ឯកឧត្តម ថាច់ សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ស្នើសុំឲ្យរាជរដ្ឋាភិបាលវៀតណាមយ៉ាងដូចច្នេះថា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២ និង០០នាទីរសៀល លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានអញ្ជើញជាអធិបតីក្នុងពិធីចែកជូននូវប័ណ្ណសមធ៌ដល់ប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ ដោយមានការរៀបចំដោយលោក ភឿង សុធា ប្រធានក្រុមការងារសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងក្រុមការងារ និងមានការសម្របសម្រួលដោយលោក ស៉ឺន បញ្ញា ព្រមទាំងមានការសហការពីអាជ្ញាធរមូលដ្ឋាន គឺ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ ដែលកម្មវិធីនេះបានប្រព្រឹត្តទៅស្ថិតនោសាលសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយមានការយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងហានិភ័យ និងប្រជាពលរដ្ឋជាស្ត្រីខ្វះខាតមានផ្ទៃពោះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជារជីវៈ ត្រូវផ្តល់នូវប័ណ្ណសមធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ តាមរយះអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ដើម្បីបានទទួលសេវាព្យាបាល និងពិនិត្យសុខភាពដោយពុំចាំបាច់ចំណាយថវិកា នៅតាមគ្រប់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ទូទាំងប្រទេស ដោយឡែកចំពោះស្ត្រីមានផ្ទៃពោះដែលមានប័ណ្ណសមធម៌នេះមិនត្រឹមតែសម្រាលមិនបង់ថវិកាទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភចំនួន៤០ម៉ឺនរៀលបន្ថែមទៀតផងសម្រាប់ការសម្រាលនៅមន្ទីរពេទ្យជាតិមាន មន្ទីរពេទ្យរុស្សី មន្ទីរពេទ្យកាល់ម៉ែត្រ និងមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យផ្សេងៗកំពុងដំណើរការ។ ឆ្លើយតបនឹងតម្រូវការដ៏មានសារៈសំខាន់នេះ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម […]

ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជា​ជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំង​ថ្នាក់​ដឹក​នាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរ​ខួប​៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពី​រណ្តៅ​មរណៈ​នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា រួមជាមួយប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យ​ពូជ​សាសន៍ ប៉ុលពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឱ្យប្រជា​ពល​រដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ គឺជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន […]

ភ្នំពេញ៖ ជនភេទទី៣ រួមជាមួយបក្ខពួកសរុបចំនួន៥នាក់ ត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីរួមដៃគ្នាប្រើប្រាស់អំពើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់។ នេះបើតាមការឲ្យដឹងពី លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន។ សូមជម្រាបថា ជនដៃដល់ដែលជាភេទទី៣ និងបក្ខពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីនេះប្រើប្រាស់អំពើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនទាំងអស់នោះ មានទាំងអ្នកដៃដល់ អ្នកថតវីដេអូ និងអ្នកផ្សំគំនិតដើម្បីធ្វើសកម្មភាព។ កាលពីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤កន្លងទៅ មានផ្ទុះនូវការចែកចាយវីដេអូមួយនៅតាមបណ្ដាញសង្គម ដោយបង្ហាញអំពីសកម្មភាពក្មេងសិស្សសាលាមួយក្រុម (ភេទទី៣ និងស្រី) បានព្រួតវាយសិស្សស្រីម្នាក់ នៅដីវាលមួយកន្លែង តែគេសង្ស័យថា ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ តាមរយៈវីដេអូដែលត្រូវបានគេចែកចាយនោះ ឃើញថាបុគ្គលភេទទី៣ម្នាក់ និងបក្ខពួក បានប្រើប្រាស់អំពើហិង្សាទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ […]

ឡូវ៉ា (អាមេរិក) ៖ យុវសិស្សម្នាក់ បានដកកាំភ្លើងបាញ់សិស្សក្នុងវិទ្យាល័យមួយ ក្នុងរដ្ឋឡូវ៉ា ( Iowa) សហរដ្ឋអាមេរិក បណ្តាលស្លាប់ ចំនួន ៦នាក់ រួចខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ នៅថ្ងៃបវេសនកាលដំបូង ដែលសិស្សចូលរៀនវិញ បន្ទាប់ពីបានឈប់សម្រាកវិស្សមកាលឆ្នាំចាស់។តាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង ៧:៣៧នាទីព្រឹក ម៉ោងក្នុងស្រុក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅចំណុចវិទ្យាល័យ ភើររី (Perry High School) ហើយក្រោយ កើតហេតុតែប៉ុន្មាននាទី មន្រ្តីប៉ូលិសបានចុះទៅដល់កន្លែងកើតហេតុ។ លោក មីតឆ៍ ម៉តវេដថ៍ (Mitch Mortvedt) ជំនួយការប្រធាននាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មរដ្ឋឡូវ៉ា បាន និយាយថា ក្រុមមន្ត្រីបានទប់ស្កាត់ឧប្បត្តិហេតុនេះ យ៉ាងឆាប់រហ័ស ហើយបានរកឃើញជនសង្ស័យម្នាក់មាន ស្នាមកាំភ្លើងបាញ់ខ្លួនឯង។ ជនសង្ស័យជាខ្មាន់កាំភ្លើង មានឈ្មោះ ឌីឡាន បាត់ឡឺ (Dylan Butler) […]

