សមាគមសម្បុរសធម៌ខ្មែរកម្ពុជាក្រោមដែលដឹកនាំដោយលោក សឿង សុធានី ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកសមាជិកា តំណាងឱ្យខ្មែរកម្ពុជាក្រោម សូមគោរពអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ពីសាកលវិទ្យាល័យ ដុងហ្គុកវាយស៍ (Dongguk Wise University) សាធារណរដ្ឋកូរ៉េ។ ការទទួលបានសញ្ញាបត្រនេះគឺមានការទទួលស្គាល់ទាំងក្នុងលក្ខណ៍តំបន់ និងលក្ខណ៍អន្តរជាតិដោយបូករួមទាំងសញ្ញាបត្រផ្សេងៗទៀតដែលសម្តេចទទួលបានគឺជាសក្ខីកម្មដែលបញ្ជាក់អំពីស្នាដៃ សមត្ថភាព និងទឹកចិត្តមហាសប្បុរសធម៌របស់សម្តេចដែលសង្គ្រោះមនុស្សរាប់លាននាក់និងរក្សាបាននូវសន្តិភាព ព្រមទាំងសមិទ្ធផលនៃការអភិវឌ្ឍយ៉ាងផុលផុសរហូតមកដល់បច្ចុប្បន្ន។ ការទទួលបាននេះគឺជាមហាកិត្តិយសរបស់សម្តេច ក៏ដូចជាមហាកិត្តិយសរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
សង្គម
ប្រវត្តិ វត្តពោធិព្រឹក្សថ្កូវ (ព.ស ២១០១ គ.ស ១៥៥៧) ស្ថិតក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង កម្ពុជាក្រោម។
សាស្ត្រាចារ្យ សំបូ ម៉ាណ្ណារ៉ា ៖ ការចោទប្រកាន់ខ្មែរគ្នាឯង អាយ៉ងយួន បាននាំឲ្យខ្មែរខ្លួនឯងមានសង្គ្រាម។
រំឭកអនុស្សាវរីយ៍ ព្រះមេគណខេត្តព្រះត្រពាំង បាននិមន្តមកសួរសុខទុក្ខសម្តេចព្រះ ពិន សែម
ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី៣១ ខែមីនា ឆ្នាំ២០២៤ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានធ្វើពិធីចែកនូវប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន២១នាក់ ក្រោមធអិបតីភាព លោក សឿង សុធាន ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងលោកស្រី អឿង សុគន្ធា ។ កម្មវិធីនេះបានរៀបចំដោយលោក ឈឺន សុជាតិ និងក្រុមការងារ នៃសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានធ្វើពិធីចែកជូនប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា គ្មានទីពឹង ប្រមាណ១៧៤នាក់ផងដែរ នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅសាលាសង្កាត់ស្ទឹងមានជ័យទី២ មានកម្មវិធីចែកជូននូវប័ណ្ណសមធម៌សុខាភិបាល ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន១៧៤គ្រួសារ ។ កម្មវិធីនេះបានរៀបចំដោយសមាគសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងមានការគោរពអញ្ជើញពីលោក សឿង សុធានី ប្រធានសមគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ជាអធិបតី និងមានការចូលរួមសហការពីលោក លួស ស៊ីហា ប្រធានសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្ត និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា និងលោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ នៅសាលាសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ថ្លែងក្នុងពិធីចែកជូននូវប័ណ្ណសមធម៌សុខាភិបាលនេះ លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានលើកឡើងថា ការធ្វើប័ណ្ណសមធម៌នេះ គឺសមាគមបានធ្វើឡើងជូនដល់ប្រជាពលរដ្ឋក្រក្រីពិតប្រាដក ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ សាសនា ពិសេសលោកបានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរក្រោម ដែលអញ្ជើញចាកចេញពីដែនដីកម្ពុជាក្រោម មករស់នៅព្រះរាជាណាចក្រកម្ពុជា ឬរាជធានីភ្នំពេញ សូមបងប្អូនមេត្តាប្រញាប់ធ្វើលិខិតស្នាមឲ្យបានត្រឹមត្រូវ ដើម្បីក្លាយជាប្រជាពលរដ្ឋខ្មែរស្របច្បាប់ និងបានសំណូមពរឲ្យបងប្អូនខ្មែរក្រោម ដែលរស់នៅប្រទេសកម្ពុជា ដែលមានជីវភាពក្រីក្រ សូមរុះរាន់ទំនាក់ទំនងមកក្រុមការងារដើម្បីរៀមចំឯកសារធ្វើប័ណ្ណសមធម៌ដូចប្រជាពលរដ្ឋខ្មែរខ្វះខាតទូទៅផងដែរ។ លោក សឿង […]
