ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំនំខ្មែរដាក់ជូនជាភ្ញៀវទេសចរ ស្គាល់ពីរស់ជាតិ និង ទទួលបានការពេញចិត្ត និង គាំទ្រយ៉ាងខ្លាំង។ លោកស្រី William Daniel ជនជាតិកាណាដា វ័យ៥៥ឆ្នាំ គាត់បានលើកឡើងថា ប្រទេសកម្ពុជាពិតជាកក់ក្តៅណាស់ មានប្រជាជនរួសរាយរាក់ទាក់ និង មានការទទួលស្វាគមន៍យ៉ាងល្អឥតខ្ចោះ ដែលខ្ញុំនឹកស្មានមិនដល់។ វត្តមានរបស់ Westerdam នាពេលនេះជាការរម្លឹកឡើងវិញអំពីទឹកចិត្តមនុស្សធម៌ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជាដែលបានធ្វើចំពោះក្រុមនាវិកនិងអ្នកទេសចរដែលជួបនឹងគ្រោះអាសន្ន ហើយគ្មានអ្នកណាហ៊ានជួយ។ វត្តមានជាថ្មីរបស់នាវានេះ ក៏ជាការដឹងគុណមិនភ្លេចរបស់ម្ចាស់នាវានិងអ្នកទេសចរក្នុងនាវាក៏ដូចជាក្រុមគ្រួសាររបស់ពួកគេចំពោះសម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា។ វត្តមាននាវា Westerdam ជាថ្មីនៅលើទឹកដីកម្ពុជាគឺជាសាររម្លឹកឡើងវិញអំពីកេរ្តិ៍ឈ្មោះរបស់កម្ពុជាដែលល្បីរន្ទឺសុះសាយថា ជាប្រទេសតូចដែលមានបេះដូងធំ។ អ្នកសាងប្រវត្តិសាស្ត្រថ្មីនេះឱ្យកម្ពុជាក៏ជាសម្តេចតេជោ ហ៊ុន សែន៕ ប្រភព៖ ទទក តាមដានព័ត៌មាន៖ https://t.me/Khmersbasaknews សម្រាប់ការផ្តល់ព័ត៌មានទូទៅ៖ https://t.me/Khmerbasaknewstv24h
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ។ ទឹកសំណល់កខ្វក់ដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ បានកើនឡើងយ៉ាងឆាប់រហ័សដោយសារកំណើនប្រជាជនក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសំណង់អគារផ្សេងៗ។ ទឹកសំណល់កខ្វក់ក្នុងរាជធានីភ្នំពេញ ត្រូវបានហូរកាត់អាងបង្គន់តាមផ្ទះរបស់គ្រួសារនីមួយៗ និងសំណង់អគារអាជីវកម្ម។ សារធាតុរាវក្នុងអាងបង្គន់ដែលអណ្ដែតខាងលើ ត្រូវបានបង្ហូរចូលបឹងបួរតាមរយៈបណ្តាញលូ និងប្រឡាយហើយត្រូវបានបន្សុទ្ធតាម បែបធម្មជាតិ ប៉ុន្តែនៅក្នុងកម្រិតមួយ។ ទោះជាយ៉ាងណាក៏ដោយបរិស្ថានទឹកនៅក្នុងរាជធានីភ្នំពេញ មានការយ៉ាប់យ៉ឺនយ៉ាងធ្ងន់ធ្ងរដោយសារតែភាពខ្វះខាតក្នុងការថែទាំអាងបង្គន់មិនបានគ្រប់គ្រាន់ និងការចុះថយនៃមុខងារបន្សុទ្ធទឹកតាមបែបធម្មជាតិនៅក្នុងបឹងបួរបណ្តាលមកពីការគ្រប់គ្រងពុំបានហ្មត់ចត់លើការចាក់រានដី និងការអភិវឌ្ឍន៍។ ជាពិសេសផ្ទៃបឹងជើងឯកដែលជាតំបន់ស្ថិតនៅក្នុងគម្រោងសិក្សាត្រៀមនេះមានការថយចុះយ៉ាងខ្លាំង ជាពិសេសចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៥ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញបឹង។ ដោយឃើញពីបញ្ហាខាងលើនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA បានសិក្សាលើគម្រោងកែលម្អប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់រាជធានីភ្នំពេញ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងគម្រោងការសិក្សានេះ ផែនការមេគ្រប់គ្រងទឹកកខ្វក់ និងការកែលម្អប្រព័ន្ធលូហៅកាត់ថា «គម្រោងមេ M/P» ត្រូវបានបង្កើតឡើង សម្រាប់គោលដៅឆ្នាំ២០៣៥។ ក្នុងគម្រោងមេនេះ តំបន់ប្រព្រឹត្តកម្មបឹងជើងឯកដែលបច្ចុប្បន្នទឹកសំណល់កខ្វក់ពីកណ្ដាលរាជធានីភ្នំពេញ ត្រូវបានបង្ហូរចេញទៅកាន់បឹងជើងឯកតាមរយៈប្រឡាយ និងបណ្តាញលូ ដែលមានស្រាប់ត្រូវបានកំណត់ឱ្យប្រើប្រាស់ប្រព្រឹត្តកម្មប្រមូលផ្តុំនៅក្រៅតំបន់។ លើសពីនេះទៅទៀតផែនការអនុវត្តជាដំណាក់កាលសម្រាប់តំបន់ប្រព្រឹត្តកម្មទឹកកខ្វក់រយៈពេលខ្លី […]