ភ្នំពេញ៖ ប្រភពព័ត៌មានពីសារព័ត៌មានអនឡាញ របស់វៀតណាម VN Express ចេញផ្សាយ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ម្ចាស់គណនី TikTok ជនជាតិវៀតណាមឈ្មោះ Hua Quoc Anh ដែលបានថតវីដេអូនៅប្រាសាទអង្គរវត្តជាមួយនឹងសម្លៀកបំពាក់មិនសមរម្យ និងមានរូបភាពព្រះមហាក្សត្រ និងទង់ជាតិថៃ ត្រូវបានប៉ូលីសទីក្រុងហូជីមិញពិន័យជាប្រាក់ចំនួន ៧.៥ លានដុង (ប្រហែល៣០០ដុល្លារសហរដ្ឋអាម៉េរិក)។ ប្រភពដដែលបានបញ្ជាក់ថា នារសៀលថ្ងៃទី៣ ខែមករា ២០២៤ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងក្រុងហូជីមិញ បានសម្របសម្រួលជាមួយនាយកដ្ឋានសន្តិសុខតាមអ៉ីនធឺណិត និងទប់ស្កាត់ឧក្រិដ្ឋកម្មដោយប្រើបច្ចេកវិទ្យាខ្ពស់ក្រុងហូជីមិញ បានដាក់ទណ្ឌកម្មរដ្ឋបាល លោក Hua Quoc Anh ដោយផ្អែកលើអាកប្បកិរិយារបស់គាត់ ការរំលោភផ្នែករដ្ឋបាលលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ ប្រេកង់ បច្ចេកវិទ្យាព័ត៌មាន និងប្រតិបត្តិការអេឡិចត្រូនិក ផ្អែកតាមក្រឹត្យ ១២/២០២០ ដោយពិន័យជាប្រាក់ចំនួន ៧.៥ លានដុង និងឱ្យម្ចាស់គណនី TikTok រូបនេះ […]

នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ប្រេង​សាំង​ធម្មតា​នឹង​លក់​ក្នុង​តម្លៃ​ ៤,១៥០៛/លីត្រ រី​ឯ​ប្រេង​ម៉ាស៊ូត​លក់​ក្នុង​តម្លៃ​ ៤,១០០៛/លីត្រ សម្រាប់​​រយៈ​ពេល​កំឡុង​ពេល​ ១០ថ្ងៃ​​ខាង​មុខ​នេះ​ ចាប់​ពី​ថ្ងៃ​ទី០១ ដល់​ថ្ងៃ​ទី១០ ខែ​មករា​ ​ឆ្នាំ​២០២៤ ។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ ស្ដី​ពី​ ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​​។ តាម​ពិត​ទៅ​បើ​ផ្អែក​តាម​ទីផ្សារ​អន្តរជាតិ​សម្រាប់​តម្លៃ​ប្រេង​ឥន្ធនៈ​កំឡុង​ ១០ថ្ងៃ​​ខាង​មុខ​ ប្រេង​សាំង​ធម្មតា​ត្រូវ​​លក់​ក្នុង​តម្លៃ​ ៤,៤១៦៛/លីត្រ រី​ឯ​ប្រេង​ម៉ាស៊ូត​លក់​ក្នុង​តម្លៃ​ ៤,៣៦៦៛/លីត្រ។ ប៉ុន្តែ​សម្រាប់​កម្ពុជា​បាន​លក់​ក្រោម​ទី​ផ្សារ​អន្តរជាតិ​នេះ​ គឺ​ដោយ​សារ​តែ​មាន​ការ​ជួយ​ជ្រែង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ផ្ទាល់​ ក៏​ដូច​ជា​ការ​ចូល​រួម​ចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេង​ឥន្ធនៈ​ផង​ដែរ​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​បង​ប្អូន​កម្ពុជា​យើង​ទាំង​អស់​គ្នា​។ គួរ​បញ្ជាក់​ផង​ដែរ​ បើ​ប្រៀប​ធៀប​នឹង​តម្លៃ​កាល​ពី​កំឡុង​ជិត​១០ថ្ងៃ​​មុន​ចាប់​ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី៣១ ខែ​ធ្នូ​​​​​ ឆ្នាំ​២០២៣កន្លង​ទៅ​ ​សាំង​ធម្មតា​គឺ​លក់​ក្នុង​តម្លៃ​ ៤,១៥០៛/លីត្រ រី​ឯ​ ម៉ាស៊ូត​លក់​ក្នុង​តម្លៃ​ ៤,១០០៛/លីត្រ នៅ​ទូទាំង​ប្រទេស​កម្ពុជា៕

