បន្ទាប់ពីសំបកកង់ «Made in Cambodia» ឥឡូវបន្ត​ល្បីពីរឿង​រថយន្ត​ដំឡើង​នៅកម្ពុជាទៀត ដែល​ចេញ​លក់​ជាលើក​ដំបូង


អ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា កំពុងមានការចាប់អារម្មណ៍ និងចែករំលែកតៗគ្នាយ៉ាងច្រើនអំពីរថយន្តដែលដំឡើងក្នុងប្រទេស ត្រូវបានដាក់លក់នៅទីផ្សារក្នុងស្រុកជាលើកដំបូង នាដើមឆ្នាំ២០២៤នេះ។

រថយន្ត​​ដែល​ដំឡើង​ក្នុងស្រុក​នោះ គឺ​ជារបស់​ក្រុមហ៊ុន GTV Motor រួមមាន​ ប្រភេទ​ ភីកអាប់ SUV និងស៊ីដេន ហើយក្រៅពីនេះក៏មានប្រភេទ MPV និង Truck ផងដែរ។ ក្នុងនោះ​សម្រាប់ម៉ូឌែល KAIN ដែល​ជាប្រភេទ SUV ខ្នាតកណ្តាល មានតម្លៃជាង ៣ម៉ឺនដុល្លារ និង​ម៉ូឌែល Krusar ដែលជាកូនកាត់ SUV-Pick up តម្លៃ​ជាង ២ម៉ឺន ៧ពាន់ដុល្លារ ហើយ​ជាពិសេស​កាន់តែធូរថ្លៃទៀតនោះ គឺម៉ូឌែល Soben តម្លៃតែ ១៩ ៩៩៩ដុល្លារតែប៉ុណ្ណោះ។

ការបញ្ចេញ​លក់​រថយន្ត​ដំឡើងក្នុងស្រុកនេះ គឺ​ជាសញ្ញាវិជ្ជមាន​ដ៏ល្អបំផុត​មួយ​ទៀត​ក្នុងវិស័យ​ឧស្សាហកម្ម​យានយន្ត​នៅកម្ពុជា បន្ទាប់ពីថ្មីៗនេះ ក៏មានការ​បញ្ចេញ​លក់​សំបកកង់​ដែល​ផលិត​នៅកម្ពុជាផងដែរ។

បើតាម​ក្រុមហ៊ុន GTV Motor បានបង្ហោះ​នៅលើផេកហ្វេសប៊ុករបស់ខ្លួនថា ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ជាមួយ «គម្រោងរថយន្តជាតិប្រទេសកម្ពុជា ដែលបង្កើតឡើងក្នុងគោលបំណងជួយដល់ការដឹកនាំការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ឧស្សាហកម្មរថយន្តក្នុងស្រុក។ ការចាប់ផ្តើមរបស់ GTV MOTOR គឺជាការចាប់ផ្តើមនៃដំណើរដំបូងបំផុងសម្រាប់ម៉ាករថយន្តជាតិកម្ពុជា»។

មានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ២ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រោងចក្រដំឡើងរថយន្តមួយនេះ នឹងចាប់ផ្តើមបើកដំណើរការដំឡើងរថយន្តចាប់ពីដើមឆ្នាំ២០២៤ ដោយដំឡើងនូវប្រភេទរថយន្ត ៥ម៉ូឌែល ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

GTV MOTOR ក៏ជារោងចក្រដំឡើង និងនាំចេញរថយន្តរបស់ក្រុមហ៊ុនដ៏ល្បីឈ្មោះ Volkswagen ដែលជាក្រុមហ៊ុនអាលឺម៉ង់ នៅអាស៊ីអាគ្នេយ៍ផងដែរ។ រោងចក្រថ្មីនេះគ្របដណ្តប់លើផ្ទៃដី ១០ម៉ឺនម៉ែត្រការ៉េ ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំ រហូតដល់ ៣៥ ០០០គ្រឿង។

ក្នុងរយៈពេល២ ឆ្នាំកន្លងមកនេះ GTV MOTOR បាន​យកចិត្តទុកដាក់​លើការច្នៃប្រឌិតបច្ចេកវិទ្យា ដោយបង្កើតបាននូវ វិទ្យាស្ថានស្រាវជ្រាវអេឡិចត្រូនិចរថយន្ត GTV (AERI) ដែលវិទ្យាស្ថានទាំងនោះមាននៅប្រទេស កម្ពុជា អាល្លឺម៉ង់ ចិន ជប៉ុន និងសិង្ហបុរី៕


Next Post

គួរធ្វើម៉េច បើសង្ស័យថា មានគេកំពុងព្យាយាមគ្រប់គ្រងទូរសព្ទដៃរបស់យើង?

