ឡានឆេះអត់ស្មើ ឬញ័រក្បាលឡាន កុំគិតត្រឹមប៊ូស៊ី ឬម៉ូប៊ីន សូមគិតដល់៤ចំណុចនេះ


នៅពេល​រថយន្តដំណើរការ​មិនស្រួល ឆេះអត់ស្មើ ឬញ័រកន្រ្តាក់ៗជាដើម​ អ្នកបើកបរភាគច្រើន​តែងគិតដល់​ការខូចប៊ូស៊ី ឬម៉ូប៊ីន។ ក្នុងករណីខ្លះ បញ្ហា​ប៊ិចសាំង ក៏​ធ្វើឱ្យរថយន្តដំណើរការ​មិនស្រួលបែបនេះ​ដែរ ប៉ុន្តែ​មានចំណុច​មួយចំនួនទៀត ដែល​លោក​អ្នកអាចកត់សម្គាល់​បានថា វាគឺ​ជាបញ្ហា​ប្រព័ន្ធប៊ិចសាំងនេះ​តែម្តង។

១. ចេញសញ្ញា Check ជាន់ស្ទក់ និង​ឡានឆេះអត់ស្មើ

ករណីនេះ​ គឺ​ស្រដៀងខ្លាំងណាស់ នឹង​បញ្ហាម៉ូប៊ីន និងប៊ូស៊ី។ ដូច្នេះ​មានតែប្រើឧបករណ៍ស្កេន Check តែប៉ុណ្ណោះ ដើម្បីដឹងលេខកូតរបស់វា។ ជាទូទៅ​ប្រព័ន្ធប៊ិចសាំង មានលេខកូត Check ដូចជា P0261, P0266 និង P0253 ជាដើម។

២. ធំក្លិនសាំង

នៅពេល​កំពុងធ្វើដំណើរ ស្រាប់តែធំក្លិនសាំងខ្លាំង​ក្នុង​កាប៊ីន នោះ​បញ្ជាក់​ថា អាចនឹង​មានលេចធ្លាយ​ក្នុងប្រព័ន្ធ​ប៊ិចសាំង​នេះ។

៣. ចេញផ្សែង

នៅពេល​ប្រព័ន្ធប៊ិចសាំង​មាន​បញ្ហា ធ្វើឱ្យការដុត​រវាង​សាំង និងល្បាយខ្យល់​ក្នុងបន្ទប់ចំហេះមិនត្រឹមត្រូវ ឬមានសាំង​ច្រើនដែលមិនត្រូវបានដុត បណ្តាល​ឱ្យហូរ​ចូល​ដល់ប្រព័ន្ធបញ្ចេញផ្សែង ហើយ​មាន​ផ្សែង​ខ្មៅ​ចេញតាមបំពង់ស៊ឺមុំាងទៀតផង។

៤. រថយន្តស៊ីសាំងជាងមុន

ជាការពិតណាស់ ប្រសិន​មានការលេច​ធ្លាយ​ក្នុងប្រព័ន្ធប៊ិចសាំង ឬខូចប៊ិចសាំង វា​នឹង​បណ្តាល​ឱ្យមានការប្រើប្រាស់​បរិមាណសាំង​ច្រើនជាងមុនផងដែរ។

ចំពោះ​មូលហេតុចម្បងមួយ​ដែលបណ្តាល​ឱ្យខូច​ប្រព័ន្ធប៊ិចសាំង គឺ​ការចាក់សាំង​ដែល​គ្មានគុណភាព ធ្វើឱ្យមាន​កំណកធូលី និងកំបោរ​ច្រើន ក្នុងធុងសាំង​ ប៉ះពាល់​ដល់លំហូរ​សាំង​ក្នុងប្រព័ន្ធ។

ត្រង់​ចំណុចនេះដែរ អ្នកជំនាញ​បាន​ណែនាំ​ឱ្យ​លាងប៊ិចសាំង​ម្តង​រាល់ ២ម៉ឺន ទៅ៣ម៉ឺនម៉ាយល៍។ ចំពោះការលាងប៊ិចសាំង អាច​ធ្វើឡើង​ដោយដោះប៊ិចសាំងចេញមកក្រៅដើម្បីលាងសម្អាត និងវិធីមួយទៀត គឺ​ការប្រើ​ប្រេងលាងប៊ិចសាំង ឬ Fuel Injector Cleaner ដោយការចាក់ចូល​ក្នុងធុងសាំង៕

 


Next Post

បន្ទាប់ពីសំបកកង់ «Made in Cambodia» ឥឡូវបន្ត​ល្បីពីរឿង​រថយន្ត​ដំឡើង​នៅកម្ពុជាទៀត ដែល​ចេញ​លក់​ជាលើក​ដំបូង

Sun Jan 14 , 2024
Share on Facebook Tweet it Share on Reddit Email Total 0 Shares Share 0 Tweet 0 Share 0 អ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា កំពុងមានការចាប់អារម្មណ៍ និងចែករំលែកតៗគ្នាយ៉ាងច្រើនអំពីរថយន្តដែលដំឡើងក្នុងប្រទេស ត្រូវបានដាក់លក់នៅទីផ្សារក្នុងស្រុកជាលើកដំបូង នាដើមឆ្នាំ២០២៤នេះ។ រថយន្ត​​ដែល​ដំឡើង​ក្នុងស្រុក​នោះ គឺ​ជារបស់​ក្រុមហ៊ុន GTV Motor រួមមាន​ ប្រភេទ​ ភីកអាប់ SUV និងស៊ីដេន ហើយក្រៅពីនេះក៏មានប្រភេទ MPV និង Truck ផងដែរ។ ក្នុងនោះ​សម្រាប់ម៉ូឌែល KAIN ដែល​ជាប្រភេទ SUV ខ្នាតកណ្តាល មានតម្លៃជាង ៣ម៉ឺនដុល្លារ និង​ម៉ូឌែល Krusar ដែលជាកូនកាត់ SUV-Pick up តម្លៃ​ជាង […]

អត្ថបទទាក់ទង

ព័ត៌មានទាន់ហេតុការណ៍

សារព័ត៌មាន ខ្មែរបាសាក់

ទស្សនៈវិស័យ

អង្គភាពសារព័ត៌មាន ខ្មែរបាសាក់ មានទស្សនវិស័យ និងគោលដៅ បម្រើផលប្រយោជន៍ដល់សង្គមជាតិតាមរយះការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទូទៅក្នុងសង្គមឲ្យបានដឹងដល់សាធារណៈជននូវព័ត៌មានទាន់ហេតុការណ៍ សន្តិសុខសង្គម ព្រឹត្តិការណ៍ជាតិសំខាន់ៗ ព័ត៌មានជាតិ អន្តរជាតិ ព័ត៌មានកីឡា សិល្បះ វប្បធម៌ ចំណេះដឹង សាសនា និងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងទិសដៅរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងផ្សព្វផ្សាយសេវាសាធារណះផ្សេងៗជូនដល់ប្រជាពលរដ្ឋ។ ផ្តល់នូវដំណឹងរបស់ប្រជាពលរដ្ឋដែលមានទុកលំបាកបានដឹងដល់រាជរដ្ឋាភិបាលតាមរយៈការផ្សព្វផ្សាយរបស់អង្គភាព។ ជួយផ្សព្វផ្សាយអំពីវប្បធម៌ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ឲ្យដឹងពីសុខទុក្ខរបស់ពួកគាត់ឲ្យដល់ដឹងដល់មហាជន និងថ្នាក់ដឹកនាំ។

Total
0
Share