ឯកឧត្តម​អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា និងឯកឧត្តម​អគ្គលេខាធិការរង​គណៈកម្មាធិការវិនិយោគ​កម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២៣ បានទទួលជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូវិនិយោគិន​ចិន ដែលមាន​បំណង​សែ្វងយល់​អំពីកាលានុវត្តភាព​ និងបរិយាកាស​វិនិយោគ ព្រមទាំង​សិក្សាលម្អិតអំពី​នីតិវិធី​ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា​ក្នុងការ​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​បង្កើតរោងចក្រដំឡើង​រថយន្ត​នៅកម្ពុជា។ មានមតិក្នុងជំនួប​នេះ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាអញ្ជើញមកសិក្សាស្វែងយល់បន្ថែមអំពីនីតិវិធីនៃការវិនិយោគលើវិស័យយានយន្តសំដៅប្រមូលព័ត៌មានឱ្យកាន់តែច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយបន្ថែមមួយកម្រិតទៀត។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនដោយសង្ខេបអំពីកញ្ចប់លើកទឹកចិត្តប្រកបដោយភាពទាក់ទាញលើសកម្មភាពវិនិយោគក្នុងវិស័យនេះ ក៏ដូចជាយន្តការផ្ដល់កិច្ចសម្រួលការវិនិយោគបរទេស និងក្នុងស្រុក ដូចមានចែងក្នុងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ឯកឧត្តមក៏បានលើកឡើងអំពីផែនទីបង្ហាញផ្លូវការអភិវឌ្ឍន៍វិស័យយានយន្ដនិងអេឡិចត្រូនិកនៅកម្ពុជាដែលជាឧបករណ៍ សម្រាប់វិនិយោគិនក្នុងការស្វែងយល់អំពីសក្ដានុពលរបស់វិស័យយានយន្ត និងអេឡិចត្រូនិកក្នុងបរិកបទនៃការអភិវឌ្ឍនៅកម្ពុជា, បញ្ហាប្រឈមនិងវិធានការគន្លឹះដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យគណៈប្រតិភូពិនិត្យលទ្ធភាពក្នុងការដាក់ពាក្យស្នើសុំវិនិយោគឱ្យបានឆាប់ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមាពីកញ្ចប់លើកទឹកចិត្តស្របតាមច្បាប់ជាធរមាន។ ជាការឆ្លើយតប សមភាគីចិន​បានថ្លែងអំណរគុណជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់កិច្ចសម្រួលវិនិយោគតាមរយៈការរៀបចំ និងសម្របសម្រួលកិច្ចពិភាក្សានាពេលនេះប្រកបដោយភាពស្និទ្ធស្នាល ហើយគណៈប្រតិភូបានសម្តែងនូវភាពវិជ្ជមានក្នុងការបន្តពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធដើម្បីពិនិត្យលទ្ធភាពដើម្បីបណ្តាក់ទុនវិនិយោគរបស់ខ្លួននៅលើទីតាំងវិនិយោគប្រកបដោយសក្ដានុពលនាពេលដ៏ខ្លីខាងមុខ៕

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៣ និង០០នាទីរសៀល លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានអញ្ជើញជាអធិបតីក្នុងពិធីចែកជូននូវប័ណ្ណសមធ៌ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៤០គ្រួសារ ដោយមានការរៀបចំដោយលោក ឈឺន សុជាតិ ប្រធានក្រុមការងារសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងក្រុមការងារ ព្រមទាំងមានការសហការពីអាជ្ញាធរមូលដ្ឋាន ស្ថិតក្នុងភូមកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ដោយមានការយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងហានិភ័យ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជារជីវៈ ត្រូវផ្តល់នូវប័ណ្ណសមធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ ដើម្បីបានទទួលសេវាព្យាបាល និងពិនិត្យសុខភាពដោយពុំចាំបាច់ចំណាយថវិកា នៅតាមគ្រប់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ទូទាំងប្រទេស ។ ឆ្លើយតបនឹងតម្រូវការដ៏មានសារៈសំខាន់នេះ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងអាជ្ញាធរ បានចុះតាមមូលដ្ឋានដើម្បីពាំនាំអំពីអត្ថប្រយោជន៍នេះ ដល់ប្រជាពលរដ្ឋក្រីក្រ និងសម្របសម្រួលក្នុងការធ្វើប័ណ្ណសមធម៌ដើម្បីអោយប្រជាពលរដ្ឋក្រីក្រទាំងនោះទទួលបានការព្យាបាលជម្ងឺ និងថែរទាំសុខភាពដោយមិនអស់សេវាព្យាបាល កំឡុងពេលពួកគាត់មានជម្ងឺឈឺស្ងាត់ និងពិនិត្យសុខភាពផ្សេងៗ។ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីសមាគម និងអាជ្ញាធរមូលដ្ឋានក្នុងពិធីចែកប័ណ្ណសមធម៌នេះ ប្រជាពលរដ្ឋទាំង៤០នាក់ បានសម្តែងនូវភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជាពិសេសប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ជាមួយពួកគាត់ និងប្រជាលរដ្ឋទូទៅ៕ […]