ព្រៃវែង៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ដឹកនាំដោយលោកប្រធាន សឿង សុធានី និងក្រុមការងារ បាននាំយកអំណោយ ធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងចែកជូនប្រជាពលរដ្ឋខ្វះខាត និងចាស់ជរាចំនួន២គ្រួសារ ស្ថិតក្នុងភូមិប៉ាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។ អំណោយសម្រាប់ទាំងពីរគ្រួសារ ដោយគ្រួសារទី១ ជាប្រជាពលរដ្ឋខ្វះខាត និងចាស់ជរាលោកយាយលោកតាពីរនាក់ប្តីប្រពន្ធមានអាយុជាង៩០ឆ្នាំហើយ ទទួលបានអង្ករចំនួន១បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ និងថវិកាចំនួន២០ម៉ឺនរៀល។ គ្រួសារទី២ជាប្រជាពលរដ្ឋខ្វះខាត និងមានជម្ងឺប្រចាំកាយ ទទួលបាន មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១ឡូត៍ ថវិកា១០ម៉ឺនរៀល។ ឆ្លៀតក្នុងឱកាសនោះ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ក៏បានចែកជូននូវប័ណ្ណសមធម៌ ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦នាក់ផងដែរ សម្រាប់ការការពិនិត្យសុខភាព និងព្យាបាលដោយឥតគិតថ្លៃពីសំណាក់មន្ទីរពេទ្យរដ្ឋ កំឡុងពេលមានជម្ងឺ ឬឈឺស្កាត់ផ្សេងៗ។
កម្លាំងនគរបាលនៃរបបអាណានិគមវៀតណាមបានចាប់ និងឃុំឃាំងខ្លួនជាបណ្ដោះអាសន្ន ព្រះតេជព្រះគុណ ថាច់ ចន្ទតារា (Thạch Chanh Đa Ra) ជាព្រះចៅអធិការវត្ត និងបរិស័ទវត្តទ្រនំសេក នាខេត្តលង់ហោរ ២រូបទៀត គឺ លោក គឹម ឃីម (Kim Khiêm) និង លោក ថាច់ វាសនា (Thạch Ve Sanal) ពីបទ “កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ” នាវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ដោយមន្ទីរនគរបាលសន្តិសុខ និងស៊ើបអង្កេត ខេត្តលង់ហោ នៃរបបអាណានិគមវៀតណាម ចោទពីបទថា ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមខាងលើ បានបំពានលើអ្វីដែលរបបវៀតណាមហៅថា កេងចំណេញសេរីភាព លទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ សិទ្ធនៃផលប្រយោជន៍ស្របច្បាប់ នៃអង្គការចាត់តាំង និងឯកជនតាមមាត្រា៣៣១ នៃច្បាប់ក្រមព្រហ្មទណ្ឌ របស់ប្រទេសវៀតណាម។ បណ្តាញទំនាក់ទំនងសង្គមវៀតណាមបានបង្ហោះព្រោងព្រាតជាសាធារណៈ […]
ជីវប្រវត្តិសម្តេចពោធិសាលរាជ សឺន ឌៀប អតីតចៅហ្វាយខេត្តឃ្លាំង និងជាឧកញ៉ាយមរាជ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មន្ត្រីចតុស្តម្ភ ក្នុងរជ្ជកាលព្រះបាទនរោត្តម និងរជ្ជកាលព្រះបាទ ព្រះស៊ីសុវត្ថិ
ប្រវត្តិសង្ខេប និងទិដ្ឋភាពខ្លះៗ យ៉ាងស្រស់គយគន់របស់ វត្តមង្គលឧទ្យាន ហៅ( វត្តកិញ្ឆាង )ស្ថិតក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង កម្ពុជាក្រោម។ វត្តមង្គលឧទ្យាន (កិញ្ឆាង) នឹងប្រារព្ធនូវពិធីបុណ្យសម្ភោធព្រះវិហារ និងបញ្ចុះខណ្ឌសីមា នៅថ្ងៃទី១,២,៣ ខែមិនា ឆ្នាំ២០២៤ ខាងមុខនេះ។