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសចូលកាន់មុខតំណែងអភិបាលខណ្ឌមានជ័យ លោកបានលើកឡើងថា អភិបាលខណ្ឌ បើទោះបីជាពូកែយ៉ាងណាក៏ដោយបើមិនមានការចូលរួមសហការ ពីមេប៉ុស្តិ៍ អធិការ និងចៅសង្កាត់ទេ គឺមិនអាចទទួលបានជោគជ័យ លើកិច្ចការងារបម្រើរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឡើយ ដូច្នេះត្រូវតែសហការជាមួយគ្នាឱ្យបានខ្លាំងក្លា ទើបសម្រេចបានលទ្ធផលល្អប្រសើរ។ ឯកឧត្តម ឃួង ស្រេង ថ្លែងបែបនេះធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខណ្ឌមានជ័យ ។ បន្ថែមពីនេះ លោកបន្តថា ថ្នាក់ដឹកនាំគេ ត្រូវតែចេះកោតសរសើរ និងចេះដាក់ពិន័យ ចំពោះមន្ត្រីដែលអនុវត្តខុស។ ធ្វើមេកើយរបស់គេ ដាច់ខាតមិនត្រូវមានគំនិតកុំកួននោះទេ ។ កុំយកតាមពាក្យស្លោកមួយថា ទឹកឡើងត្រីស៊ីស្រមោច ទឹកខោចស្រមោចស៊ីត្រី ឱ្យសោះ ព្រោះកើតជាមនុស្ស នរណាក៏មានកំហុសឆ្គងដែរ។ លោកអភិបាលរាជធានី ក៏បានថ្លែងកោតសរសើរ ចំពោះមន្ត្រីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធខណ្ឌមានជ័យ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកន្លងមក បានល្អ។ ឯកឧត្តម […]
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ហុង ម៉ារីណិច បានចេញដីកាបង្គាប់ឲ្យជនខ្លួនអ្នកបើកបររថយន្ដ Jeep ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលបើករថយន្តបុកជនរងគ្រោះណ្តាលឲ្យស្លាប់ នៅខណ្ឌទួលគោក។ នេះបើតាមដីកាដែលបណ្ដាញព័ត៌មាន ទទួលបាននៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។ ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្ហស្លាប់អ្នកដទៃ និងបទរត់គេចខ្លួនប្រព្រឹត្តនៅចំណុចផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ តាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ។ ពាក់ព័ន្ធដល់ករណីនេះ បណ្ដាញព័ត៌មាន បានទទួលការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្នកបើករថយន្ដឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បានចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាវលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ធ្នូ […]