ដើម្បីរំលឹកគុណបំណាច់ដ៏ធំធេងនូវបាយបាតដែលពុទ្ធបរិស័ទខ្មែរក្រោម ដែលបានដាក់ប្រគេន ដល់ព្រះសង្ឃ ដើម្បីបានដល់ព្រះសង្ឃ និងកូនសិស្សលោក ដែលជាកូនអ្នកស្រុកភូមិមកបួសរៀនតាមវត្តខ្មែរក្រោមបានឆាន់ និងហូបគ្រប់គ្រាន់ដើម្បីគង់ស្នាក់ និងរស់នៅ សម្រាប់ការសិក្សាររៀនសូត្រ រហូតបច្ចុប្បន្ន មានព្រះសង្ឃ និងកូនអ្នកស្រុកមកពីកម្ពុជាក្រោមជាច្រើនបានមានចំណេះដឹង ក្លាយជានិស្សិត បញ្ញវន្ត និងជាធនធានដ៏ល្អនៅក្នុងសង្គម ។ សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងជាអគ្គនាយកសារព័ត៌មាន ខ្មែរបាសាក់ បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមក្នុងពិធី [ជំនួបនិស្សិត បញ្ញវន្តខ្មែរក្រោម និងសប្បុរសជន] ក្រោមប្រធានបទ ការចូលរួមជាភាតរភាព ជាកម្លាំងចលករលើកកម្ពស់ការអប់រំរបស់យុវជនខ្មែរក្រោម ដែលដឹកនាំរៀបចំដោយព្រះតេជគុណ ចៅ រេន ព្រះប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅ រាជបណ្ឌិតសភាកម្ពុជា អគារខេមរវិទូ ជាន់ទី២ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងកម្មវិធីនេះ ឃើញមានវត្តមានព្រះតេជគុណគ្រប់ព្រះអង្គនិមន្តគង់ជាគណអធិបតី និងនិមន្តអញ្ជើញចូលរួមក្នុងកម្មវិធី និងមានវត្តមានឯកឧត្តម ឧកញ៉ា លោកជំទាវ លោក/លោកស្រី ភ្ញៀវកិត្តិយស […]

ព័ត៌មានទាន់ហេតុការណ៍

សារព័ត៌មាន ខ្មែរបាសាក់

ទស្សនៈវិស័យ

អង្គភាពសារព័ត៌មាន ខ្មែរបាសាក់ មានទស្សនវិស័យ និងគោលដៅ បម្រើផលប្រយោជន៍ដល់សង្គមជាតិតាមរយះការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទូទៅក្នុងសង្គមឲ្យបានដឹងដល់សាធារណៈជននូវព័ត៌មានទាន់ហេតុការណ៍ សន្តិសុខសង្គម ព្រឹត្តិការណ៍ជាតិសំខាន់ៗ ព័ត៌មានជាតិ អន្តរជាតិ ព័ត៌មានកីឡា សិល្បះ វប្បធម៌ ចំណេះដឹង សាសនា និងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងទិសដៅរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងផ្សព្វផ្សាយសេវាសាធារណះផ្សេងៗជូនដល់ប្រជាពលរដ្ឋ។ ផ្តល់នូវដំណឹងរបស់ប្រជាពលរដ្ឋដែលមានទុកលំបាកបានដឹងដល់រាជរដ្ឋាភិបាលតាមរយៈការផ្សព្វផ្សាយរបស់អង្គភាព។ ជួយផ្សព្វផ្សាយអំពីវប្បធម៌ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ឲ្យដឹងពីសុខទុក្ខរបស់ពួកគាត់ឲ្យដល់ដឹងដល់មហាជន និងថ្នាក់ដឹកនាំ។