តាមរយះសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ប្រជាពលរដ្ឋក្រីក្រប្រមាណ១០០នាក់ ទទួលបានប័ណ្ណសមធម៌នៅសាលាសង្កាត់ចោមចៅទី២ ក្នុងខណ្ឌពោធិ៍សែនជ័យ


ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២ និង០០នាទីរសៀល លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានអញ្ជើញជាអធិបតីក្នុងពិធីចែកជូននូវប័ណ្ណសមធ៌ដល់ប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ ដោយមានការរៀបចំដោយលោក ភឿង សុធា ប្រធានក្រុមការងារសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងក្រុមការងារ និងមានការសម្របសម្រួលដោយលោក ស៉ឺន បញ្ញា ព្រមទាំងមានការសហការពីអាជ្ញាធរមូលដ្ឋាន គឺ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ ដែលកម្មវិធីនេះបានប្រព្រឹត្តទៅស្ថិតនោសាលសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដោយមានការយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងហានិភ័យ និងប្រជាពលរដ្ឋជាស្ត្រីខ្វះខាតមានផ្ទៃពោះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជារជីវៈ ត្រូវផ្តល់នូវប័ណ្ណសមធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ តាមរយះអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ដើម្បីបានទទួលសេវាព្យាបាល និងពិនិត្យសុខភាពដោយពុំចាំបាច់ចំណាយថវិកា នៅតាមគ្រប់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ទូទាំងប្រទេស ដោយឡែកចំពោះស្ត្រីមានផ្ទៃពោះដែលមានប័ណ្ណសមធម៌នេះមិនត្រឹមតែសម្រាលមិនបង់ថវិកាទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភចំនួន៤០ម៉ឺនរៀលបន្ថែមទៀតផងសម្រាប់ការសម្រាលនៅមន្ទីរពេទ្យជាតិមាន មន្ទីរពេទ្យរុស្សី មន្ទីរពេទ្យកាល់ម៉ែត្រ និងមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យផ្សេងៗកំពុងដំណើរការ។

ឆ្លើយតបនឹងតម្រូវការដ៏មានសារៈសំខាន់នេះ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងលោកចៅសង្កាត់ បានចុះតាមមូលដ្ឋានដើម្បីពាំនាំអំពីអត្ថប្រយោជន៍នេះ ដល់ប្រជាពលរដ្ឋក្រីក្រ និងសម្របសម្រួលក្នុងការធ្វើប័ណ្ណសមធម៌ដើម្បីអោយប្រជាពលរដ្ឋក្រីក្រទាំងនោះទទួលបានការព្យាបាលជម្ងឺ និងថែរទាំសុខភាពដោយមិនអស់សេវាព្យាបាល កំឡុងពេលពួកគាត់មានជម្ងឺឈឺស្ងាត់ និងពិនិត្យសុខភាពផ្សេងៗ។

ថ្លែងក្នុងពិធីប្រគល់ជូននូវប័ណ្ណសមធម៌នេះ លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម លោកបានលើកឡើងថាការផ្តល់ជូនប័ណ្ណសមធម៌នេះ គឺជាទិសដៅរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីដែលបានយកចិត្តទិកដាក់អំពីសុខទុកប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពណ៌សម្បូរ សូម្បីបងប្អូនខ្មែរក្រោមដែលរស់នៅក្នុងព្រះជាណាចក្រកម្ពុជាក៍ទទួលបានប័ណ្ណសមធម៌នេះដែរ ដើម្បីទទួលបានសេវាព្យាបាលជម្ងឺនិងពិនិត្យសុខភាព ជាចំណែកមួយបានកាត់បន្ថយភាពក្រីក្រ បានមួយកម្រិតទៀតផង។

លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានបន្តទៀតថា នេះជាការយកចិត្តទុកដាក់ពីរាជរដ្ឋាបាលដែលមានសម្តេចតេជោ សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ និងមានការលើកទឹកចិត្តពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ទើបសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម តែងតែបម្រើជូននូវអ្វីដែលប្រជាពលរដ្ឋចង់បានឲ្យសមស្របទៅនឹងការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ។

នៅក្នុងពិធីនោះដែរលោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ ក៍បានថ្លែងអំណរគុណដល់សមគមសប្បុរធម៌ខ្មែរកម្ពុជាក្រោម ដែលបានយកចិត្តទុកដាក់សម្របសម្រួលក្នុងការធ្វើប័ណ្ណសមធម៌នេះជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជា និងប្រជាពលរដ្ឋងាយរងហានិភ័យក្នុងមូលដ្ឋានរបស់លោកនេះបង្ហាញឲ្យឃើញថាជាសកម្មភាពមួយដ៍ធំធេងក្នុងរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាអរក្នុងការជួយប្រជាពលរដ្ឋ និងសង្គមជាតិ។

បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីសមាគម និងអាជ្ញាធរមូលដ្ឋានក្នុងពិធីចែកប័ណ្ណសមធម៌នេះ ប្រជាពលរដ្ឋទាំងអស់ បានសម្តែងនូវភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងបានថ្លែងអំណរគុណដល់សមាគមសប្បុុរសធម៌ខ្មែរកម្ពុជាក្រោម និងអាជ្ញាធរសង្កាត់ ដែលបានបម្រើ និងយកចិត្តទុកដាក់ដល់ពួកគាត់ប្រកបដោយស្នាមញញឹម៕

 


Next Post

ឥស្សរជនជាន់ខ្ពស់ខ្មែរក្រោម១រូប គឺឯកឧត្តម ថាច់ សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ស្នើសុំឲ្យរាជរដ្ឋាភិបាលវៀតណាមយ៉ាងដូចច្នេះថា

Tue Jan 9 , 2024
Share on Facebook Tweet it Share on Reddit Email Total 0 Shares Share 0 Tweet 0 Share 0 ឯកឧត្តម ថាច់ សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ស្នើសុំឲ្យរាជរដ្ឋាភិបាលវៀតណាមយ៉ាងដូចច្នេះថា Total 0 Shares Share 0 Tweet 0 Share 0

អត្ថបទទាក់ទង

ព័ត៌មានទាន់ហេតុការណ៍

សារព័ត៌មាន ខ្មែរបាសាក់

ទស្សនៈវិស័យ

អង្គភាពសារព័ត៌មាន ខ្មែរបាសាក់ មានទស្សនវិស័យ និងគោលដៅ បម្រើផលប្រយោជន៍ដល់សង្គមជាតិតាមរយះការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទូទៅក្នុងសង្គមឲ្យបានដឹងដល់សាធារណៈជននូវព័ត៌មានទាន់ហេតុការណ៍ សន្តិសុខសង្គម ព្រឹត្តិការណ៍ជាតិសំខាន់ៗ ព័ត៌មានជាតិ អន្តរជាតិ ព័ត៌មានកីឡា សិល្បះ វប្បធម៌ ចំណេះដឹង សាសនា និងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងទិសដៅរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងផ្សព្វផ្សាយសេវាសាធារណះផ្សេងៗជូនដល់ប្រជាពលរដ្ឋ។ ផ្តល់នូវដំណឹងរបស់ប្រជាពលរដ្ឋដែលមានទុកលំបាកបានដឹងដល់រាជរដ្ឋាភិបាលតាមរយៈការផ្សព្វផ្សាយរបស់អង្គភាព។ ជួយផ្សព្វផ្សាយអំពីវប្បធម៌ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ឲ្យដឹងពីសុខទុក្ខរបស់ពួកគាត់ឲ្យដល់ដឹងដល់មហាជន និងថ្នាក់ដឹកនាំ។

Total
0
Share