ភ្នំពេញ ៖ លោកអ៊ិន សុផារ៉ា តារាចម្រៀងនាទសវត្សរ៍ឆ្នាំ១៩៨០ ដែលត្រូវបានមហាជនស្គាល់ និងចងចាំ តាមរយៈបទចម្រៀងជាច្រើនបទ ដែលលោកបាននិពន្ធនិងច្រៀងដោយខ្លួនឯង ពិសេសបទ “បណ្តាំទួលស្លែង” បច្ចុប្បន្ននេះ ពេលនេះវ័យចាស់ បានធ្លាក់ខ្លួនក្រ ជួលផ្ទះគេរស់នៅ ជាមួយភរិយា ដោយលោកដើររើស និងទិញ-លក់អេតចាយ ចំណែកប្រពន្ធដើរស៊ីឈ្នួលលាងចានឱ្យគេ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ លោកអ៊ិន សុផារ៉ា ម្ចាស់បទ “បណ្តាំទួលស្លែង” ដែលបច្ចុប្បន្នមានអាយុ៧៣ឆ្នាំ បានរៀបរាប់ថា សព្វថ្ងៃនេះ លោកដើររើសនិងទិញ-លក់អេតចាយ ចំណែកប្រពន្ធលោក ដើរស៊ីឈ្នួលលាងចានឱ្យគេ តាមហាង ដើម្បី បានកម្រៃខ្លះៗមកដោះស្រាយជីវភាពប្រចាំថ្ងៃ បង់ថ្លៃទឹក ភ្លើង និងថ្លៃបន្ទប់ជួល ជាដើម ដោយសារគ្មានដីធ្លី ផ្ទះសម្បែងផ្ទាល់ខ្លួន។ លោកអ៊ិន សុផារ៉ា បានបញ្ជាក់ថា បន្ទប់ដែលលោកជួលស្នាក់នៅ ២នាក់ប្តីប្រពន្ធ ក្នុងខណ្ឌដង្កោ រាជធានី ភ្នំពេញ មានតម្លៃ ៤០ដុល្លារ ក្នុងមួយខែ […]
The Rapper Cambodia គឺជាកម្មវិធីប្រកួតរ៉េបដ៏លេចធ្លោនៅកម្ពុជា។ កម្មវិធីដែលឧបត្ថម្ភផ្តាច់មុខដោយ ក្រុមហ៊ុន ហនុមាន នេះបានចាក់ផ្សាយចំនួន ១៣ ភាគហើយ នៅលើទំព័រ Facebook របស់ទូរទស្សន៍បាយ័ន និងហនុមាន។ មកដល់វគ្គ ផ្ដាច់ព្រ័ត្រ និង ការប្រគំតន្ត្រី នៅថ្ងៃទី ២៤ ខែធ្នូ នៅកោះនរា កម្មវិធីនឹងនាំយកនូវភាពរំជើបរំជួលនៃព្រឹត្តិការណ៍អស្ចារ្យ សម្រាប់ទស្សនិកជន ដើម្បីមានឱកាសបានទទួលនូវអារម្មណ៍រំជើបរំជួលក្នុងការទស្សនាការផ្សាយផ្ទាល់ជាមួយនឹងកម្មវិធីថ្មីៗនៅគ្រប់ទីកន្លែង។ ក្រៅពីកម្មវិធីនេះ Car Show ក៏ជាសកម្មភាពថ្មីមួយទៀតដែល ក្រុមហ៊ុន ហនុមាននាំមកជូនទស្សនីយភាពមិនធ្លាប់មាន ក្នុងគោលបំណងសម្រាប់បង្ហាញនូវពេលវេលាល្អបំផុតប្រចាំឆ្នាំ។ ជាក់ស្ដែង នៅថ្ងៃកម្មវិធីនៃផ្ដាច់ព្រ័ត្រ មានការបង្ហាញសមត្ថភាពសម្ដែងរបស់ Rapper ទាំង ៧ នាក់ Car Show ព្រមទាំងមានការសម្ដែងរបស់ Coach, Producer និងតារាអន្តរជាតិរួមមាន Suboi និង Awich ផងដែរ។ អ្វីដែលកាន់តែគួរឲ្យតាមដាននោះ […]
Even more exciting is seeing how our clients and our featured partners are using the new publishing tools at their disposal. Not convinced that the new WordPress editor is powerful enough for enterprise clients? Think again!
នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់យ៉ាងច្បាស់ថា ប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យក្រសួងធម្មការ និងសាសនា ពិនិត្យមើលសកម្មភាពគ្រូចូលរូបមួយចំនួន គឺមិនបានសំដៅទៅលើព្រះអង្គចន្ទមុនីនោះឡើយ។ តាមដានព័ត៌មាន៖ https://t.me/Khmersbasaknews សម្រាប់ការផ្តល់ព័ត៌មានទូទៅ៖ https://t.me/Khmerbasaknewstv24h
seeing how our clients and our featured partners are using the new publishing tools at their disposal. Not convinced that the new WordPress editor is powerful enough for enterprise clients? Think again!
seeing how our clients and our featured partners are using the new publishing tools at their disposal. Not convinced that the new WordPress editor is powerful enough for enterprise clients? Think again!