Sun Jan 14 , 2024
Share on Facebook Tweet it Share on Reddit Email Total 0 Shares Share 0 Tweet 0 Share 0 បច្ចេកវិទ្យាកាន់តែវិវត្តន៍ទៅមុខ តែអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាភាគច្រើន មិនសូវជាបានយល់ច្បាស់ ពីគុណតម្លៃ និងគុណវិបត្តិនៃបច្ចេកវិទ្យាប៉ុន្មានទេ។ ជាទូទៅ ជនអនាមិក (Hacker) តែងមានវិធីសាស្ត្រ និងរបៀប​ដែលអាចលួចយ​កទិន្នន័យផ្ទាល់ខ្លួនរបស់យើងបាន មិនថាតាមមធ្យោបាយបោកបន្លំដោយប្រយោល ឬតាមប្រព័ន្ធ​បច្ចេកវិទ្យានោះទេ ដូចជាចូលទៅ​គ្រប់គ្រងគណនី​បណ្តាញ​ទំនាក់ទំនងសង្គម ឬកម្មវិធីធនាគារតាមប្រព័ន្ធអនឡាញជាដើម។ នៅពេលនេះ ខ្មែរបាសាក់ សូមណែនាំគន្លឹះខ្លះៗ ដើម្បីទប់ស្កាត់ហនិភ័យខាងលើបានទាន់ពេលវេលា។ Pin it ១. ផ្លាស់ប្តូរលេខ/ពាក្យសម្ងាត់ភ្លាមៗ   ជាទូទៅ យើងនឹងអាចដឹងបាន តាមរយៈការកំណត់មុខងារសុវត្ថិភាពមួយចំនួន។ បើសិនជាមានអ្នកកំពុងព្យាយាមធ្វើ សកម្មភាពអ្វីមួយលើកម្មវិធីទូរសព្ទដៃ នោះវានឹងលោត notification ពីកម្មវិធីទាំងនោះ ឬ […]

អត្ថបទទាក់ទង

ព័ត៌មានទាន់ហេតុការណ៍

សារព័ត៌មាន ខ្មែរបាសាក់

ទស្សនៈវិស័យ

អង្គភាពសារព័ត៌មាន ខ្មែរបាសាក់ មានទស្សនវិស័យ និងគោលដៅ បម្រើផលប្រយោជន៍ដល់សង្គមជាតិតាមរយះការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទូទៅក្នុងសង្គមឲ្យបានដឹងដល់សាធារណៈជននូវព័ត៌មានទាន់ហេតុការណ៍ សន្តិសុខសង្គម ព្រឹត្តិការណ៍ជាតិសំខាន់ៗ ព័ត៌មានជាតិ អន្តរជាតិ ព័ត៌មានកីឡា សិល្បះ វប្បធម៌ ចំណេះដឹង សាសនា និងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងទិសដៅរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងផ្សព្វផ្សាយសេវាសាធារណះផ្សេងៗជូនដល់ប្រជាពលរដ្ឋ។ ផ្តល់នូវដំណឹងរបស់ប្រជាពលរដ្ឋដែលមានទុកលំបាកបានដឹងដល់រាជរដ្ឋាភិបាលតាមរយៈការផ្សព្វផ្សាយរបស់អង្គភាព។ ជួយផ្សព្វផ្សាយអំពីវប្បធម៌ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ឲ្យដឹងពីសុខទុក្ខរបស់ពួកគាត់ឲ្យដល់ដឹងដល់មហាជន និងថ្នាក់ដឹកនាំ។

Total
0
Share