ក្រុមហ៊ុន Apple កំពុងដុតដៃដុតជើងផលិតវ៉ែនតា Vision Pro ដែលជាផលិតផលថ្មីសន្លាងរបស់ខ្លួន ដោយនឹងចាប់ផ្តើមបញ្ចេញលក់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះហើយ។
បើតាមការចុះផ្សាយរបស់ Bloomberg ឱ្យដឹងថា ការផលិតវ៉ែនតា កំពុងតែសម្រុកខ្លាំងពេញលេញនៅរោងចក្រក្នុងប្រទេសចិន ជាច្រើនសប្តាហ៍មកហើយ។ យ៉ាងណាមិញ ការលក់វ៉ែនតា Vision Pro គឺនឹងមានកំណត់ដោយចាប់ផ្តើមដំបូងពីទីផ្សារអាមេរិកទៅមុន ក្នុងតម្លៃប្រហែល ៣៥០០ដុល្លារក្នុង១គ្រឿង។
គួរដឹងថា Apple បានបញ្ចេញវ៉ែនតា Vision Pro នេះ និងប្រព័ន្ធប្រតិបត្តិការ visionOS កាលពីខែមិថុនា ឆ្នាំ២០២៣។
មុខងារមួយរបស់វ៉ែនតា VR របស់ Apple គឺវាអាចអនុញ្ញាតឱ្យអ្នកប្រើអាចផ្លាស់ប្តូរបរិយាកាសនៅជុំវិញខ្លួនបាន ប្រៀបដូចនៅកំពុងស្ថិតនៅក្នុងបរិយាកាសនោះពិតៗ តែម្តង។ ចំពោះបរិយាកាស ដែលវែនតា Vision Pro អាចផ្លាស់ប្តូរបាន មានចំនួន ១៣ ដែលមានដូចជា៖
- Haleakala
- Yosemite
- Sky
- Joshua Tree
- Lake Vrangla
- Mount Hood
- The Moon
- White Sands
- Winter Light
- Fall Light
- Summer Light
- Spring Lightអ្នកប្រើអាចបើកមុខងារផ្លាស់ប្តូរបរិយាកាស នៅក្នុងវែនតា Vision Pro ដើម្បីធ្វើជា background សម្រាប់ទស្សនាភាពយន្ត និង បើកប្រើប្រាស់កម្មវិធី Apps ឫ ធ្វើការហៅចេញទៅកាន់នរណាម្នាក់។វ៉ែនតា VR នេះ ជាផលិតផលបដិវត្តន៍បច្ចេកវិទ្យា ដោយបានរួមបញ្ចូលគ្នានូវ ពិភពនិមិត្ត (Virtual Reality) និង ពិភពពិត ហើយផលិតផលនេះ នឹងផ្លាស់ប្តូររបៀបប្រើប្រាស់ របស់មនុស្សពាក់ព័ន្ធជាមួយបច្ចេកវិទ្យា របៀបទាក់ទងប្រាស្រ័យគ្នា និងរួមទាំង ពិភពលោកទាំងមូល៕