៩មីល្លីម៉ែត្រ។ ដូច្នេះប្រសិនបើអ្នកចង់បានកង់ក្រាស់ជាងមុន អ្នកអាចប្រើលេខទទឹងដដែល ប៉ុន្តែរើសលេខកំពស់ឲ្យច្រើនជាងមុន ឬក៏ជ្រើសរើសលេខទទឹងធំជាងមុន នោះកម្ពស់ក៏ខ្ពស់ជាងមុនដែរ។

D. ប្រភេទក្រឡាខាងក្នុងសំបក

ក្រឡាក្នុងសំបកចែកចេញជាពីរគឺ R និង D ប៉ុន្តែគេកម្រឃើញមានប្រភេទ D ណាស់។ ប្រភេទអក្សរ R ជាកង់ប្រភេទ Radial ផ្គុំឡើងដោយសសៃនីឡុង ដែលលួសត្បាញចូលគ្នា ស្របតាមបណ្តោយបាតសំបកកង់។

D ជាប្រភេទកង់ធម្មតា មានក្រឡាក្នុងសំបកកង់ខ្វែងគ្នា ឃើញមានប្រើប្រាស់លើប្រភេទកង់រ៉ឺម៉កសណ្តោង។

E. ទំហំអង្កត់ផ្ចិតរង្វង់ខាងក្នុង(រង្វង់យ៉ាន់) គិតជាអ៊ីញ

ចំណុចនេះជឿថាបងប្អូនទាំងអស់គ្នាបានដឹងហើយ យ៉ាន់ទំហំប៉ុន្មានអ៊ីញ គឺរើសយកសំបកប៉ុណ្ណោះអ៊ីញគឺដឹងតែដាក់ត្រូវហើយ។

កន្លែងនេះសូមបញ្ជាក់បន្តិចថា ទំហំយ៉ាន់មិនអាចកំណត់ទំហំកង់ទាំងមូលបានទេ ដោយទំហំកង់ទាំងមូលគឺអាស្រ័យលើសំបកកង់ទៅវិញទេ។ ឧទាហរណ៍កង់ដែលបំពាក់លើរថយន្ត Pruis មានលេខ 215/45R17 មានទំហំតូចជាងកង់ដែលមានលើរថយន្ត SUV / Pick Up ដែលប្រើកង់ 265/65R17។

F. កម្រិតទម្ងន់ផ្ទុក

Load Index ឬកម្រិតទម្ងន់ផ្ទុកនឹងបញ្ជាក់ពីទម្ង់ដែលកង់នោះអាចទ្របាន។ តារាងលម្អិតនៅខាងក្រោម។

G. កម្រិតធន់នឹងល្បឿន

សំបកកង់នីមួយៗគឺមានចន្លោះសុវត្ថិភាពល្បឿនអតិបរមាខុសៗគ្នា ដូច្នេះហើយមុននឹងបើកបរលឿនគួរចាប់អារម្មណ៍មើលសិនតាតើសំបកដែលកំពុងប្រើប្រាស់នោះអាចទាំងទ្ររួចឬអត់។ តារាងលម្អិតនៅខាងក្រោម។

 

 


Next Post

Miss Global 2023 ប្រកួតផ្ដាច់ព្រ័ត្រនៅ​កម្ពុជា​ដែលមាន ៨២ប្រទេសចូលរួម ខណៈលោក​អ៊ិន សុភិន ជឿរជាក់ខ្ពស់លើ ល័ក្ខណ៍ មុនីអានីតា

Wed Jan 3 , 2024
Share on Facebook Tweet it Share on Reddit Email Total 0 Shares Share 0 Tweet 0 Share 0 ភ្នំពេញ៖ការប្រលងបវរកញ្ញាសាកលលោក ឆ្នាំ២០២៣ (Miss Global 2023) ដែល​កន្លងមក​ធ្វើនៅវៀត​ណាមនោះពេលនេះបានរៀបចំ២ប្រទេសគឺនៅកម្ពុជាផងវៀតណាមផង ហើយសម្រាប់រដូវកាលឆ្នាំ២០២៣ នេះវគ្គផ្ដាច់ព្រ័ត្រធ្វើនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទូរ​ទស្សន៍បាយ័នរៀបចំសហការណ៍ជាមួយផលិតកម្ម​មហាហង្សដែលមានលោកអ៊ិន សុភិន ជាអ្នកដឹក​នាំ។បវរកញ្ញាទាំង៨២ប្រទេសទូទាំងសាកលលោកបាន​មកដល់កម្ពុជានិងឡើង​បង្ហាញខ្លួនវគ្គបំពាក់ឆៀងជាផ្លូវការនៅស្ថានីយ៍ទូរទស្សន៍បាយ័នកាលពីរាត្រីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ហើយនៅថ្ងៃទី៣ ខែមករា ក្រុមបវរកញ្ញា ទាំងនោះនឹងធ្វើតំណើរទៅទស្សន​កិច្ច​នៅវៀត​ណាម ដើម្បីត្រៀមប្រកួតនៅថ្ងៃទី១៣ខែធ្នូ រៀបចំនៅកោះត្រល់ ។ Pin it Pin it Pin it លោកអ៊ិន សុភិន បានប្រាប់ថាមូលហេតុដែលMiss Global […]

អត្ថបទទាក់ទង

ព័ត៌មានទាន់ហេតុការណ៍

សារព័ត៌មាន ខ្មែរបាសាក់

ទស្សនៈវិស័យ

អង្គភាពសារព័ត៌មាន ខ្មែរបាសាក់ មានទស្សនវិស័យ និងគោលដៅ បម្រើផលប្រយោជន៍ដល់សង្គមជាតិតាមរយះការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទូទៅក្នុងសង្គមឲ្យបានដឹងដល់សាធារណៈជននូវព័ត៌មានទាន់ហេតុការណ៍ សន្តិសុខសង្គម ព្រឹត្តិការណ៍ជាតិសំខាន់ៗ ព័ត៌មានជាតិ អន្តរជាតិ ព័ត៌មានកីឡា សិល្បះ វប្បធម៌ ចំណេះដឹង សាសនា និងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងទិសដៅរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងផ្សព្វផ្សាយសេវាសាធារណះផ្សេងៗជូនដល់ប្រជាពលរដ្ឋ។ ផ្តល់នូវដំណឹងរបស់ប្រជាពលរដ្ឋដែលមានទុកលំបាកបានដឹងដល់រាជរដ្ឋាភិបាលតាមរយៈការផ្សព្វផ្សាយរបស់អង្គភាព។ ជួយផ្សព្វផ្សាយអំពីវប្បធម៌ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ឲ្យដឹងពីសុខទុក្ខរបស់ពួកគាត់ឲ្យដល់ដឹងដល់មហាជន និងថ្នាក់ដឹកនាំ។

Total
0
Share